Connect with us

វប្បធម៌ ជំនឿ

អាជ្ញាធរជាតិអប្សរា អះអាង​ព្យាយាមមិនយកដុំថ្មថ្មីជំនួសជួសជុលចម្លាក់បង្កាន់ដៃនាគ​ប្រាសាទ​បន្ទាយសំរ៉ែ

បានផុស

នៅ

តាម​ក្រសួង​វប្បធម៌​នា​ថ្ងៃ​ទី​២៥ ខែ​កក្កដា នេះ​បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ជាតិ​អប្សរាកំពុង​បន្ត​ជួសជុល​និង​ផ្គុំ​ឡើង​វិញ​នូវ​ចម្លាក់​បង្កាន់​ដៃ​នាគ​មាន​ប្រវែង ២៤ ​ម៉ែត្រ ស្ថិត​នៅ​ខាង​ជើងឈៀង​ខាង​កើតនៃ​ប្រាសាទ​​បន្ទាយ​សំរ៉ែ ដែល​ធ្លាក់​បាក់​ជា​ច្រើន​កំណាត់​រយៈ​ពេល​ជា​​យូរ​ម​ក​ហើយ​​ឱ្យ​ប្រសើរ​ឡើង​វិញ​ ដោយ​ព្យាយាម​មិន​យក​ដុំ​ថ្ម​ថ្មី​មក​ជំនួស​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ណា​រី ប្រធាន​ក្រុម​ការងារ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទនិង​បុរាណ​វិទ្យាបាន​ពន្យល់​ថា ការងារ​ជួសជុល​ចម្លាក់​បង្កាន់​ដៃ​នាគ​នៃ​ប្រាសាទ​បន្ទាយ​សំរ៉ែ​ បាន​ចាប់​ផ្តើម​រយៈ​ពេល​ជិត ២​ ខែ​មក​ហើយ​ ដោយក្រុម​ការងារ​បាន​ប្រឹង​​ប្រែង​នៅ​ក្នុង​ការ​ស្វែង​រក​បំណែក​នានា​ដែល​បាន​បាក់បែក​ពី​ទី​តាំង​ផ្សេង​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​ ក៏​ដូច​ជា​ប្រមូល​​បំណែក​តូច​ធំ​របស់​ចម្លាក់​ដើម​មក​ផ្គុំ​គ្នា ដោយ​ព្យាយាម​មិន​យក​ថ្ម​ថ្មី​​មក​ជំនួស​ទេ។

លោកអះអាងថា «ការ​ប្រើ​​បំណែក​ថ្ម​ថ្មី​ទៅ​ប៉ះ​ជា​មួយ​​និង​បង្កាន់​ដៃ​​នាគ​ អាច​​ធ្វើ​​ឡើង​នៅ​ត្រង់​ចំណុច​ណា​ដែល​សំខាន់​ខ្វះ​មិន​​បាន ហើយ​លុះត្រា​តែ​ពុំ​អាច​​ស្វែង​រក​បំណែក​ដើម​ឃើញ​ប៉ុណ្ណោះ»

លោក ឡុង ណា​រី ក៏​បាន​​សង្កត់​ធ្ងន់​ដែរ​ថា «ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​​បង្កាន់​ដៃ​នៃ​ប្រាសាទ​បន្ទាយ​សំរ៉ែ​ តែង​មាន​បញ្ហា​ប្រឈម​ដែល​បណ្ដាល​មក​ពី​កម្សោយ​រចនា​សម្ពន្ធ​គ្រឹះ​​មិន​អាច​ទ្រ​​ទម្ងន់​សង្កត់ ការ​បំផ្លាញ​ដោយ​បរិស្ថាន​ធម្មជាតិ ស្លែ ទឹក សីតុណ្ហ​ភាព អាកាស​ធាតុ និង​កង្វះ​ការ​ថែ​ទាំ​ជា​ដើម»។​

ម្យ៉ាង​វិញ​ទៀត ការ​ជួស​ជុល​ថ្ម ព្យាបាល​ថ្ម តភ្ជាប់​​បំណែក​ថ្ម​ឡើង​វិញ គឺ​ប្រើប្រាស់​ការ​ស្វាន​ដាក់​ស្នូល​តភ្ជាប់​បំណែក​ដង​ខ្លួន​​នាគ។ ការ​ជួសជុល​នេះ​ ក៏​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដាប់​ជើង​ទម្រ​ចាស់​ៗ​ជា​ច្រើន​បំណែក​ និង​ដង​ខ្លួន​នាគ​ដែល​បាន​ប្រេះ​បែក​ទាំង​ស្រុង​ចេញ​ពី​គ្នា​ប្រឈម​នឹង​ការ​បាក់​រលំ​។

បន្ទាប់មកក្រុម​ការងារ​បាន​ពង្រឹង​ផ្ទៃ​ថ្ម​ដែល​ពុក​ផុយ​ឱ្យ​រឹង​មាំ​​ឡើង​វិញ ចាក់​បំពេញ​បាយ​អចូល​ក្នុង​ប្រហោង និង​តំណ​បិទ​ភ្ជិត​រន្ធ​តូច​ឆ្មារ​ ស្នាម​ប្រេះ និង​ប្រហោង​តូច​ៗ​នៅ​លើ​ផ្ទៃ​ថ្ម​ចម្លាក់ សម្អាត​ស្លែ និង​បន្សាប​យក​ជាតិ​អំបិល​ចេញ​ពី​ផ្ទៃ​ថ្ម ដាប់​យក​ចេញ​នូវ​ដែក​ទាម​ចាស់ៗ និង​ស៊ីម៉ងត៍​អស់​គុណភាព រៀប​ដំឡើង​បង្កាន់​ដៃ​នាគ​ឡើង​វិញ​ ឱ្យ​ស្រប​តាម​ទី​តាំង​ដើម។

គួរ​បញ្ជាក់​ដែរ​ថា កិច្ច​ការ​ងារ​ជួសជុល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​លើក​តម្លៃ​ឡើង​វិញ​នៅ​ប្រាសាទ​បន្ទាយ​សំរ៉ែ ក៏​ដូច​ជា​ធ្វើ​ឱ្យ​មាន​និរន្ត​ភាព​សម្រាប់​ការ​អភិរក្ស​ប្រាសាទ​ខ្មែរ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម