វប្បធម៌ ជំនឿ
យូណេស្កូ អបអរសាទរចំពោះកម្ពុជា ខណៈប្រទេសអភិវឌ្ឍមួយចំនួនរងការបន្ទោស
គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំ លើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងនៃការអបអរសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះ អាជ្ញាធរជាតិអប្សរា ស្តីអំ ពីការអភិរក្សតំបន់អង្គរ តាមរយៈសេចក្តីសម្រេច លេខ 45 COM 7B.152 និង អាជ្ញាធរជាតិសំបូរព្រៃគុក ស្តីអំពី តំបន់អភិរក្សសំបូរព្រៃគុក តាមរយៈសេចក្តីសម្រេច លេខ 45 COM 7B.151 ។ ជាមួយគ្នានេះ ប្រទេសមួយចំនួន សូម្បីប្រទេសអភិវឌ្ឍ ទាំងនៅអាស៊ី និងនៅអឺរ៉ុបក្ដី បានទទួលការបន្ទោស និងណែនាំឱ្យកែតម្រូវ។

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឱ្យ “កម្ពុជាថ្មី” ដឹងមុននេះ នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ថា មិនមែនគ្រប់ប្រទេស ឬរាល់គ្រប់របាយកាណ៍ដែលដាក់ជូន គណៈកម្មការបេតិកភណ្ឌពិភពលោក ត្រូវទទួលការអបអរសាទរ ឬក៏កោតសរសើរ ឬផ្ដល់ការវាយតម្លៃល្អទាំងអស់នោះទេ ព្រោះនៅក្នុងរបាយការណ៍អភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនីមួយៗ ត្រូវឆ្លងកាត់ ទី១ ក្រុមផ្ដល់យោបល់បច្ចេកទេស ទី២ លេខធិការដ្ឋានរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក។

លោក ឡុង កុសល បញ្ជាក់បន្ថែមថា៖ “គេនឹងពិនិត្យខ្លឹមសារ ពិសេសផ្តោតទៅលើរបាយការណ៍កន្លងមកទៀត គឺគេនៅពិនិត្យមើលសេចក្ដីសម្រេចពីមុនៗដែលតម្រូវឱ្យរដ្ឋភាគី ឬប្រទេសដែលបានដាក់រមណីយដ្ឋានជាបេតិកភណ្ឌពិភពលោក ឱ្យកែតម្រូវឱ្យធ្វើអ្វីខ្លះ។ តាមរយៈហ្នឹង គេនឹងផ្ដល់ការវាយតម្លៃថា បំពេញបានត្រឹមត្រូវ ឬទេ។ ហើយក៏មានអង្គភាពស្ថាប័ន ប្រឹក្សាយោបល់ ផ្ដល់ការវាយតម្លៃលក្ខណៈបច្ចេកទេស”។

អគ្គនាយរងអាជ្ញាធរជាតិអប្សរា ខាងលើ មានប្រសាសន៍បន្តថា មានប្រទេសមួយចំនួន ត្រូវទទួលការស្ដីបន្ទោស ដោយសារខ្វះខាតនូវអ្វីដែលគណៈកម្មការបានសំណូមពរ ឬតម្រូវឱ្យបំពេញ ហើយប្រទេសមួយចំនួនត្រូវបានផ្ដល់ឱកាស ឱ្យកែសម្រួល និងរៀបចំសារឡើងវិញ។ កិច្ចពិភាក្សានេះ មិនមែនជាការពិភាក្សាស្រួលទេ ហើយក៏មានបណ្ដាប្រទេសមួយចំនួន ក្នុងសម័យប្រជុំលើក៤៥ ដែលគេកំណត់យករមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រទេសនោះ ក្លាយជាបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ទៅវិញ។

លោក ឡុង កុសល បញ្ជាក់បន្តថា៖ “នៅក្នុងប្រទេសអភិវឌ្ឍ នៅប្រទេសទ្វីបអឺរ៉ុបក៏មាន នៅប្រទេសអាស៊ីជិតៗយើងក៏មាន ហើយក៏មានបញ្ហាខ្លះ ពាក់ព័ន្ធទៅនឹង ការរៀបចំអភិវឌ្ឍវិស័យទេសចរណ៍ហួសហេតុ ធ្វើឱ្យបាត់បង់ ប៉ះពាល់តម្លៃលេចធ្លោជាសាកលនៃរមណីយដ្ឋាននោះក៏មាន។ ដូចជាប្រទេសមួយ សុំមិនបញ្ចេញឈ្មោះ គាត់បានសាងសង់សំណង់ធំ ចម្ងាយ ២៧គីឡូម៉ែត្រ ពី រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ប៉ុន្តែការសាងសង់នោះប៉ះពាល់ចរន្តខ្សែទឹក ទេសភាព បរិស្ថានជុំវិញរមណីយដ្ឋាន ដែលត្រូវបានគណៈកម្មការស្ដីបន្ទោស និងណែនាំឱ្យកែសម្រួលឡើងវិញ”។
លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ ៛អ៊ីចឹងហើយបាន តំបន់អង្គរយើង យើងមានការព្រួយបារម្ភ ដូចជាកន្លងមក យើងមិនឱ្យសាងសង់សំណង់ធំផ្សេងៗ ជាប់បរិវេណតំបន់ការពាររមណីយដ្ឋានអង្គរ ក៏ដូចជាការសាងសង់សំណង់មិនស្របច្បាប់មួយចំនួន។ ដូចនេះ ទើបរបាយការណ៍របស់កម្ពុជាយើង ត្រូវបានគណៈកម្មការបេតិកភណ្ដពិភពលោកទទួលស្គាល់ ដោយសារតែកិច្ចខិតខំរបស់យើង ដែលយើងបានរៀបចំយ៉ាងយកចិត្តទុកដាក់”។

គួររម្លឹកថា ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នេះ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ថ្មីៗនេះ កិច្ចប្រជុំបានសម្តែងនូវការអបអរសាទរចំពោះឆន្ទៈដ៏មោះមុត និងយន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលយន្តការនេះបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។ ទម្រង់ និងយន្តការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក នឹងក្លាយជាគំរូ នៃទម្រង់កិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌនៅប្រទេសអូសហ្សាបេគីស្ថាន និងប្រទេសណេប៉ាល់។ កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ នេះ ប្រព្រឹត្តិទៅចន្លោះថ្ងៃទី១០ ដល់ទី២៥ ខែកញ្ញា ជាមួយគ្នានេះ កម្ពុជាកំពុងរង់ចាំទទួលលទ្ធផលពី នៃការស្នើសុំ ប្រាសាទកោះកេរ ចុះបញ្ជីទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោក ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា