វប្បធម៌ ជំនឿ
កាត់ក្រចក កាត់សក់ថ្ងៃណា នឹងជួយឲ្យមានលាភសំណាង ចៀសពីគ្រោះចង្រៃ
យោងតាមអប្បិយជំនឿមនុស្សយើង មានជំនឿខុសៗគ្នាជាច្រើនអំពីការមិនកាត់ក្រចក ឬកាត់សក់នៅថ្ងៃណាមួយ។ ប៉ុន្តែជំនឿលើការមិនកាត់ក្រចក ឬកាត់សក់ មានតាំងពីបុរាណកាលមកម្ល៉េះ។ ហើយមនុស្សមួយចំនួននៅតែប្រកាន់ខ្ជាប់និងបន្តអនុវត្តរហូតដល់សព្វថ្ងៃ។
ជំនឿនេះចាប់ផ្ដើមដោយគោលការណ៍ដែលក្រចក និងសក់ជាផ្នែកមួយនៃរាងកាយ។ នៅពេលដែលត្រូវកាត់ក្រចក និងសក់ វាអាចនាំឲ្យមានរឿងអាក្រក់ឬជំងឺអាចកើតឡើងផងដៃរ។

ជំនឿពីបុរាណកាលថា តើយើងគួរកាត់សក់ថ្ងៃណាដើម្បីលាភសំណាង ?
ថ្ងៃអាទិត្យ កាត់សក់ថ្ងៃអាទិត្យ វាត្រូវបានគេជឿថាជីវិតនឹងមានអាយុវែង គ្មានជំងឺ មានសុខភាពល្អរឹងមាំរហូតទៅ។
ថ្ងៃច័ន្ទ ការកាត់សក់របស់អ្នកនៅថ្ងៃច័ន្ទ ត្រូវបានគេជឿថានាំមកនូវសំណាងល្អ។
ថ្ងៃអង្គារ វាត្រូវបានគេជឿថា កាត់សក់នៅថ្ងៃអង្គារ វានឹងធ្វើឲ្យអ្នកជាមនុស្សដែលមានអំណាច និងមហិច្ឆតាធំ។
ថ្ងៃពុធ កុំកាត់សក់របស់អ្នកនៅថ្ងៃពុធ។ ព្រោះជំនឿបែបនេះ នឹងមានការឈ្លោះប្រកែកគ្នា មានទុក្ខលំបាក និងគ្មានសំណាង។
ថ្ងៃព្រហស្បតិ៍ កាត់សក់ថ្ងៃព្រហស្បតិ៍ មានជំនឿថាទេវតា ឬវត្ថុពិសិដ្ឋនឹងការពារអ្នក។
ថ្ងៃសុក្រ ការកាត់សក់របស់អ្នកនៅថ្ងៃសុក្រ ត្រូវបានគេជឿថានាំមកនូវសំណាងល្អ។ ទាក់ទាញដល់អ្នកដែលបានឃើញ ឃើញនឹងចូលចិត្តអាណិតស្រលាញ់។
ថ្ងៃសៅរ៍ ការកាត់សក់របស់អ្នកនៅថ្ងៃសៅរ៍ ត្រូវបានគេជឿថាទទួលបានជោគជ័យ។ អ្វីដែលអ្នកគិត អ្នកនឹងទទួលបានអ្វីដែលអ្នកចង់បាន។
ជំនឿតាំងពីបុរាណកាល៖ តើយើងគួរកាត់ក្រចកនៅថ្ងៃណា ដើម្បីលាភសំណាង?
ថ្ងៃអាទិត្យ ការកាត់ក្រចកថ្ងៃអាទិត្យ មានជំនឿថានឹងមានលាភសំណាង កិត្យានុភាព និងជួបតែរឿងល្អៗដោយមិននឹកស្មានដល់ ។
ថ្ងៃច័ន្ទ ការកាត់ក្រចកនៅថ្ងៃច័ន្ទ ត្រូវបានគេជឿថានាំមកនូវលាភសំណាង ជួយបន្ថែមរឿងល្អៗចូលក្នុងជីវិតរបស់អ្នក។
ថ្ងៃអង្គារ កុំកាត់ក្រចកនៅថ្ងៃអង្គារ ព្រោះគេជឿថានឹងធ្វើឲ្យទ្រព្យសម្បត្តិត្រូវខាតបង់ និងជួបតែសំណាងអាក្រក់។
ថ្ងៃពុធ ការកាត់ក្រចកថ្ងៃពុធ មានជំនឿថាអ្នកនឹងជួបតែភាពរុងរឿង។ វាត្រូវបានចាត់ទុកថាជាថ្ងៃដ៏រីករាយ។
ថ្ងៃព្រហស្បតិ៍ កុំកាត់ក្រចកនៅថ្ងៃព្រហស្បតិ៍ ព្រោះមានជំនឿថា អ្នកនឹងជួបតែទុក្ខ ជួបប្រទះតែឧបសគ្គ។
ថ្ងៃសុក្រ ការកាត់ក្រចកនៅថ្ងៃសុក្រត្រូវបានគេជឿថា នឹងនាំមកនូវភាពរុងរឿងអំពីទ្រព្យសម្បត្តិ មិនខ្វះលុយចាយទេ។
ថ្ងៃសៅរ៍ កុំកាត់ក្រចកនៅថ្ងៃសៅរ៍ ព្រោះគេជឿថា ងាយនឹងឈឺ មិនមានសុខភាពល្អ។
ទោះយ៉ាងណាក៏ដោយ ជំនឿលើការកាត់សក់ ឬកាត់ក្រចក ជាជំនឿផ្ទាល់ខ្លួនតាំងពីបុរាណមក។ ចំណែកអ្នកមិនជឿក៏មិនអីដែរ! ព្រោះជាជំនឿផ្ទាល់ខ្លួន។ អាចជ្រើសរើសតាមចិត្ត និងគិតថាសមហេតុផលប៉ុណ្ណោះ!

គ្រូ ណុប
ចុចអាន៖ធាតុហុងស៊ុយ ៤ ប្រភេទ ជួយអាជីពរលូនទៅមុខឥតឧបសគ្គ និងមានសំណាងល្អក្នុងជីវិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ