វប្បធម៌ ជំនឿ
ឆ្នាំទាំង ៧ រាសីមិនសមប្រកប កំលុងបុណ្យភ្ជុំបិណ្ឌ
ខាងក្រោមនេះជាហោរាសាស្ត្រគិតតាមឆ្នាំចន្ទគតិរបស់ចិនសម្រាប់មនុស្សកើតឆ្នាំជូត ខាល រោង មមី មមែ រកា និងច ដែលជាឆ្នាំមានរាសីមិនសមប្រកប ក្នុងកំលុងបុណ្យភ្ជុំបិណ្ឌ ពោលចាប់ពីថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៣។
ឆ្នាំជូត (កណ្ដុរ)

រាសីជីវិតអ្នកត្រូវជួបរឿងច្របូកច្របល់ខ្លាំង ដោយសារឥទ្ធិពលរបស់ផ្កាយគ្រោះ។ អ្នកដែលធ្លាប់មានជំងឺធ្ងន់ធ្ងរពីមុន ស្ថានភាពជំងឺអាចរើឡើងវិញ។ ចូរស្វែងរកការពិនិត្យ និងព្យាបាលឲ្យបានឆាប់រហ័ស នៅពេលដែលមានអារម្មណ៍មិនស្រួល ហើយទៅមន្ទីរពេទ្យពិនិត្យសុខភាពជាប្រចាំ ព្រមទាំងលេបថ្នាំតាមវេជ្ជបញ្ជា។
ស្ត្រីកើតឆ្នាំជូត ចូរព្យាយាមកុំចេញក្រៅពេលយប់ក្នុងអំឡុងពេលនេះ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។
ឆ្នាំខាល (ខ្លា)

ខ្លាមានរាសីស្រុតចុះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ អ្នកនៅលីវ នឹងមិនអាចរកបានទំនាក់ទំនងផ្អែមល្ហែមជាមួយគ្នាឡើយ ពោលភាពរកាំរកូសនឹងកើតមានឡើងនៅក្នុងទំនាក់ទំនងស្នេហា។ ទោះយ៉ាងណា ជីវិតស្នេហារបស់អ្នកមិនអាក្រក់រហូតបែកបាក់គ្នានោះទេ ត្បិតថាអ្នកទាំងពីរមានឱកាសឈានដល់ចំណងអាពាហ៍ពិពាហ៍នៅពេលខាងមុខ។
ចំពោះជីវិតប្ដីប្រពន្ធនឹងកើតមានរឿងមិនសប្បាយចិត្តជាមួយគ្នាដោយសារខ្វះការយកចិត្តដាក់ឱ្យគ្នាទៅវិញទៅមក។
ឆ្នាំរោង (នាគ)

ទ្រព្យធនរបស់នាគមិនល្អនោះទេ ក្នុងកំលុងពេលនេះ។ នាគងាយប្រឈមនឹងការក្ស័យធន និងខាតលុយច្រើន។ ចូរប្រយ័ត្នខ្ពស់បំផុតរាល់ការចំណាយទាំងឡាយ រួមទាំងការឱ្យ គេខ្ចីបុល។
លើសពីនេះ នាគត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលវិនិយោគ កុំដោយសារតែប្រាក់ចំណេញបណ្តោះអាសន្ន ព្រមប្រថុយជាមួយមនុស្សមិនស្គាល់ច្បាស់ ព្រោះលទ្ធផលចុងក្រោយនឹងមានតែលុយហូរចេញប៉ុណ្ណោះ។
ឆ្នាំមមី (សេះ)

រាសីសេះ តាមប្រតិទិនចន្ទគតិនឹងមានភាពច្របូកច្របល់បន្តិច។ ក្នុងអំឡុងពេលនេះ អ្នក ត្រូវប្រយ័ត្នលើរឿងជាច្រើន ជាពិសេសសុខភាពងាយរងឥទ្ធិពលពីផ្កាយព្រះគ្រោះ។ ដូច្នេះចូរចាប់ផ្ដើមបង្កើតទម្លាប់ហាត់ប្រាណឲ្យបានច្រើនដើម្បីបង្កើនភាពធន់នៃប្រព័ន្ធភាពស៊ាំ។
ឆ្នាំមមែ (ពពែ)

យោងតាមការទស្សន៍ទាយតាមប្រតិទិនតាមចន្ទគតិ ពពែមានរាសីមិនសូវល្អឡើយ។ បុគ្គលិកការិយាល័យងាយរងគ្រោះខ្លាំងចំពោះវិបត្តិផ្ទេរការងារ។ ការផ្លាស់ប្តូរភ្លាមៗនៅក្នុងក្រុមហ៊ុននឹងធ្វើឱ្យអ្នកមិនអាចសម្របខ្លួនបាន ហើយអ្នកគួរតែស្វែងរកជំនួយឱ្យបានឆាប់រហ័សនៅពេលជួបអ្វីមួយដែលខ្លួនមិនយល់។ បើមិនដូច្នោះទេ ភាពច្របូកច្របល់ក្នុងរយៈពេលយូរនឹងបង្កឱ្យមានសម្ពាធកាន់តែខ្លាំងលើអ្នក និងប៉ះពាល់ដល់វឌ្ឍនភាពនៃការងារថែមទៀតផង។
ពពែក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពផងដែរ ព្រោះអ្នកនឹងងាយរងគ្រោះដោយគ្រោះថ្នាក់ក្នុងអំឡុងពេលនេះ។ ដើម្បីប្រឆាំងនឹងសំណាងអាក្រក់ ចូរធ្វើលំហាត់ប្រាណបន្ថែមទៀត បន្ទាប់ពីធ្វើការដើម្បីពង្រឹងសុខភាពរាងកាយ។
ឆ្នាំរកា (មាន់)

ការទស្សន៍ទាយរាសីចក្រចិនរបស់មាន់ ក្នុងកំលុងបុណ្យភ្ជុំបិណ្ឌ មិនល្អនោះទេ។ អ្នកនឹងជួបប្រទះនូវបញ្ហាសុខភាព ជាពិសេសនៅក្នុងពោះវៀន។ នៅចូរកាត់បន្ថយការទទួលទានអាហារត្រជាក់ ឬហឹរខ្លាំង ដើម្បីសុខភាពខ្លួនឯង។
នៅក្នុងពេលនេះ មាន់ចាំបាច់កាត់បន្ថយការចំណាយដែលមិនចាំបាច់ ដើម្បីចៀសវាងហានិភ័យនៃការក្ស័យធន ឬបង់ទ្រព្យទាំងមិនដឹងខ្លួន។
ឆ្នាំច (ឆ្កែ)

រាសីក្នុងការងាររបស់អ្នកធ្លាក់ចុះនៅកំលុងបុណ្យភ្ជុំបិណ្ឌនេះ។ អ្នកត្រូវតែមានការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងឯកសារកិច្ចសន្យា ដើម្បីកុំឱ្យចាញ់បោកគេ ឬហានិភ័យដែលធ្វើឱ្យក្រុមហ៊ុនរបស់អ្នកខាតបង់ធំ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកកើតនៅចន្លោះម៉ោងប៉ុន្មាននេះ ជោគវាសនាច្រើនភ្ជាប់ជាមួយទេវតាទ្រព្យ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ