វប្បធម៌ ជំនឿ
៤ ចំណុច បង្កើនហុងស៊ុយបន្ទប់គេង ទាក់ទាញសំណាង និងថាមពលវិជ្ជមាន
បន្ទប់គេងត្រូវបានគេចាត់ទុកជាកន្លែងសំខាន់មួយនៅក្នុងផ្ទះ ដែលគួរយកចិត្តដាក់ ជាពិសេសហុងស៊ុយរៀបចំតុបតែង ព្រោះបើខុសវាអាចនាំរឿងមិនល្អដាក់ខ្លួន។ ផ្ទុយទៅវិញបើដឹងក្បួន និងវិធីមួយចំនួន នោះរឿងមិនល្អនឹងត្រឡប់ទៅជាសំណាងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Feng-Shui-1024x538.jpg)
១. វត្ថុតាំងលម្អក្បែរគ្រែ
ដើម្បីទាក់ទាញអំណាចដល់សាមីខ្លួន គប្បីតាំងរូបសត្វខ្លានៅចំហៀងខាងស្ត្រីគេង ហើយតាំងរូបនាគនៅចំហៀងខាងបុរសគេង។ សត្វខ្លាតំណាងឱ្យជីវិតរលូន និងរីកចម្រើន ចំណែកនាគ តំណាងទ្រព្យសម្បត្តិ និងស្ថេរភាព។ យ៉ាងណាមិញ ចំពោះស្ត្រីជាបុគ្គលធ្វើការអ្នកមុខអ្នកការ បើគេងនៅចំហហៀងតាំងរូបនាគ រឹតតែល្អចំពោះអាជីព។
២. អំពូលភ្លើង
បន្ទប់គេងដែលមានហុងស៊ុយជាបន្ទប់ដែលមិនងងឹតស្លុបឈឹង និងមិនភ្លឺចាំងខ្លាំងពេក។ ចូររៀបចំឱ្យមានអំពូលភ្លើងពងមាន់ ឬភ្លើងពណ៌ស្រទន់ ដើម្បីទាក់ទាញភាពត្រជាក់ត្រជុំក្នុងគ្រួសារ និងជីវិតប្ដីប្រពន្ធ។ ទោះយ៉ាងណា ភ្លើងមិនគួរបើកបំភ្លឺ ពេលគេងឡើយ នោះទើបអាចជួយឱ្យគេងលក់ស្កប់ស្កល់ ជាពិសេសបង្កើនហុងស៊ុយសុភមង្គល។
៣. ហាមតាំងវត្ថុឆ្លុះបញ្ចាំងទៅកាន់គ្រែគេង
ចង់ទទួលបានសំណាង និងថាមពលវិជ្ជមានដល់ខ្លួន គួរតែគ្មានវត្ថុដែលអាចឆ្លុះបញ្ចាំងទៅកាន់គ្រែគេងដូចជា ទូរទស្សន៍ ឬកញ្ចក់ឡើយ។ ប្រសិនប្រើទូរទស្សន៍ដាក់នៅចុងគ្រែ ឬក្នុងបន្ទប់គេង ត្រូវបិទបាំងរាល់ពេលមុនពេលចូលគេង ពីព្រោះការដែលមានអ្វីមួយឆ្លុះបញ្ចាំងពីខ្លួនអ្នក វានឹងស្រូបថាមពលអាក្រក់ ដែលអាចនាំឲ្យមានបញ្ហាសុខភាព។
៤. ចម្ងាយរវាងគ្រែនិងជញ្ជាំង
ចម្ងាយរវាងគ្រែ និងជញ្ជាំងបន្ទប់មិនគួរនៅជាប់គ្នាពេក ប៉ុន្តែមិនឆ្ងាយពេកដែរ។ គួរដាក់នៅកម្រិតត្រឹមត្រូវគឺមិនលើសពី១ថ្នាំងដៃ ព្រោះបើខុស គេជឿថា វានឹងទាក់ទាញថាមពលអាក្រក់ឱ្យមករកអ្នក ហើយអាចធ្វើឱ្យអ្នកខ្សត់ខ្សោយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ បម្រាម ៨យ៉ាង ហាមធ្វើដាច់ខាតនៅលើក្បាលដំណេក
ចុចអាន៖ ហុងស៊ុយរៀបចំតុធ្វើការ ជួយបង្កើនភាពរីកចម្រើនខាងអាជីព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ