Connect with us

វប្បធម៌ ជំនឿ

មកដឹង លេខទូរសព្ទ និងតេលេក្រាម ស្នើសុំថត និងសេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ

បានផុស

នៅ

បន្ទាប់ពីទទួលសំណួរពី “កម្ពុជាថ្មី” អាជ្ញាធរជាតិអប្សរា នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានសេចក្តីជូនដំណឹង – ស្តីពី ការដាក់ឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) សម្រាប់ផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំនូវយន្តការមួយដែលនឹងធ្វើការកែសម្រួល និងកែលម្អនូវភាពខ្វះខាតមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងការធ្វើយ៉ាងម៉េចបង្កឱ្យការស្នើសុំមានភាពងាយស្រួល។ ជាយន្តការ មានការពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ វិស័យឯកជន និងរៀបចំឱ្យមាន Call Center ជូនអាជីវករ ឬសាធារណជន ដែលមានបំណងចង់ទទួលបានព័ត៌មាន ឬទទួលបាននូវអ្វីដែលពាក់ព័ន្ធជាមួយគោលបំណងរបស់ខ្លួន អាចទំនាក់ទំនងដោយផ្ទាល់ ដើម្បីឱ្យការងារនេះ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។

អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបថា ក្នុងគោលដៅសម្រួលដល់ការស្នើសុំការអនុញ្ញាត និងនីតិវិធីនៃការរៀបចំបែបបទពាក់ព័ន្ធ នឹងការស្នើសុំផ្តល់សេវាកម្មផ្សេងៗក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងដើម្បីកាត់បន្ថយការចំណាយពេលវលា អាជ្ញាធរ ជាតិអប្សរា បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម (TELEGRAM) និងលេខទូរស័ព្ទ (CALL CENTER) នៃមជ្ឈមណ្ឌលសេវាកម្ម ដូចមានបញ្ជាក់ជូនខាងក្រោម ដែលនឹងអនុញ្ញាត ឱ្យសាធារណៈជនទាំងអស់ ទទួលបាននូវការផ្តល់សេវាកម្មផ្សេងៗ របស់អាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធអនឡាញ៖

១- មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា (ឈ្មោះនៃបណ្តាញទំនាក់ទំនងសង្គម TELEGRAM)

២- លេខទូរស័ព្ទ (CALL CENTER) ០១៤ ២២២ ៥៩៩

ភាពយន្តភាគរឿង កូនពស់កេងកង

គួររម្លឹកថា ជាគោលការណ៍ អាជ្ញាធរ​ជាតិ​អប្សរា មិនហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូសម្រាប់ចងក្រង​ជា​អនុស្សាវរីយ៍ផ្ទាល់ខ្លួនសម្រាប់​គ្រួសារ សម្រាប់​បង្ហោះ​តាម Facebook, TikTok ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី ភាព​អស្ចារ្យ​ទៅ​លើ​ស្នាដៃ​សិល្បៈ វិស្វកម្មសំណង់​របស់​ប្រាសាទ របស់​បុព្វបុរស​ខ្មែរ​។ ដោយ អនុលោមតាមអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ, ចាំបាច់ត្រូវសុំការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង សម្រាប់ភាពយន្ត, និងអត្ថបទចម្រៀង សម្រាប់ ចម្រៀងកាយវិការ។ ចំពោះការផ្តល់លិខិតអនុញ្ញាត នឹងផ្តល់ជូនរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ភាពយន្ត និងរយៈពេល ៥ថ្ងៃ សម្រាប់ចម្រៀងកាយវិការ។

រឿង Tom’s Ridder របស់ហូលីវូដ សម្ដែងដោយ លោកស្រី Anjolina Jolie

ពេលទទួលបានលិខិតអនុញ្ញាត ផលិតករត្រូវយកលិខិតអនុញ្ញាតថតនេះជូនទៅ អាជ្ញាធរជាតិអប្សរា ករណីថតនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ ដោយបញ្ជាក់ពីទីកន្លែងដែលត្រូវ​ថត ពេលវេលាថត និងសមាសភាពក្រុមការងារ ដើម្បីអាជ្ញាធរជួយសម្របសម្រួល៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អាកាសធាតុត្រជាក់ខ្លាំង​បន្ថែម​ការលំបាក​ដល់​ការជួយ​សង្គ្រោះ​ក្នុង​គ្រោះ​រញ្ជួយដី​នៅទីបេ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ស្រុកស្វាយជ្រំ រៀបចំការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកលើកទី១២ អបអរខួបទី៤៦ ទិវាជ័យជម្នះ ៧មករា

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

YouTuber កាយសម្បទាកូរ៉េម្នាក់ ស្លាប់ក្នុងអាយុ ៣៤ ឆ្នាំ ដោយសារហេតុផលសុខភាព

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

អាន វិសាល ក្នុងគ្រាមានបញ្ហាជាតិពុលក្នុងថ្លើម ឆ្លៀតដាស់តឿនមហាជនឱ្យប្រយ័ត្នចំពោះសុខភាព កុំឱ្យដូចខ្លួន

កីឡា៥៥ នាទីutes មុន

តេជោលីគ​ឆ្នាំ​២០២៥ នឹង​កាន់​តែ​កក្រើក​ជាង​ឆ្នាំ​មុន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៣ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

Sokha Hotels

ព័ត៌មានពេញនិយម