វប្បធម៌ ជំនឿ
របៀបដែលអ្នកដាក់ដៃ ឆ្លុះបញ្ចាំងពីចរិតលក្ខណៈ និងសេចក្តីស្រឡាញ់
រាងកាយរបស់យើងគឺដូចជាបង្អួចនៃចិត្តដែលបង្កើតចលនា។ ភាសាកាយវិការក្លាយជាជំនួយដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និងចិត្តគំនិតរបស់មនុស្ស។ ដូចសំណួរថ្ងៃនេះ នោះនឹងជួយឆ្លុះបញ្ចាំងពីចរិតលក្ខណៈ និងសេចក្តីស្រឡាញ់ដែលអ្នកសមនឹងទទួលបានពីវិធីការចូលរួមដោយដៃ ដែលយើងប្រហែលជាមិនធ្លាប់បានកត់សម្គាល់។
ចូរយើងដាក់ដៃរួមគ្នា ហើយទៅរកអាថ៌កំបាំងផ្ទាល់ខ្លួនរៀងៗខ្លួន។

ប្រភេទទី១៖ មេដៃស្តាំលើមេដៃឆ្វេង

អ្នកមានភាពរសើបខ្លាំង ហើយអាចដឹងពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនដូចជាអាចអានគំនិតរបស់ពួកគេ មុននឹងគេហើបមាត់និយាយអ្វីទៀត។ អ្នកក៏ជាមនុស្សស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯង។ ហេតុនេះហើយបានជាអ្នកធំឡើងជាមនុស្សមានចិត្តមេត្តាចំពោះអ្នកដទៃ ក៏ដូចជាមនុស្សដែលស្រលាញ់ខ្លួនឯងខ្លាំង មិត្តរបស់អ្នកនឹងមករកអ្នកនៅពេលដែលពួកគេត្រូវការការលួងលោម។
ដោយសារអ្នកមានភាពកក់ក្តៅ អ្នកសមនឹងទទួលបានសេចក្តីស្រឡាញ់ដែលមើលឃើញភាពកក់ក្តៅរបស់អ្នក។ សេចក្តីស្រឡាញ់ដែលបើកឱកាសឲ្យអ្នកក្លាយជាអ្នកជួយ អ្នកមើលថែ និងប្រគល់អំណោយ។ ប៉ុន្តែកុំភ្លេចថែរក្សាខ្លួនអ្នកផងដែរ។ ព្រោះពេលខ្លះអ្នកតែងតែផ្តោតលើការថែរក្សាមនុស្សជាទីស្រលាញ់ រហូតដល់ភ្លេចថែរក្សាអារម្មណ៍ខ្លួនឯងផងដែរ។
ប្រភេទទី ២ ដៃស្របគ្នា

អ្នកគឺជាមនុស្សល្អឥតខ្ចោះ ដែលមិនអនុញ្ញាតឲ្យរឿងតូចតាចឆ្លងកាត់ដោយងាយស្រួល អ្នកក៏នឹងមានទំនុកចិត្តលើសមត្ថភាពក្នុងការកត់សម្គាល់រឿងតូចតាចទាំងនេះផងដែរ។ អ្នកគឺជាអ្នកដឹកនាំដ៏ល្អសម្រាប់អ្នកដទៃ។ ប៉ុន្តែនោះមិនមានន័យថាអ្នកនឹងបន្តបញ្ជាគេឯងគ្រប់គ្នានោះទេ។ ក្នុងនោះ អ្នកតែងតែសួរយោបល់ពីអ្នកដទៃ និងព្យាយាមស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា ហើយក៏មិនមែនជាអ្នកដឹកនាំអង្គុយតែលើកៅអី ចង្អុលដៃទៅគេទេ។
ស្នេហាដែលអ្នកសមនឹងទទួលបានជាមួយមនុស្សដែលឲ្យតម្លៃលើគំនិតរបស់អ្នក។ ផ្តល់ឱកាសឲ្យអ្នកក្លាយជាអ្នកដឹកនាំ ធ្វើការសម្រេចចិត្តធំៗក្នុងជីវិត ហើយពេលខ្លះយល់ព្រមធ្វើជាអ្នកដើរតាម។ ប៉ុន្តែអ្នកមិនចូលចិត្តត្រូវបានគេកំណត់ដោយរបៀបដែលអ្នកស្លៀកពាក់ឬការប្រព្រឹត្ត។ សម្រាប់អ្នក ស្នេហានិងទំនាក់ទំនងគឺការយល់ចិត្តគ្នាទៅវិញទៅមក ហើយស្តាប់តម្រូវការរបស់គ្នាទៅវិញទៅមកដោយឡែកពីគ្នា។
ប្រភេទទី ៣៖ មេដៃឆ្វេងលើមេដៃស្តាំ

អ្នកចុះមកលើផែនដីនេះដោយអារម្មណ៍មួយ គឺចេះខ្វល់ខ្វាយ ចេះអធ្យាស្រ័យ និងគួរឲ្យស្រលាញ់ដល់មនុស្សគ្រប់គ្នា។ យ៉ាងណាក៏ដោយ កុំឲ្យអារម្មណ៍របស់អ្នកគ្រប់គ្រងសកម្មភាពបាន មិនថាវាជារឿងគ្រួសារ ការងារ ឬអ្វីផ្សេងទៀត។ មួយវិញទៀតអ្នកមានទំនោរថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃវត្ថុ។ មុននឹងផ្តល់ដំបូន្មានដល់នរណាម្នាក់ អ្នកក៏ពូកែរក្សាអាថ៌កំបាំងផងដែរ។
ដូច្នេះហើយអ្នកស័ក្ដិសមនឹងស្នេហាដែលមិនសូវចាប់អារម្មណ៍ មិនប្រើអារម្មណ៍ និងប្រើហេតុផលដើម្បីដោះស្រាយបញ្ហាដែលកើតឡើង។ អ្នកស្ងប់ស្ងាត់ហើយស្រឡាញ់សន្តិភាព និងតែងតែពឹងផ្អែកលើគូស្នេហ៍របស់អ្នក។ ប៉ុន្តែកុំភ្លេចទុកពេលឲ្យខ្លួនឯងសម្រាក និងដាក់ទំនួលខុសត្រូវខ្លះមួយឡែកសិន៕
គ្រូ ណុប
ចុចអាន៖រូបភាពខាងក្រោម អាចមើលដឹងចរិតអាថ៌កំបាំងរបស់អ្នកមានលក្ខណៈដូចម្ដេច?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ