Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញខ្លួនឯងហូបសាច់ពស់ មិនអាក្រក់ដូចការគិតឡើយ

បានផុស

នៅ

ការបរិភោគសាច់ពស់ក្នុងសុបិន ត្រូវបានបកស្រាយថាជា​ជ័យជំនះ​លើសត្រូវ និង​ដណ្ដើមយកអ្វីដែលជារបស់យើងត្រលប់មិញ។ ការបរិភោគសាច់ពស់មានន័យថា​ មិនត្រឹមតែទទួលបានជោគជ័យ​ក្នុងកិច្ចការសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជីវិតសប្បាយរីករាយ និង​សន្តិភាព ទោះបីជាមា​នមនុស្សច្រណែន​នឹងអ្នកក៏ដោយ។ .

វាក៏ជា​ដំណឹងមួយដែលថាអ្នកនឹងរកលុយបានយ៉ាងងាយស្រួលក្នុងផ្នែកហិរញ្ញវត្ថុ ហើយជីវិត​ទាំងមូល​របស់អ្នកនឹងមាន​ផាសុកភាព​បំផុត។ សុបិន ដែលត្រូវបានបកស្រាយថា​ជាការវិវឌ្ឍន៍ជាវិជ្ជមាន និងដំណឹងល្អ ត្រូវ​បានគេបកស្រាយថា​ជាការកើនឡើងនូវអាហារូបត្ថម្ភ និងការបើកទ្វារនៃ​ជីវិតដ៏រុងរឿងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃើញខ្លួនឯង​បរិភោគ​សាច់ពស់ក្នុង​សុបិន

ការបរិភោគ​សត្វពស់គឺជាសញ្ញានៃការធូរស្បើយ​ និងទ្រព្យសម្បត្តិក្នុងបញ្ហារូបិយវត្ថុ ហើយកម្ចាត់បញ្ហាបច្ចុប្បន្ន ឬសត្រូវដែលតែងបង្កគ្រោះថ្នាក់ដល់អ្នកដោយប្រការណាមួយ។ មិនថាម្ចាស់​សុបិន​មានបំណងប្រាថ្នាប៉ុន្មានអំពីជីវិតទេ នោះ​នឹងមានឱកាសរស់នៅគ្រប់បំណង​ប្រាថ្នារបស់ខ្លួនក៏ដូចជាក្លាយជាការពិត។ លើសពីនេះទៀតដែរ អ្នកដែលហូបសាច់ពស់នឹងបានឡើងកាន់តំណែងសំខាន់ៗនៅក្នុងអាជីវកម្មរបស់គាត់។ ចំណែកសុបិន ចំពោះអ្នកដែលគ្រប់គ្រងកិច្ចការតែម្នាក់ឯង ត្រូវបានបកស្រាយថា រយៈពេលនៃលាភសំណាងនឹងចូលមកដល់ ហើយអ្វីៗដែលចង់បាននឹងអាចសម្រេចបានយ៉ាងងាយក្នុងន័យទ្រព្យ។

ឃើញ​ពស់​ក្នុង​សុបិន

ពស់ជា​ធម្មតាចង្អុលទៅសត្រូវឬអាកប្បកិរិយាអរិភាពចំពោះអ្នក​ដែលមានចេតនាអាក្រក់​សម្រាប់អ្នកគេងសុបិនឃើញ ហើយ​សត្រូវនោះទៀតសោតតែងចង់ឲ្យ​គាត់ចូលទៅក្នុងស្ថានភាពលំបាក។ ក្នុងករណីណាក៏ដោយ​ ពេលនេះប្រាកដណាស់ថាអ្នកកំពុងតែមានសត្រូវប៉ងក្នុងចេតនាអាក្រក់​ ដូច្នេះគួរតែប្រុងប្រយ័ត្នខ្លួនបន្ថែម។ មួយទៀត ​សត្រូវអាច​កើតចេញពី​ក្នុង​ចំណោម​គ្រួសារ និង​សាច់​ញាតិ​របស់​អ្នក​ដែលរស់នៅ​ក្នុង​ផ្ទះ។

ទោះយ៉ាងណាក៏ដោយ ផ្អែកការបកស្រាយផ្លូវចិត្តនៃការបរិភោគសាច់ពស់​ក្នុងសុបិន សំដៅ​លើ​លក្ខណៈ​របស់មនុស្ស ក៏ដូចជាអារម្មណ៍​របស់ពួកគេ។ វាជា​និមិត្តរូប​នៃ​អារម្មណ៍​គួរឲ្យ​សង្ស័យ និង​ឆាប់ខឹង ក៏ដូចជាបង្ហាញពីមនុស្សដែលចង់ធ្វើអ្វីដែលអ្នកដទៃនិយាយថា ពួកគេមិនអាចធ្វើបាន តែអ្នកត្រូវតែបង្ហាញខ្លួនឯងជានិច្ចចំពោះអ្នកទាំងនោះថា អ្នកធ្វើវាបានដូចអ្នកដទៃដែរ៕

គ្រូ ណុប

ចុចអាន៖ធ្យូងថ្មក្នុងក្ដីសុបិន បង្ហាញពីប្រាក់ចំណូល និងជីវិតអាចមានទុក្ខព្រួយខ្លះៗ

ចុចអាន៖យល់សប្ដិ ៨ ប្រភេទ ចាស់ៗជឿថា នាំលាភសំណាងឲ្យដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម