វប្បធម៌ ជំនឿ
យន្តការអង្គរ ទទួលការគាំទ្រ ១០ឆ្នាំបន្ថែម ពីយូណេស្កូ បន្ទាប់ពីអនុវត្តជោគជ័យ ៣០ឆ្នាំ
លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឱ្យ “កម្ពុជាថ្មី” ដឹងថា យន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក បានអនុវត្តតាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ គឺមានរយៈពេល ៣០ឆ្នាំហើយ ក៏ប៉ុន្តែដោយផ្អែកសមិទ្ធិផលដ៏ឧដុងឧត្ដមកន្លងមក យន្តការនេះ ត្រូវបន្ត១០ឆ្នាំ តទៅមុខទៀត ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ។
លោក ឡុង កុសល មានបញ្ជាក់បន្តថា៖ “បានន័យថា ទាំងបណ្ដាប្រទេសទាំងអស់ដែលចូលរួមក្នុងវេទិកានេះ សម្រេចបន្តជួយកម្ពុជារយៈពេល ១០ឆ្នាំបន្តទៀត។ ហើយរយៈពេល ៣០ឆ្នាំកន្លងនេះ មិនផ្ដោតតែលើកិច្ចការងារអភិរក្ស ជួលជុលទេ ប៉ុន្តែអ្វីដែលជោគជ័យខ្លាំងជាមួយគ្នានេះដែរ គឺសមត្ថភាពការកសាងធនធានមនុស្សកម្ពុជាយើង”។
លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “យើងបានកសាងធនធានមនុស្សជាច្រើន។ កាលពីមុន នៅតាមការជួសជុលការដ្ឋានប្រាសាទនីមួយៗ សុទ្ធតែដឹកនាំដោយអ្នកជំនាញបរទេស ទាំងបច្ចេកទេស ទាំងការមើលខុសត្រូវទូទៅ។ ឥឡូវនេះ ការជួសជុលទាំងអស់ត្រូវបានដឹកនាំដោយ ជនជាតិខ្មែរ អ្នកជំនាញខ្មែរ ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកដឹកនាំទូទៅ ការគ្រប់គ្រងសព្វបែបយ៉ាង”។
អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ទើបតែបន្ថែមពាក្យ “សំបូរព្រៃគុក” នៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ ប៉ុន្តែយន្តការ បានដំណើរការតាំងពីឆ្នាំ១៩៩៣ ដែលដំណើរការមានលក្ខណៈកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌយូណេស្កូ ក្នុងការជួយពង្រឹងកិច្ចការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ។
លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ចង់បញ្ជាក់ថា កាលពីអង្គរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៩២ យើង (កម្ពុជា) យើងអត់មានលុយកាក់ទេ កម្ពុជាអត់មានលទ្ធភាពទេ ខ្វះទាំងធនធានមនុស្ស ខ្វះសព្វបែបយ៉ាង។ ពេលនោះ គណៈកម្មការយូណេស្កូ គេស្នើសុំឱ្យបង្កើតយន្តការ អាយស៊ីស៊ីអង្គរ ដើម្បីជួយកម្ពុជា បានន័យថា គៀងគររកធនធានមនុស្ស បច្ចេកទេស រកធនធានហិរញ្ញវត្ថុ រកអ្វីសព្វបែបយ៉ាងដើម្បីមកជួយ ព្រោះយើងជាប្រទេសទើបងើបពីសង្គ្រាម យើងមានការលំបាកណាស់”។
គួរបញ្ជាក់ថា ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារាប៊ីត (Saudi Arabia) ថ្មីៗនេះ បានសម្តែងនូវការអបអរសាទរចំពោះឆន្ទៈដ៏មោះមុត និងយន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលយន្តការនេះបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។ ទម្រង់ និងយន្តការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក នឹងក្លាយជាគំរូ នៃទម្រង់កិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌនៅប្រទេសអូសហ្សាបេគីស្ថាន (Uzbekistan) និងប្រទេសណេប៉ាល់ (Nepal)។
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ