Connect with us

វប្បធម៌ ជំនឿ

៣ យ៉ាង បំផ្លាញទ្រព្យសម្បត្តិ ហាមមាននៅក្នុងផ្ទះដាច់ខាត!

បានផុស

នៅ

អ្វីក៏ដោយដែលយើងមើលមិនឃើញ សិក្សាមិនដល់ ឬមិនទាន់ជួបពិត សូមកុំប្រមាថ ប្រសិនបើមិនជឿ។ ថ្ងៃនេះផងដែរគ្រូ ណុប នឹងមកបង្ហាញជូនអំពីរបស់ដែលហាមមិនឲ្យមាននៅក្នុងផ្ទះដាច់ខាត។ ព្រោះ​បើយោងទៅតាមជំនឿ​របស់ចាស់ៗពីដើមលោកថា ​វត្ថុនោះនឹងនាំគ្រោះកាចចង្រៃ នាំឧបទ្រព្យចូលដល់ក្នុងផ្ទះ នាំភាពក្ដៅក្រហល់ក្រហាយដល់ក្រុមគ្រួសារជាដើម។

សូម​ពិនិត្យ​មើល​ថា​ តើ​មាន​វត្ថុ​ទាំងនេះ​នៅ​ក្នុង​ផ្ទះ​របស់លោកអ្នកឬ​អត់? ហើយគ្រូក៏សូម​​បញ្ជាក់​ថា​ នេះ​គ្រាន់តែជា​ជំនឿ​ផ្ទាល់​ខ្លួន។ សូមប្រើការសម្រេចចិត្តរបស់អ្នកដោយភាពត្រឹមត្រូវថា គួរជឿឬមិនជឿ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្ថុដែលខូចឬបែកបាក់

ប្រសិនបើអ្នកមានរបស់របរខូចនៅក្នុងផ្ទះ វាខូចហើយមិនអាចប្រើទៀត សូមប្រញាប់យកវាចេញពីផ្ទះជាបន្ទាន់។ កុំទុករបស់ទាំងនេះនៅក្នុងផ្ទះ ព្រោះ​គេ​ជឿ​ថា​ជា​ប្រផ្នូល​អាក្រក់ និង​សំណាង​អាក្រក់។​ នេះ​រួម​ទាំង​បញ្ហា​នាឡិកា​ផង​ដែរ។ កុំឲ្យថ្មអស់ ហើយនៅតែដាក់តាំង​នាឡិកាងាប់ថ្មក្នុងផ្ទះ​ដដែល។

ដាក់របស់របរតាមលំដាប់លំដោយ កុំឲ្យមើលឃើញរាយប៉ាយ

បើ​មាន​របស់​ក្នុង​ផ្ទះ​រញ៉េរញ៉ៃ មិន​រៀបចំ ឬ​មាន​វត្ថុ​ដាក់​តាម​ទ្វារ ជណ្តើរ ឬ​ផ្លូវ​ដើរ គេ​ជឿ​ថា​ជា​សំណាង​អាក្រក់។ ដូច្នេះសូមរៀបចំពួកវាតាមលំដាប់លំដោយ ដើម្បីជួយ​ឲ្យសំណាង​ហូរ​ចូល​មិន​ដាច់។​ លើសពីនេះទៀតសោត ផ្ទះស្អាតក៏នាំមកនូវសិរីសួស្ដី និងសុខភាពដល់ក្រុមគ្រួសារផងដែរ។

ធ្វើឲ្យផ្ទះភ្លឺ ឬមានពន្លឺគ្រប់គ្រាន់ចេញចូល

កុំឲ្យផ្ទះងងឹតទាំងស្រុង! បើផ្ទះងងឹត អ្នកមិនអាចមើលឃើញអ្វីទាំងអស់។ អ្នកគួរតែធ្វើក្នុងផ្ទះមានពន្លឺគ្រប់គ្រាន់ដើម្បីមើលឃើញយ៉ាងច្បាស់មិនថាពពួកអ្វីនោះទេ។ បើផ្ទះស្ថិតនៅក្នុងបរិយាកាសអាប់អួរ​ ម្ចាស់ផ្ទះមិនអាចមើលឃើញអ្វីទាំងអស់។ ហើយបើយោងតាមជំនឿគេ​ជឿ​ថា ​ ​ជីវិត​ខ្វះ​ខាត ខ្វះ​លាភ​សំណាង មិនមានសុខភាពល្អ សូម្បីតែសិរីសួស្ដីក៏មិនហ៊ានចូលមកក្នុងផ្ទះដែរ៕

គ្រូ ណុប

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចុចអាន៖ល្បិចហុងស៊ុយ ៣យ៉ាង ទាក់ទាញទ្រព្យសម្បត្តិឲ្យហូរចូលកាបូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៧ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៣ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៥ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម