Connect with us

វប្បធម៌ ជំនឿ

អត្ថន័យសុបិនជិះទូកទាំង ៦ប្រភេទ មនុស្សជាច្រើនមិនធ្លាប់ដឹង

បានផុស

នៅ

ជំនឿបុរាណមិនចាត់សុបិនជិះទូកជាសុបិនឡើយ ត្បិតគេជឿថា វាប្រផ្នូលនៃរឿងចង្រៃក្នុងជីវិត ពាក់ព័ន្ធដល់របររកស៊ី បូករួមទាំងស្ថានភាពសុខភាពមិនគាប់ប្រសើរ។ ត្បិតថាមិនអាចប្រកែកបានពីជំនឿបុរាណ ប៉ុន្តែការពិតទៅ សុបិនជិះទូកមិនអាក្រក់ទាំងអស់ឡើយ ដោយវាមានអត្ថន័យផ្សេងៗគ្នាតាមប្រភេទទាំង ៦ ដូចខាងក្រោម!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សុបិនជិះទូកឆ្លងសមុទ្រ

ជិះទូកលើផ្ទៃសមុទ្រធំធេង មើលមិនឃើញកោះត្រើយ គិតមួយភ្លែតហាក់មិនល្អនោះទេ ប៉ុន្តែផ្ទុយទៅវិញ សៀវភៅបកស្រាយសុបិនលើកឡើងថា ម្ចាស់សុបិនអាចមានឱកាស​ទទួលបានដំណឹងរីករាយ​ពី​ញាតិមិត្ត​ដែល​រស់នៅ​ឆ្ងាយ​។ ចំពោះអ្នកធ្លាប់ឈ្លោះប្រកែកគ្នាពីមុន វាជាសញ្ញាប្រាប់ថា រឿងរ៉ាវគ្រប់យ៉ាងឈានទៅដល់ទីបញ្ចប់ហើយ។

២. សុបិន​ជិះទូក​ឆ្លង​ព្រែក ឬស្ទឹង

វាជាប្រផ្នូលនៃជីវិតសមប្រកប ដែលកំពុងផ្លាស់ប្តូរកាន់តែប្រសើរឡើង។ បើការងារ ឬជីវិតជួបឧបសគ្គ គ្រាន់តែមានភាពអត់ធ្មត់ និងការតាំងចិត្តបន្តិច នោះអ្វីៗនឹងល្អឡើងវិញ ជាពិសេសនឹងមានមនុស្សតាមជួយពីក្រោយ។

៣. សុបិនជិះទូក ២នាក់

បើឃើញខ្លួនឯងជិះទូកពីរនាក់ ជាមួយមនុស្សដែលស្គាល់ឬមិនស្គាល់ក្ដី ទស្សន៍ទាយថាអ្នកនឹងទទួលការគាំទ្រពីមនុស្សពេញវ័យ គ្រប់ភារកិច្ចនឹងត្រូវបានជួយជ្រោមជ្រែង។ បើ​ធ្វើ​អាជីវកម្ម​ក្នុង​អំឡុង​ពេល​នេះ មានឱកាស​ជោគជ័យ និង​រីកចម្រើន​ខ្លាំង។

៤. សុបិនជិះទូកឆ្លងទន្លេ

កំលុងពេលនេះអាចមានឱកាស​ផ្ទេរ ឬ​ផ្លាស់​ប្តូរ​តួនាទី​ការងារ​ទៅ​កាន់​តំណែង​ធំ​ជាង​មុន។

៥. សុបិនចែវទូក

សុបិននេះ ពុំសូវជាប្រផ្នូលល្អប៉ុន្មានទេ វាទាមទារ​ឱ្យមានការ​អត់ធ្មត់ និង​ការ​តាំងចិត្តខ្ពស់តទល់ជាមួយឧបសគ្គចំពោះមុខ។ ការរកស៊ីជួញដូរ តឹងតែងចំណូលបន្តិច។

៦. សុបិនឃើញប្រណាំងទូក

នៅភាគខាងលិចគេជឿថា សុបិនចែវទូកអត្ថន័យគឺ អ្នកនឹងប្រឈមមុខជាមួយបញ្ហា ឬ ការផ្លាស់ប្តូរដ៏ធំ ដែលពិបាកបត់បែបតាម។ សុបិននេះចង់ប្រាប់ថា គ្រប់ទាំងភារកិច្ចនៅក្នុងដៃមិនអាចបន្ធូរបានឡើយ ពុំនោះទេ អ្នកនឹងបាត់បង់ ហើយវាពិតជាពិបាកដើម្បីស្រោចស្រង់ឱ្យល្អឡើងវិញ៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិបាត់រថយន្ត ជាប្រផ្នូលព្រមាននៃរឿងអវិជ្ជមាន

ចុចអាន៖ ប្រផ្នូលទាំង ៨ បង្ហាញថា អ្នកកំពុងត្រូវគេនិយាយដើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម