វប្បធម៌ ជំនឿ
ធ្លាប់ទើសចិត្តរិះគន់ អាចចូលរួមកែកុន ព្រះភ័ក្ត្រព្រះពុទ្ធផ្ចាញ់មារ តម្លៃខ្ទង់ម៉ឺនដុល្លារ
ចៅអធិការ ព្រមទាំងលោកអាចារ្យ គណៈកម្មការ វត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានចេញសេចក្ដីអំពាវនាវ ញាតិញោមពុទ្ធបរិស័ទ សប្បុរសជនទាំងអស់ សូមជួយចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីប្រមូលបច្ច័យ កសាង ជួសជុលកសម្រួលព្រះភ័ក្ត្រព្រះអង្គផ្ចាញ់មារ ក្នុងទីអារាមវត្តវាល។

បើតាមការបង្ហោះរបស់ គណនីហ្វេសប៊ុក វត្តវាល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចំពោះការជួសជុលព្រះពុទ្ធរូបសារជាថ្មីនេះ ជាង យកតម្លៃ ១២ ៥០០ ដុល្លារ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ ព្រចៅអធិការ អាចារ្យ គណៈកម្មការវត្ត សង្ឃឹមលើ ញាតិញោមពុទ្ធបរិស័ទទាំងអស់ មេត្តាជួយបំពេញនូវតម្រូវការខ្វះខាតនេះ ដោយក្តីអនុគ្រោះ ចូលរួមមានសទ្ធាជ្រះថ្លា ក្នុងការកសាងជួសជុលជាបន្តទៀត។

គួររម្លឹកថា កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីបំភ្លឺថា នាពេលថ្មីៗនេះមានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មារ ១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ។ តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរធម្មការ និងសាសនាខេត្ត បង្ហាញថា ព្រះពុទ្ធរូបផ្ចាញ់មារ ១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម៉្លេះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល។

ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាល ព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មារនេះ បានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូនរូបនៅមានកម្រិត ពុំមានរចនាប័ទ្មបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើមើលចំពីមុខ ព្រះភក្ត្រ ព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។

ហេតុដូចនេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅ អធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃ ព្រះពុទ្ធរូបផ្ចាញ់មារ ១ព្រះអង្គ ឱ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណាដែលគួរធ្វើការកែលម្អ ឱ្យបានសមរម្យ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី