Connect with us

វប្បធម៌ ជំនឿ

ពិធីសាសនាចម្លែកនៅ​ ឥណ្ឌូណេស៊ី គាស់សពដូនតាដើម្បីសុំលាភសុំជ័យ

បានផុស

នៅ

Ma’Nene គឺជាពិធីរបស់ប្រជាជន Toraja ក្នុងប្រទេស​ឥណ្ឌូណេស៊ី។ វា​ពាក់ព័ន្ធ​នឹង​ការ​ជីក​យក​សាកសព​ដូនតា​មក​សម្អាត និងស្លៀក​សំលៀកបំពាក់​ថ្មី ដើម្បីសម្តែងការគោរព ដឹងគុណ ព្រមទាំងសុំពរជ័យពីវិញ្ញាណក្ខន្ធ​បុព្វការីជនដែលបានចែកឋានយូរលង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះធ្វើឡើងរៀងរាល់ ២ឬ៣ឆ្នាំម្ដង ក្នុងខែកក្កដា ឬសីហា ខណៈដែលប្រជាជន Toraja តែងនិយម​ជីក​សាកសព​បុព្វបុរសរបស់ពួកគេពីផ្នូរឬរូងភ្នំ ដើម្បី​លាងជម្រះ​ជាមួយទឹកនិងស្លឹក។ បន្ទាប់​មក​គេ​ស្លៀក​សំលៀកបំពាក់​ថ្មី​ៗ​តាម​ស្ថានភាព​អ្នក​ស្លាប់។ សាកសព​ខ្លះអាចរលួយ ឬនៅសល់តែគ្រោង​ឆ្អឹងតែប៉ុណ្ណោះ។ ប៉ុន្តែប្រជាជនមួយនេះ នៅតែគោរព និងចាត់ទុកសាកសព​ដូចជាពួកគេនៅមានជីវិតដដែល។

ពិធី Ma nene ចាប់ផ្ដើម​ជាមួយនឹងការអនុវត្តពិធីសាសនាដើម្បីស្វែងរកពរជ័យពីព្រះ។ បន្ទាប់​មក​កូនចៅ​នឹង​ជួយ​ជីក​យក​សព​ដូនតា​ចេញពី​ផ្នូរ។ នៅពេលដែលសាកសពចេញពីផ្នូរ វានឹងត្រូវបាន​សម្អាត​ដោយទឹកនិងស្លឹក។ ផ្នែកដែលរលួយត្រូវបានកាត់ចេញ។ សព​ត្រូវ​ស្លៀក​សំលៀកបំពាក់​ថ្មី​ៗ​តាម​ស្ថានភាព​សព។ ជួន​កាល​កូន​ចៅ​នឹង​យក​សព​ទៅ​លេង​កន្លែង​ផ្សេងៗ​ដែលធ្លាប់រស់នៅ ឬធ្វើការរបស់​អ្នកស្លាប់ អ្នកខ្លះទៀតយកសពដើរតាមផ្លូវក្នុងភូមិដោយគេជឿថានាំសំណាង។

ពិធី Ma nene គឺជាការបង្ហាញពីការគោរព និងការដឹងគុណរបស់ប្រជាជនចំពោះបុព្វបុរសរបស់ពួកគេ។ ពួកគេជឿថាបុព្វបុរសរបស់ពួកគេ នៅតែការពារនិងតាមថែរក្សាកូនចៅជានិច្ច។ ពិធី​នេះ​សូម​ប្រសិទ្ធពរ​ពី​ដូនតា​ដល់​ក្រុម​គ្រួសារ និង​សហគមន៍​ឲ្យ​មាន​សុខភាព​ល្អ សុភមង្គល និង​ជោគជ័យ​នាថ្ងៃខាងមុខ។

ទោះបីជាវាហាក់ដូចជាពិបាកទទួលយកបន្តិច ប៉ុន្តែការអនុវត្តដ៏ចំណាស់ជាងរាប់រយឆ្នាំ ត្រូវបានគេជឿថាបានមកពីអ្នកប្រមាញ់ឈ្មោះ Pong Rumasek ដែលបានដើរនៅលើភ្នំ ហើយបានរកឃើញសាកសពនៅលើភ្នំ Torojan ។ ព្រាន​នោះ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ប្រាណសព ហើយក៏បាន​ស្លៀក​ពាក់​ឲ្យសពដោយ​សំលៀក​បំពាក់​របស់​ខ្លួន ទង្វើ​នេះ​សន្មត​ថា​នាំ​សំណាង​ដល់​គាត់យ៉ាងខ្លាំង។

ទោះយ៉ាងណាក៏ដោយ ត្បិតថា Manene គឺជាពិធីចម្លែក និងគួរ​ឲ្យ​ចាប់អារម្មណ៍។ ប៉ុន្តែវាបានបង្ហាញពីជំនឿ និងវប្បធម៌​ពិសេស​របស់​ប្រជាជន Toraja ។ ដូច្នេះ​ពិធី​នេះ​បាន​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​ប្រជាជន Toraja ។ វាទាក់ទាញអ្នកទេសចរមក​ពីជុំវិញពិភពលោក ដើម្បីទទួល​យកបទពិសោធន៍​ជីវិត និង​វប្បធម៌​របស់​ប្រជាជនមួយនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រទេសជាប់មាត់សមុទ្រ តែមានឆ្នេរខ្លីបំផុតក្នុងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម