Connect with us

វប្បធម៌ ជំនឿ

ក្រសួងវប្បធម៌ ចាប់ផ្ដើមអនុវត្តទិសដៅយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១

បានផុស

នៅ

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រីដែលជាប្រធាន និងជាតំណាងអង្គភាព មន្ទីរ និងក្រុមការងារពាក់ព័ន្ធសំខាន់ៗ ដើម្បីពិនិត្យ និងប្រមូលធាតុចូលសម្រាប់អនុវត្តទិសដៅយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គប្រជុំ បានបង្ហាញដោយសង្ខេបអំពីទិដ្ឋភាពរួម នៃការងារផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា (យុទ្ធសាស្ត្របញ្ចកោណ) និងទិដ្ឋភាពដោយឡែក នៃការងារផែនការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្ទាល់ដែលរួមមាន ផែនការយុទ្ធសាស្ត្រថវិកា, ផែនការវិនិយោគសាធារណៈ ៣ឆ្នាំរំកិល, និងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យោងតាមការណែនាំរបស់ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមានភាពចាំបាច់ ត្រូវរៀបចំក្របខណ្ឌផែនការសកម្មភាព ដើម្បីអនុវត្តទិសដៅយុទ្ធសាស្ត្រនានាដែលពាក់ព័ន្ធជាមួយវិស័យវប្បធម៌ដោយផ្ទាល់ និង/ឬដោយប្រយោល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងគ្រោងបោះពុម្ពផ្សព្វផ្សាយឯកសារនេះដល់គ្រប់អង្គភាព មន្ទីរ និងក្រុមការងារសំខាន់ៗរបស់ក្រសួង ដើម្បីធ្វើជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្ត ក៏ដូចជាការពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពការងារ។

ផ្អែកលើមតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ ប្រធានអង្គប្រជុំ បានស្នើដល់អង្គភាព មន្ទីរ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការរៀបចំ និងផ្ដល់ធាតុចូលមកក្រសួងឱ្យបានទាន់ពេលវេលាកំណត់ ដោយគោរពទៅតាមទម្រង់ឯកសារដែលក្រសួងបានផ្ញើជូន។ ទន្ទឹមគ្នានេះដែរ ប្រធានអង្គប្រជុំ ក៏បានសម្រេចលើយន្តការការងារមួយចំនួន ដើម្បីជំរុញឱ្យការងារនេះអាចរៀបចំទៅបានលឿន និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយត្រូវមានការចូលរួមពិនិត្យ និងផ្ដល់យោបល់ពីថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រមនីមួយៗ ​មុននឹងរៀបចំដាក់ជូន រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យសម្រេច។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្ដី ការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងតាមប្រព័ន្ធ Zoom ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ 

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ៥៩ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ១ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម