វប្បធម៌ ជំនឿ
ហុងស៊ុយដាំផ្កា និងដើមរុក្ខជាតិ បង្កើនសំណាង បណ្ដេញធាតុអាក្រក់ចេញពីផ្ទះ
ជាធម្មតា ការបង្កើតសួនដាំផ្កា និងរុក្ខជាតិបៃតងនានា មិនថាតូចឬធំ សុទ្ធតែជួយលម្អលំនៅដ្ឋាន ថែមទាំអផ្ដល់នូវអារម្មណ៍ស្រស់ស្រាយដល់ម្ចាស់ផ្ទះទៀតផង។ ដាំរុក្ខជាតិនៅផ្ទះផ្ដល់ប្រយោជន៍ជាច្រើនទាំងម្លប់ លម្អ និងជំនួយសុខភាព។ ប៉ុន្តែអ្នកមានជំនឿលើហុងស៊ុយ ការដាំផ្កា ឬរុក្ខជាតិតូចធំផ្សេងៗ ត្រូវគិតដល់ថាមលល្អនិងមិនល្អ ដើម្បីទាក់ទាញលាភសំណាង និងបណ្ដេញអពមង្គលចេញលំនៅដ្ឋានរបស់ពួកគេ។

ផ្កា ឬរុក្ខជាតិមុតស្រួច
បើគិតតាមជំនឿហុងស៊ុយ ទាំងដើមផ្កា និងដើមរុក្ខជាតិលម្អស្លឹកនានា មិនគួរជ្រើសរើស ប្រភេទមានបន្លាមុតស្រួចនោះទេ ព្រោះគេជឿថា វាអាចបង្កជាអំពើហិង្សាក្នុងសមាជិកគ្រួសារ ព្រមទាំងទាក់ទាញមនុស្សឱ្យបង្កបញ្ហាផងដែរ។ មិនតែប៉ុណ្ណោះគេជឿថា រុក្ខជាតិស្លឹកបន្លា អាចនាំឱ្យកើតជម្លោះជាមួយអ្នកភូមិ ឬបង្កចលាចលក្នុងភូមិទៀតផង។
ផ្កា ឬរុក្ខជាតិស្លឹកក្រហម
បើដាំផ្កាពណ៌ក្រហម ឬរុក្ខជាតិស្លឹកក្រហមនឹងនាំឱ្យថាមពលភ្លើង សក្តិសមសម្រាប់ដាំនៅទិសទិសខាងត្បូង ព្រោះវាជួយលើកហុងស៊ុយកូនស្រីឱ្យលេចធ្លោនៅក្នុងសង្គម។ ផ្ទុយទៅវិញបើដាំនៅទិសខាងលិច នឹងនាំឱ្យកូនប្រុសជួបសំណាងអាក្រក់។
ចម្ងាយនៃការដាំផ្កា ឬរុក្ខជាតិ
ចំពោះដើមឈើធំៗ ត្រូវដាំនៅចម្ងាយយ៉ាងតិច ៥ម៉ែត្រពីផ្ទះ ក្រៅពីការពារកុំឱ្យឫសដើមឈើបង្ខូចសសរផ្ទះឬកម្រាលឥដ្ឋ គេជឿថា វានឹងឱ្យប៉ះពាល់ដល់ឆ្អឹងមនុស្ស ព្រមទាំងកាត់បន្ថយសំណាងល្អថែមទៀត។
ទិសនៃការដាំផ្កា ឬរុក្ខជាតិ
នៅទិសខាងកើត គួរដាំរុក្ខជាតិពណ៌បៃតងសុទ្ធ ព្រោះតាមជំនឿ វាជាទិសដែលនាំឱ្យមានភាពចុះសម្រុងក្នុងគ្រួសារ បើទោះបីជារុក្ខជាតិទាំងនោះមិនមានផ្កាក៏ពុំថ្វីដែរ។
ដើម្បីទាក់ទាញមនុស្សជុំវិញឱ្យជួយជ្រោមជ្រែង នៅទិសខាងត្បូង គួរដាំតែរុក្ខជាតិដែលមានពណ៌ស្រស់ឆើតឆាយមិនថា បៃតង ក្រហម និងផ្កាឈូកជាដើម។
ចំណែកនៅទិសខាងលិច គួរដាំដាំដើមឈើធំៗដែលអាចផ្ដល់ម្លប់ និងដើមផ្កាដែលមានពណ៌លឿង ឬពណ៌ស ព្រោះគេជឿថា វាជួយកាត់សំណាងអាក្រក់ និងផ្ដល់ឱ្យចិត្តត្រជាក់ស្ងប់៕
អត្តបទ៖ សន្យា
ចុចអាន៖ ៤ ចំណុច បង្កើនហុងស៊ុយបន្ទប់គេង ទាក់ទាញសំណាង និងថាមពលវិជ្ជមាន
ចុចអាន៖ រុក្ខជាតិ ៣ប្រភេទ តាមជំនឿហុងស៊ុយ មិនគួរដាំក្បែរផ្ទះ ព្រោះអាចនាំចង្រៃ
ចុចអាន៖ ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ