វប្បធម៌ ជំនឿ
ឆ្នាំទាំង ៥ រាសីធ្លាក់ចុះ លាភសំណាងរត់ចេញ ក្នុងសប្ដាហ៍ថ្មី
ខាងក្រោមនេះជាហោរាសាស្ត្រគិតតាមឆ្នាំចន្ទគតិរបស់ចិនសម្រាប់មនុស្សកើតឆ្នាំឆ្លូវ រោង មមី មមែ និងរកា ដែលជាឆ្នាំមានរាសីធ្លាក់ចុះក្នុងកំលុងសប្ដាហ៍ថ្មី ពោលចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។
ឆ្នាំឆ្លូវ (គោ)

រាសីរបស់គោក្នុងសប្ដាហ៍នេះធ្លាក់ចុះបន្តិច ភាគច្រើនទាក់ទងនឹងបញ្ហាសុខភាព។ គោដែលសកម្មក្នុងការងារ ច្រើនតែធ្វើការថែមម៉ោងរហូតដល់យប់ជ្រៅ។ ប្រសិនបើអូសបន្លាយយូរ រាងកាយប្រាកដជាមិនអាចទ្រាំទ្របាន។ របបអាហារមិនទៀងទាត់ និងកង្វះការសម្រាកនឹងនាំមកនូវភាពតានតឹងជាច្រើនទៅដល់ក្រពះ។ ប្រសិនបើបន្តបណ្ដោយ គោអាចនឹងទទួលរងនូវជំងឺមួយចំនួនដែលមិនអាចព្យាបាលបាន។ ចូរធ្វើយ៉ាងណាឱ្យមានតុល្យភាពការងារ និងសម្រាក ហើយមិនត្រូវឲ្យរាងកាយធ្វើការហួសកម្លាំងទេ។
ឆ្នាំរោង (នាគ)

រាសីការងាររបស់នាគធ្លាក់ចុះក្នុងសប្ដាហ៍នេះ។ អារម្មណ៍របស់នាគហាក់អន្ទះអន្ទែងខ្លាំង ប្រសិទ្ធភាពការងារនឹងចុះទាបយ៉ាងខ្លាំង ហើយវានឹងពិបាកក្នុងការសម្រេចចិត្តក្នុងការដោះស្រាយបញ្ហាធំៗ។
ឆ្នាំមមី (សេះ)

ជោគវាសនារបស់សេះក្នុងសប្ដាហ៍នេះនឹងធ្លាក់ចុះយ៉ាងខ្លាំង។ សេះនឹងមានគ្រោះថ្នាក់ផ្នែកហិរញ្ញវត្ថុ ព្រោះការចំណាយច្រើនពេក។ ដូច្នេះ ចូររៀបចំផែនការចំណាយប្រចាំថ្ងៃឱ្យត្រឹមត្រូវ ហើយកុំចាយហួសហេតុ។ នៅពេលទិញរបស់អ្វីមួយ ត្រូវតែប្រៀបធៀបតម្រូវការតើវាចាំបាច់ឬអត់។ ក្នុងពេលជួបសំណាងមិនល្អនេះ រឹតតែចាំបាច់ត្រូវសន្សំប្រាក់។ ចូរគ្រប់គ្រងប្រាក់ឱ្យបានល្អ កុំទិញរបស់ប្រណីតៗដើម្បីភាពរីករាយមួយភ្លែត ហើយថ្លឹងថ្លែងដោយប្រុងប្រយ័ត្នបំផុត។
ឆ្នាំមមែ (ពពែ)

សំណាងរបស់ពពែនឹងធ្លាក់ចុះ មិនខុសពីសេះប៉ុន្មានទេ។ បើនិយាយពីទ្រព្យសម្បត្តិវិញ មិនសូវល្អឡើយ ហើយការវិនិយោគត្រូវធ្វើដោយប្រយ័ត្នប្រយែង បើមិនដូច្នេះទេ អាចខាតបង់ធំ។
ពពែដែលទើបចាប់ផ្តើមអាជីវកម្មថ្មីៗ ត្រូវយកចិត្តទុកដាក់លើស្ថានភាពដៃគូក្នុងអំឡុងសប្ដាហ៍នេះ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ហើយត្រូវប្រយ័ត្នពេលចុះកិច្ចសន្យា បើមិនដូច្នេះទេ នឹងត្រូវភាគីម្ខាងទៀតបោកបញ្ឆោតដោយងាយ។
ជោគជតាសុខភាពរបស់ពពែ ក៏មិនសូវល្អដែរ ជាពិសេសកុមារដែលកើតក្នុងឆ្នាំ២០១៥ (អាយុ ៧ឆ្នាំ)។ ឪពុកម្តាយរបស់កូនពពែទាំងនេះគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះសុខភាពរបស់ពួកគេ។ ក្នុងអំឡុងពេលនៃការលូតលាស់ គួរតែកាត់បន្ថយការងារសាលារបស់ពួកគេឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយធ្វើសកម្មភាពក្រៅកម្មវិធីសិក្សាបន្ថែមទៀត បើមិនដូច្នោះទេ ការងារសិក្សាច្រើនពេកនឹងប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
ឆ្នាំរកា (មាន់)

សំណាងរបស់មាន់ក៏ចុះខ្សោយដែរក្នុងសប្ដាហ៍នេះ។ អាជីពនឹងធ្លាក់ចុះដោយសារតែការច្រណែនឈ្នានីសពីមនុស្សជុំវិញខ្លួន។ កំលុងពេលនេះចូរប្រយ័ត្នក្នុងការងារប្រចាំថ្ងៃ ហើយកុំទៅពាក់ព័ន្ធជាមួយដៃគូប្រជែងដែលមានសក្តានុពល ព្រោះវានឹងនាំទៅរកជម្លោះ។
រាសីស្នេហារបស់មាន់ក៏មិនស្ថិតស្ថេរខ្លាំងដែរ ។ មាន់នៅលីវ អាចមានឱកាសជួបមនុស្សល្អម្នាក់ ប៉ុន្តែវាពិបាកក្នុងការបង្កើតទំនាក់ទំនងដែលរឹងមាំណាស់។ មាន់រៀបការហើយ ចូរចៀសវាងការទាក់ទងជាមួយភេទផ្ទុយខ្លាំងពេក ហើយព្យាយាមរក្សាគម្លាតពីពួកគេ បើមិនដូច្នេះទេ វានឹងបង្កើតហានិភ័យនៃការបែកគ្នា ឬលែងលះ៕
អត្ថបទ៖ សន្យា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ