វប្បធម៌ ជំនឿ
ផលិតករភាពយន្ត សាធារណជន នឹងអាចស្នើសុំថតនៅរមណីយដ្ឋានអង្គរ តាមអនឡាញ
បន្ទាប់ពីមានការលើកឡើង និងបង្ហោះលើបណ្ដាញសង្គមមហាជន រួមទាំងផលិតករភាពយន្តមួយចំនួនពីករណីពិបាក ថតរូប ឬថតវីដេអូ ភាពយន្ត ចម្រៀងកាយវិការ នៅរមណីយដ្ឋាន និងប្រាសាទអង្គរ នោះ មន្ត្រីជាន់ខ្ពស់ របស់ “អាជ្ញាធរជាតិអប្សរា” បានឆ្លើយបំភ្លឺ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ អាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំនូវយន្តការមួយដែលនឹងធ្វើការកែសម្រួល និងកែលម្អមួយចំនួន ក្នុងនោះ ក៏មានការអនុញ្ញាត អាជីវករ សាធារណជនស្នើសុំថតនៅរមណីដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញ។
លោក ឡុង កុសល អគ្គនាយរង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា លោកយល់ពីផលលំបាកមួយចំនួនរបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ សាធារណជនទូទៅ ក្នុងការស្នើសុំថតនៅរមណីដ្ឋានអង្គរ រហូតមានមតិមួយចំនួនលើកឡើងថា គួរលុបចោល ឬមិនគួរប្រតិបត្តិបន្តទៀតទេនូវគោលការស្នើសុំថតនេះ ប៉ុន្តែលោកគិតថា នេះមិនមែនជាកត្តាដែលចាំបាច់នោះទេ។
លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំនូវយន្តការមួយដែលនឹងធ្វើការកែសម្រួល និងកែលម្អនូវភាពខ្វះខាតមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងការធ្វើយ៉ាងម៉េចបង្កឱ្យការស្នើសុំមានភាពងាយស្រួល។ ជាយន្តការ យើងនឹងពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ វិស័យឯកជន ហើយយើងនឹងពិនិត្យរកយន្តការសមស្របណាមួយ ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់”។
អគ្គនាយរង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ឥឡូវពាក់ព័ន្ធយន្តការស្នើសុំនេះ យើងកំពុងរៀបចំឱ្យមាន Call Center បានន័យសារអាជីវករ ឬសាធារណជន ដែលមានបំណងចង់ទទួលបានព័ត៌មាន ឬទទួលបាននូវអ្វីដែលពាក់ព័ន្ធជាមួយគោលបំណងរបស់ខ្លួនក្នុងការថតនោះ អាចទំនាក់ទំនងដោយផ្ទាល់។
លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ហើយយើងនឹងរៀបចំលិខិតស្នាម និងការស្នើសុំផ្សេងៗជាលក្ខណៈ Online ហើយយើងកំពុងរៀបចំ Chanel Telegram រួចហើយ ហើយរាល់ពាក្យស្នើស៊ុំ និងកិច្ចការងារទាំងអស់នោះ យើងអាចធ្វើលក្ខណៈអនឡាញ ដើម្បីយើងកាត់បន្ថយចំណាយពេលវេលាយូរ”។
គួររម្លឹកថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូសម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនសម្រាប់គ្រួសារ សម្រាប់បង្ហោះតាម Facebook, TikTok ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ភាពអស្ចារ្យទៅលើស្នាដៃសិល្បៈ វិស្វកម្មសំណង់របស់ប្រាសាទ របស់បុព្វបុរសខ្មែរ។ ដោយ អនុលោមតាមអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ, ចាំបាច់ត្រូវសុំការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង សម្រាប់ភាពយន្ត, និងអត្ថបទចម្រៀង សម្រាប់ ចម្រៀងកាយវិការ។ ចំពោះការផ្តល់លិខិតអនុញ្ញាត នឹងផ្តល់ជូនរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ភាពយន្ត និងរយៈពេល ៥ថ្ងៃ សម្រាប់ចម្រៀងកាយវិការ។
ពេលទទួលបានលិខិតអនុញ្ញាត ផលិតករត្រូវយកលិខិតអនុញ្ញាតថតនេះជូនទៅ អាជ្ញាធរជាតិអប្សរា ករណីថតនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ដោយបញ្ជាក់ពីទីកន្លែងដែលត្រូវថត ពេលវេលាថត និងសមាសភាពក្រុមការងារ ដើម្បីអាជ្ញាធរជួយសម្របសម្រួល៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ