Connect with us

វប្បធម៌ ជំនឿ

ក្លិនទឹកអប់បន្ថែមភាពទាក់ទាញ ទៅតាមថ្ងៃកំណើតទាំង ៧

បានផុស

នៅ

ទាក់ទងនឹងទឹកអប់ផ្ទាល់ខ្លួន យើងខ្ញុំជឿថាមនុស្សជាច្រើនមានទឹកអប់ក្នុងចិត្តដែលស្រលាញ់ដាក់តាមកាបូបជាក់ជាមិនខាន។ ប៉ុន្តែយោងតាមជំនឿហុងស៊ុយ ​បើ​ទឹកអប់​ក្រអូបដូចនាំសំណាងដល់ខ្លួនឯង​ផង​ដែរ។

ខាងក្រោមនេះ គ្រូ ណុប នឹងនាំអ្នកអានទាំងអស់គ្នាទៅ​មើលថា តើមនុស្សកើតនៅថ្ងៃណា​សក្តិសម​ ឬ​គួរប្រើទឹកអប់ប្រភេទអ្វីដែលជួយចម្រុងចម្រើននិងទាក់ទាញភេទផ្ទុយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតថ្ងៃ​អាទិត្យ

ខាងក្រៅ​គាត់មើលទៅដូចជាមនុស្សរឹងរូស ប៉ុន្តែតាមពិតទៅគាត់ជាមនុស្សឯកា ដែល​ត្រូវការ​នរណា​ម្នាក់​នៅ​ក្បែរគាត់។មនុស្សនេះគួរតែប្រើ​ក្លិន​ឈើ​ដែល​ផ្ដល់ឲ្យ​អារម្មណ៍​បន្ធូរ​បានល្អ។ ប៉ុន្តែលាក់​ដោយភាព​កក់ក្តៅ​ដែលនឹងបន្ថែមភាពទាក់ទាញដល់មនុស្សថ្ងៃអាទិត្យ ព្រមទាំងទាក់ទាញមនុស្សផ្សេង​ចង់នៅជិត។

មនុស្សដែលកើតនៅថ្ងៃច័ន្ទ

ធ្វើជាអ្នកនិយាយ និងចរចា។ ប៉ុន្តែម៉្យាងវិញទៀត គាត់ជាមនុស្សស្លូតបូត ក្រៀមក្រំ ឆ្លាត ងាយចុះចូល គួរតែប្រើក្លិនផ្កា ដែលនឹងជួយបន្ថែមភាពស្រស់ស្រាយ ភាពលេងសើច និង​មនោសញ្ចេតនា ឲ្យ​កាន់តែលេចធ្លោ ដែលនឹងអាចជួយ​លើក​កម្ពស់​បុគ្គលិកលក្ខណៈ​របស់មនុស្សនៅថ្ងៃច័ន្ទផងដែរ។

កើតថ្ងៃអង្គារ

ឆ្លាត និង​មានសមត្ថភាព។ ប៉ុន្តែពេលខ្លះពួកគេមិនចេះ​អត់ធ្មត់ ឆាប់ខឹង និងចូលចិត្តគិតអវិជ្ជមាន គួរប្រើក្លិនក្រអូបស្រស់ (Aquatic) ដែលរំឮកដល់​ឆ្នេរ និង​សមុទ្រ។ នេះនឹងជួយធ្វើឲ្យ​មនុស្សថ្ងៃអង្គារមាន​បុគ្គលិកលក្ខណៈ​សាមញ្ញប៉ុន្តែឆើតឆាយមើលទៅល្អក្នុងអារម្មណ៍​ល្អនិងមាន​ទស្សនៈវិជ្ជមាន។

កើតនៅថ្ងៃពុធ

មានទម្លាប់និយាយ​ត្រង់ៗ មិនសាំញាំច្រើន គួរ​ប្រើ​ទឹកអប់ គ្រឿង​ក្រអូប (Oriental/Amber/Spicy) ជាមួយនឹងក្លិនក្រអូបដ៏កក់ក្តៅនៃគ្រឿងទេស និងឱសថបន្ថែមជម្រៅដ៏ស្រទន់ដល់ថ្ងៃពុធ។ ជាពិសេសជួយទាក់ទាញ និងបង្កើនភាពល្បិចនៃភេទផ្ទុយ។

មនុស្សដែលកើតនៅថ្ងៃព្រហស្បតិ៍

បុគ្គលិកលក្ខណៈពីរ ល្អ, អាក្រក់ ជារឿយៗ អារម្មណ៍ប្រែប្រួល គួរប្រើទឹកអប់ក្លិនស្បែក (Leather) ដែលនឹងផ្តល់នូវអារម្មណ៍នៃភាពរឹងមាំ លាយឡំជាមួយភាពទន់ភ្លន់ជាមួយគ្នា។ លើសពីនេះវាក៏ជួយបង្កើនភាពទាក់ទាញ ធ្វើឲ្យមនុស្សនៅថ្ងៃព្រហស្បតិ៍ មើលទៅស្ងប់ស្ងាត់ និងអាថ៌កំបាំង។

មនុស្សកើត​ថ្ងៃសុក្រ

ជាមនុស្ស​ស្ងៀមស្ងាត់ កម្រ​និយាយស្តី ហើយមនុស្សដទៃតែងតែឃើញគាត់ដូចក្រអឺតក្រទម ដូច្នោះគួរប្រើក្លិនផ្លែឈើ (Fruity) មកជួយបន្ថែមភាព Cute ស្វាហាប់ និងពោរពេញដោយថាមពលវិជ្ជមាន ធ្វើ​ឲ្យមនុស្ស​នៅ​ថ្ងៃ​សុក្រ​ជា​មនុស្ស​ដែល​មានគេស្រលាញ់ច្រើន។

មនុស្សកើតថ្ងៃសៅរ៍

គាត់មានស្ទីលផ្ទាល់ខ្លួន​ ប៉ុន្តែមានទម្លាប់ធ្វើអ្វីមួយអាស្រ័យលើអារម្មណ៍ រហូតញៀននឹងការខ្ជិលញឹកញាប់ គួរប្រើក្លិនផ្អែម និងជូរ (ក្រូចឆ្មារ) ដែលនឹងលើកទឹកចិត្តមនុស្សថ្ងៃសៅរ៍ មានភាពស្វាហាប់ ប្រុងប្រយ័ត្ន និងដោះលែងគំនិតអាក្រក់ៗខ្លួនឯង។

ទោះជាយ៉ាងណាក៏ដោយ ក្លិនដែលល្អបំផុតគឺជាក្លិនដែលអ្នកចូលចិត្តជាងគេ។ ប៉ុន្តែអ្នកក៏អាចសាកល្បងជាមួយក្លិនផ្សេងៗ រហូតដល់រកឃើញក្លិនក្រអូបដែលសក្តិសមនឹងអ្នក៕

គ្រូ ណុប

ចុចអាន៖លេខ ៨ ជាលេខនាំសំណាង មានន័យថា ទ្រព្យសម្បត្តិហូរចូលមក និងភាពរុងរឿងក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួង ដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស ដើម្បីពង្រឹងគុណភាពអប់រំ

ព័ត៌មានជាតិ៥ នាទីutes មុន

SchneiTec ​ នឹងធ្វើការកៀរគរទុនប្រមាណ ៥០ ដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងពី CSX

ព័ត៌មានជាតិ៩ នាទីutes មុន

ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស

កីឡា១៨ នាទីutes មុន

ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ដៃស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ

ព័ត៌មានជាតិ២៤ នាទីutes មុន

គិតត្រឹមពេលនេះ មានពលករខ្មែរ ០១ នាក់ ស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយការរញ្ជួយដីក្នុងប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម