Connect with us

វប្បធម៌ ជំនឿ

លក្ខណៈពិសេស គណៈកម្មាធិការអាយស៊ីស៊ីអង្គរ ក្លាយជាគំរូ អង្គការយូណេស្កូ

បានផុស

នៅ

ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេស​សាអូឌីអារាប៊ីត នៅសប្ដាហ៍នេះ បានសម្តែងនូវការអបអរសាទរចំពោះឆន្ទៈដ៏មោះមុត និងយន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលយន្តការនេះបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។ ទម្រង់ និងយន្តការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក នឹងក្លាយជាគំរូ នៃទម្រង់កិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌនៅប្រទេសអូសហ្សាបេគីស្ថាន (Uzbekistan) និងប្រទេសណេប៉ាល់ (Nepal)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។ តើយន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក មានលក្ខណៈពិសេសដូចម្ដេច ទើបត្រូវបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ បែបនេះ?

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឱ្យ “កម្ពុជាថ្មី” ដឹងថា គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ទើបតែបន្ថែមពាក្យ សំបូរព្រៃគុក នៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ ប៉ុន្តែ យន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ​អាយស៊ីស៊ីអង្គរ បានដំណើរការតាំងពីឆ្នាំ១៩៩៣ ដែលដំណើរការជាលក្ខណៈកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌយូណេស្កូ ក្នុងការជួយពង្រឹងកិច្ចការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ចង់បញ្ជាក់ថា កាលពីអង្គរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៩២ យើង (កម្ពុជា) យើងមានលុយកាក់ទេ កម្ពុជាអត់មានលទ្ធភាពទេ ខ្វះទាំងធនធានមនុស្ស ខ្វះសព្វបែបយ៉ាង។ ពេលនោះ គណៈកម្មការយូណេស្កូ គេស្នើសុំឱ្យបង្កើតយន្តការ អាយស៊ីស៊ីអង្គរ ដើម្បីជួយកម្ពុជា បានន័យថា គៀងគររកធនធានមនុស្ស បច្ចេកទេស រកធនធានហិរញ្ញវត្ថុ រកអ្វីសព្វបែបយ៉ាងដើម្បីមកជួយ ព្រោះយើងជាប្រទេសទើបងើបពីសង្គ្រាម យើងមានការលំបាកណាស់”។  

អគ្គនាយរងអាជ្ញាធរជាតិអប្សរា ខាងលើបានឱ្យដឹងបន្តថា យន្តការប្រព្រឹត្តិទៅនេះ មានចំណុចពិសេស គឺមាន ៤ភាគី មាន កម្ពុជា ជាម្ចាស់ផ្ទះដែលមានសិទ្ធិសម្រេចសព្វគ្រប់បែបយ៉ាង, សហប្រធាន ដែលយើងត្រូវថ្លែងអំណរគុណប្រទេសបារាំង និងជប៉ុន ដែលស្ម័គ្រចិត្តធ្វើជាសហប្រធាន និងជួយគាំទ្រដឹកនាំយន្តការ និងត្រូវមាន តំណាងយូណេស្កូ ប្រចាំនៅកម្ពុជា។ លក្ខណៈពិសេសនៃយន្តការ គឺពិភាក្សាគ្នា ដោយមិនរំលោភទៅលើភាគីណាឡើយ បានន័យថា កិច្ចការទាំងអស់ត្រូវមានឯកភាពគ្នា ហើយក្នុងដំណើរការនៃកិច្ចការ សំខាន់មួយទៀតត្រូវមានលេខាធិការដ្ឋានដែលសំខាន់ ជាឆ្អឹងខ្នងជំរុញឱ្យរាល់ការសម្រេចចិត្ត រាល់អនុសាសន៍ដែលបានផ្ដល់ ក្នុងកិច្ចប្រជុំនីមួយៗត្រូវយកមកអនុវត្ត។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “សំខាន់ជាងហ្នឹងទៀត ជាអ្នកអនុវត្ត គឺរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរជាតិអប្សរា ដែលអនុវត្តឱ្យបានរាល់ការលើកឡើង ស្នើសុំ ពិភាក្សា និងសម្រេច ហើយតាមរយៈនៃការអនុវត្តនោះ អាជ្ញាធរជាតិអប្សរា ត្រូវសម្របសម្រួលជាមួយដៃគូរបស់ខ្លួនផ្សេងៗទៀត ក្នុងការជួសជុលប្រាសាទជាដើម ដើម្បីអនុវត្តឱ្យបាននូវរាល់ការសម្រេចរបស់ អាយស៊ីស៊ីអង្គរ។ ចំណុចពិសេស គឺឆន្ទះមោះមុតក្នុងសេចក្ដីសម្រេចចិត្ត ក្នុងការធានាឱ្យបាននូវការលើកតម្លៃភាពលេចធ្លោរជាសាកលនៃរមណីយដ្ឋានអង្គរ។

ខណៈ យន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ត្រូវបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ បែបនេះ លោក ឡុង កុសល ក្នុងនាមជាមន្រ្តីអាជ្ញាធរជាតិអប្សរា លើកឡើងថា ភាពជាគំរូនេះ មានអត្ថន័យធំធេងណាស់ មិនមែនសម្រាប់តែមន្ត្រីអាជ្ញាធរជាតិអប្សរា មិនមែនសម្រាប់តែរាជរដ្ឋាភិបាលកម្ពុជាទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលដែលសាកលលោកផ្ដល់តម្លៃឱ្យថាជា ប្រទេសដែលមានឆន្ទៈមោះមុតក្នុងកិច្ចការពារថែរក្សាទៅលើបេតិកភណ្ឌវប្បធម៌ជាតិរបស់ខ្លួន ដោយភាពហ្មត់ចត់ ដោយសេចក្ដីស្រឡាញ់ ការគោរពដ៏មោះមុត ទៅលើតម្លៃជាដួងព្រលឹងជាតិ នេះជាភាពអស្ចារ្យណាស់ សម្រាប់យើង។

ជាមួយគ្នានេះ លោក ឡុង កុសល សូមអំពាវនាវប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទទួលស្គាល់នូវអ្វីជាសមិទ្ធិផលនៃការខិតខំ ការបូជារបស់ថ្នាក់ដឹកនាំកន្លងមក ដូចជា សម្ដេចជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសចាកចេញពីសង្គ្រាម រហូតមានសុខសន្តិភាព និងក្លាយជាប្រទេសកំពុងមានសកម្មភាពយ៉ាងសំខាន់ក្នុងការជួយប្រទេសផ្សេងៗទៀតដែលរងគ្រោះដោយសង្គ្រាម តាមរយៈសកម្មភាពអង្គការសហប្រជាជាតិ។ សម្ដេចវិបុលបញ្ញា សុខ អាន ដែលលោកបានបូជាកម្លាំងកាយចិត្ត ខិតខំបំពេញធ្វើយ៉ាងណាឱ្យបេតិកភណ្ឌជាតិរបស់យើងគង់វង្ស។ ព្រមទាំងស្ថាបនិកឯទៀតក្នុងកិច្ចការងារថែរក្សាអង្គរ ដូចជា ប្រធានអាជ្ញាធរជាតិអប្សរា ដំបូងគេគឺលោក វណ្ណ ម៉ូលីវណ្ណ ហើយយើងក៏មិនអាចបំភ្លេចបាន គុណអតីតព្រះមហាក្សត្របរមរតនកោដ្ឋ ដែលទ្រង់បានខិតខំធ្វើឱ្យយូណេស្កូបញ្ចូលអង្គរជាបេតិកភណ្ឌពិភពលោក តាំងពី ឆ្នាំ១៩៨៩ មក៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ៤៥ នាទីutes មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

កីឡា១ ម៉ោង មុន

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ការប្រកួតលើកទី១ ខ្មែរឈ្នះថៃ១គ្រាប់ ខណៈប្រកួតលើកទី២ ថៃឈ្នះកម្ពុជា ១គ្រាប់វិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន សែន ចែករំលែកអត្ថប្រយោជន៍ពីការហាត់ប្រាណ នាំឱ្យសុខភាពមាំមួន

អគ្គិភ័យ​
សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២៤ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

កម្មការិនី
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម