Connect with us

វប្បធម៌ ជំនឿ

សារមន្ទីរទួលស្លែង ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ កិច្ចរាប់បាត ព្រះសង្ឃ ៤៤អង្គ នៅព្រឹកស្អែក

បានផុស

នៅ

សារមន្ទីរទួលស្លែង នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នេះ បានជូនដំណឹងដល់សាធារណជនទាំងអស់ថា សារមន្ទីរនឹងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៨ព្រឹក ដោយមានកិច្ចរាប់បាត ព្រះសង្ឃចំនួន ៤៤អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតនៅ មន្ទីរ ស-២១ ក្នុងសម័យខ្មែរក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស្រ័យដូចបានជម្រាបជូនខាងលើ ប្រសិនបើសាធារណជន និងអ្នកដែលមានសាច់ញាតិបាត់បង់ជីវិតនៅ មន្ទីរស-២១ មានបំណងចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ អាចអញ្ជើញចូលរួមបាន ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅក្នុងសារមន្ទីរទួលស្លែងផ្ទាល់។

គួរបញ្ជាក់ថា សារមន្ទីរគុកទួលស្លែង គឺជា គុកមួយក្នុងចំណោមគុកចំនួន១៩៦ នៅទូទាំងកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ តាមរយៈសាវតាសង្ខេបរបស់គុកទួលស្លែង  នៅក្នុងរបបខ្មែរក្រហម មានមនុស្សយ៉ាងហោចណាស់ ២០ ០០០នាក់ រាប់ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានពួកខ្មែរក្រហមសម្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម