វប្បធម៌ ជំនឿ
ការប្រគេនទឹកឃ្មុំដល់ព្រះសង្ឃ ដូចនាំលាភសំណាងធំចូលមកដល់ជីវិត
ការប្រគេនទឹកឃ្មុំ លេចឡើងក្នុងជីវប្រវត្តិព្រះសិវៈជាសាវកព្រះពុទ្ធអង្គដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ទឹកឃ្មុំជាវត្ថុធាតុដើមធម្មជាតិដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងលក្ខណៈសម្បត្តិជាឱសថជាច្រើនមុខ។
ពុទ្ធសាសនិកជនក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត គេនិយមយកទឹកឃ្មុំទៅប្រគេនព្រះសង្ឃ។ ព្រោះមានជំនឿថា ការថ្វាយទឹកឃ្មុំនឹងទទួលបានបុណ្យទានជាច្រើនដូចខាងក្រោមនេះ៖

-វាគឺជាភាពជាប់បានយូរ ទឹកឃ្មុំមានឥទ្ធិពលជាថ្នាំពន្យារ ដោយជួយពន្យឺតការចុះខ្សោយ នៃកោសិកាក្នុងរាងកាយ។ ធ្វើឲ្យអាយុកានតែវែងនិងមានសុខភាពល្អប្រសើរទៅថ្ងៃមុខ។
-ធ្វើឲ្យស្បែករបស់អ្នកល្អ ទឹកឃ្មុំគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយពន្យឺតការយារធ្លាក់នៃកោសិកាស្បែក។ ធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យ និងមានសុខភាពល្អផងដែរ។
-ចិញ្ចឹមរាងកាយ ទឹកឃ្មុំមានសារធាតុចិញ្ចឹមជាច្រើនដែលជួយបំប៉នរាងកាយដូចជា ប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ធ្វើឲ្យរាងកាយមានសុខភាពល្អ និងគ្មានជំងឺ។
-ជួយធ្វើឲ្យចិត្តស្ងប់ ទឹកឃ្មុំមានប្រសិទ្ធិភាពបន្ធូរភាពតានតឹង។ ធ្វើឲ្យចិត្តលោកបានស្ងប់ មិនទុក្ខ មិនហ្មងសៅ មានតែចិត្តជ្រះថ្លារហូត។
-ធ្វើឲ្យអ្នកជួបតែសំណាងល្អ ជនជាតិមនជឿថាការថ្វាយទឹកឃ្មុំដល់ព្រះសង្ឃ នឹងនាំមកនូវសំណាងល្អមានដល់ជីវិត។ចំណែកឯការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ជាប្រពៃណីមួយដើម្បីប្រគេនថ្នាំដល់ព្រះសង្ឃដូចគ្នា។ ជានិច្ចកាលគេអនុវត្តជាទូទៅនៅតំបន់កណ្តាល ធ្វើនៅថ្ងៃ ១៥ កើត ខែពិសាខ ជាប្រពៃណីជនជាតិមនមកជាយូរលង់ណាស់ហើយ។
លើសពីនេះ ទឹកឃ្មុំក៏ជាវត្ថុធាតុដើមដែលអាចយកទៅធ្វើបង្អែម និងភេសជ្ជៈបានផងដែរ ដូច្នេះហើយទើបគេនិយមយកទៅប្រគេនព្រះសង្ឃ ដើម្បីប្រើប្រាស់ក្នុងការចម្អិនអាហារ និងភេសជ្ជៈក្នុងជីវិតប្រចាំថ្ងៃ៕

គ្រូ ណុប
ចុចអាន៖យល់សប្ដិ ២៥ ប្រភេទ ចាស់ៗថាជាប្រផ្នូលនៃលាភសំណាងចូលក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ