Connect with us

វប្បធម៌ ជំនឿ

យល់សប្តិបាត់រថយន្ត ជាប្រផ្នូលព្រមាននៃរឿងអវិជ្ជមាន

បានផុស

នៅ

យល់សប្តិបាត់រថយន្ត មិនថារកឃើញ ឬរកមិនឃើញ ​តាម​ជំនឿ​​អាច​ជា​ប្រផ្នូលនៃទុក្ខព្រួយ​ដែល​នឹង​កើត​ឡើង​ក្នុង​ជីវិត​ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យល់សប្តិបាត់រថយន្ត រកមិនឃើញ

ប្រសិនបើកំពុងជួបបញ្ហាក្នុងជីវិត បានន័យថា នេះជាសញ្ញានៃការកើនឡើងបញ្ហា ស្របពេលដែលការពឹងពំនាក់អ្នកដទៃ មិនអាចសង្ឃឹមអ្វីបានឡើយ។

យល់សប្តិ​បាត់​រថយន្ត ​រកឃើញ​វិញ

វាជាប្រផ្នូលនៃការការទទួលបានលាភ​សំណាង​ពី​ការ​ផ្សងសំណាង ការ​វិនិយោគ ឬ​ជំនួញ​ផ្ទាល់ខ្លួន។

យល់សប្តិបាត់រថយន្ត នៅថ្ងៃចន្ទ

នេះ​អាចជាសញ្ញាអវិជ្ជមាន​នឹង​កើត​មាន ឬ​មិន​នឹក​ស្មាន​ដល់នៅក្នុងជីវិតពិត ដែលវាបណ្តាលឱ្យមានការថប់បារម្ភយ៉ាងខ្លាំង។

យល់សប្តិបាត់រថយន្ត នៅថ្ងៃអង្គារ

អំឡុងពេលនេះអ្នកអាចជួបជាមួយមនុស្សចម្លែក ឬមនុស្សថ្មីជាញឹកញាប់ ហើយអាចនឹងត្រូវប្រឈមមុខជាមួយបញ្ហា ឬការរំខានដែលអាចប៉ះពាល់ដល់សុខភាព។

យល់សប្ដិបាត់រថយន្ត នៅថ្ងៃពុធ

សុបិននេះជាប្រផ្នូលនៃគ្រោះថ្នាក់ក្នុងការធ្វើដំណើរ​ជិត ឬ​ឆ្ងាយ ឬពុំនោះទេការ​ធ្វើ​ដំណើរ​នឹងមិនអាចទៅដល់ទិសដៅដោយរលូន។

យល់សប្តិបាត់រថយន្ត នៅថ្ងៃព្រហស្បតិ៍

មនុស្ស​ស្និទ្ធស្នាលកំពុង​យក​ចំណេញលើអ្នកមិនថាការរកស៊ី និងវិស័យអ្វីឡើយ។ វាក៏និមិត្តរូបនៃការផ្លាស់ប្ដូរមុខតំណែងដែលពុំសូវល្អប្រសើរផងដែរ។

យល់សប្តិបាត់រថយន្ត នៅថ្ងៃសុក្រ

​ក្នុង​អំឡុង​ពេល​នេះអ្នកអាច​នឹង​ជួប​ឧបសគ្គ ឬ​បញ្ហា​ក្នុង​ពេល​បំពេញ​ការងារ។

យល់សប្តិបាត់រថយន្ត នៅថ្ងៃសៅរ៍

ឱកាសទទួលបានលាភ លុយកាក់ របររកស៊ី ឬការងារ​ជោគជ័យ អាចពុំមានខ្ពស់ឡើយ ត្បិតរថយន្តដែលបាត់ទៅប៉ះចំធាតុមិនល្អ។

យល់សប្ដិបាត់រថយន្ត នៅថ្ងៃអាទិត្យ

ក្នុងកំលុងពេលនេះអាចមានរឿង​ឈ្លោះ​ប្រកែក​ជាមួយ​មិត្ត​រួម​ការងារ ឬ​អ្នក​ស្គាល់​គ្នា។ ដូច្នេះចូរចៀសវាង​ការ​ជួប​ចរចា ឬធ្វើ​កិច្ច​ព្រម​ព្រៀង​សំខាន់ៗ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនឃើញអង្ករ ប្រផ្នូលនៃការមានកូន ឯទ្រព្យសម្បត្តិហូរចូលឥតខ្វះ

ចុចអាន៖ សុបិនឃើញទាហាន ជាប្រផ្នូលគួរសប្បាយចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម