Connect with us

វប្បធម៌ ជំនឿ

គន្លឹះរៀបចំតុធ្វើការ ជួយពង្រឹងជោគជតារាសីក្នុងអាជីពឲ្យរីកចម្រើន

បានផុស

នៅ

យោងតាមជំនឿហុងស៊ុយវិទ្យាសាស្ត្រ​បាននិយាយថា ​ការ​រៀបចំ​តុការិយាល័យ​ឲ្យ​ស័ក្ដិសម​នឹង​ទីតាំង និង​ទិស​នាំ​លាភ​សំណាង នោះនឹងទាំងនាំមកនូវភាពជោគជ័យក្នុងការងារ ពង្រឹង​ជោគជតារាសី​ក្នុង​អាជីព​ឲ្យ​រីកចម្រើន​។

តើគួរដាក់របស់របរដោយរបៀបណា? ហើយអ្វីដែលគួរនៅលើតុខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែក​ខាង​ឆ្វេង​នៃតុ

ដាក់វត្ថុដែលអាចប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ប៊ិច ខ្មៅដៃ ដើម្បី​ជួយ​ពង្រឹង​អំណាច។

ផ្នែក​ខាង​ស្ដាំ​នៃ​តុ

ដាក់របស់ដែលមិនមានចលនា​ តែបង្កើតភាពច្នៃប្រឌិតដល់តុធ្វើការ។

នៅខាង​ក្រោយ​តុ

វត្ថុដែលមានរូបរាងជាទ្វារឬកញ្ចក់ ដើម្បី​ជួយ​ពង្រឹងស្ថេរភាពក្នុងការងារ។

តាំងវត្ថុនាំហុងស៊ុយ អ្នក​គួរ​រក​អំពូល​ភ្លើង​ដើម្បី​បន្ថែម​ពន្លឺ ដែលជួយ​បណ្តេញ​ថាមពល​អាក្រក់ ដាក់នៅលើតុ ដូចជាដើមឈើគ្មានបន្លា ឬចង្កៀង។

យ៉ាងណាក៏ដោយ តុហុងស៊ុយគឺគ្រាន់តែជាវិធីសាស្រ្តមួយ ដែល​គេ​ជឿ​ថា​អាច​ជួយ​លើក​ស្ទួយ​ជោគជ័យ​ក្នុង​ការងារ​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​ធ្វើ​ការ​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ការ​តាំង​ចិត្ត​ ដើម្បី​ជួយ​ពង្រឹង​ថាមពល​វិជ្ជមាន​ឲ្យអ្នក​ធ្វើ​ការ​កាន់​តែ​មាន​ប្រសិទ្ធភាព៕

គ្រូ ណុប

ចុចអាន៖ហុងស៊ុយជណ្ដើរ ជួយបង្កើនទ្រព្យសម្បត្តិលើកសំណាងនាំលុយចូលផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម