Connect with us

វប្បធម៌ ជំនឿ

ឆ្នាំទាំង ៥ រាសីឡើងខ្ពស់ ទទួលបានលាភសំណាង កំលុងបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ខាងក្រោមនេះជាហោរាសាស្ត្រគិតតាមឆ្នាំចន្ទគតិរបស់ចិនសម្រាប់មនុស្សកើតឆ្នាំឆ្លូវ ថោះ ម្សាញ់ វក និងកុរ ដែលជាឆ្នាំមានរាសីឡើងខ្ពស់ក្នុងកំលុងបុណ្យភ្ជុំបិណ្ឌ ពោលចាប់ពីថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៣។

ឆ្នាំឆ្លូវ (គោ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មនុស្សកើតឆ្នាំឆ្លូវ​មាន​ជោគវាសនា​ការងារ​ល្អ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហការី​ក្នុង​វិស័យរបស់ខ្លួន ​​ដែលវា​នឹង​បង្កើន​ប្រសិទ្ធភាព​ការងារកាន់តែប្រសើរ​។ ទោះជាយ៉ាងណា មិនត្រូវបង្ហាញទិដ្ឋភាពមួយចំនួននៃកិច្ចការឯកជនប្រាប់អ្នកដទៃនោះទេ ដើម្បីកុំឱ្យអ្នកក្លាយជាទីសើចចំអករបស់គេ។

ឆ្នាំថោះ (ទន្សាយ)

រាសី​អ្នក​ទន្សាយ​ឡើងត្រដែត​​! ជាពិសេសរាសីសុខភាព និងស្នេហា។ អ្នកនឹងទទួលបានរីករាយជាមួយរនឹងសុខភាពល្អមាំទាំ ដោយសាររាល់ទាំងជំងឺ និងអាការខុសប្រក្រតីពីពេលមុន នឹងប្រសើរឡើងបន្តិចម្តងៗ។

​អ្នកមិនទាន់មានគូទំនងបានជួបគូព្រេងនៅលើអាកាស ប្រសិនបើត្រូវធ្វើដំណើរតាមរយៈការហោះហើរ។ ទន្សាយនឹងមានឱកាសខ្ពស់ក្នុងការជួបដៃគូជីវិតល្អ ដូច្នេះត្រូវយកចិត្តទុកដាក់បង្កើតមិត្តភក្តិជាមួយភេទផ្ទុយដែលនៅជុំវិញខ្លួនឱ្យបានច្រើន។

ឆ្នាំម្សាញ់ (ពស់)

រាសីព​ស់ពុំមានអ្វីគួរឱ្យបារម្ភឡើយ។ ​​​ក្នុង​រយៈពេល​នេះ​​អ្វីៗ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន​។ ទោះជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាព ជាពិសេសឪពុកម្តាយដែលមានកូនពស់ (កើតក្នុងឆ្នាំ២០១៣) ។ គួរតែយកចិត្តទុកដាក់បន្ថែមទៀតលើស្ថានភាពរាងកាយរបស់កូន ដើម្បីចៀសវាងជំងឺផ្សេងៗដែលបណ្តាលមកពីអាកាសធាតុប្រែប្រួល។

ឆ្នាំវក (ស្វា)

រាសីស្វានឹងដាក់ចុះ ដុះឡើង រីកដុះដាលជាផ្លែផ្កាដែលអាចនាំទៅរកឱកាសរកប្រាក់ចំណេញដ៏សន្ធឹកសន្ធាប់។ ក្នុងរយៈពេលនេះជាពេលវេលាល្អអាចជម្រុញឱ្យអ្នកបន្តចំណង់ចំណូលចិត្តថ្មី ឬគម្រោងច្នៃប្រឌិតបានយ៉ាងប្រសើរ។

ឆ្នាំកុរ (ជ្រូក)

មនុស្ស​កើត​ឆ្នាំ​កុរ ​នឹង​មាន​លាភ​សំណាង​ខ្ពស់ ជាពិសេស​ទំនាក់ទំនង​ស្នេហា​។ ជ្រូក​នៅ​លីវ ​នឹង​មាន​លាភ​សំណាង​ក្នុង​ការ​ជួប​គូគាប់។ ចំណែកផ្នែកការងារនឹងទទួលបានឱកាស បំពេញកិច្ចការដែលថ្នាក់ដឹកនាំប្រគល់ឱ្យ ហើយវានឹងទទួលបានការតំឡើងប្រាក់ខែ។

ជ្រូក​ដែល​មាន​ស្នេហា ​នឹង​បាន​ពរជ័យ​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ក្នុង​ពេលនេះ ហើយ​ទំនាក់ទំនងជាមួយដៃគូ​​នឹង​កាន់​តែ​ប្រសើរ​ឡើង ដូច្នេះ​អ្នក​អាច​ឆ្លៀត​ឱកាស​រៀបចំ​មង្គលការ​សម្រាប់​ឆ្នាំ​នេះ​បាន។

ចំពោះសុខភាពវិញ ពុំមានបញ្ហាដុំកំភួននោះទេ ប៉ុន្តែដោយសារការប្រែប្រួលអាកាសធាតុ ចូរប្រយ័ត្នចំពោះជំងឺផ្ដាសាយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នកកើតនៅចន្លោះម៉ោងប៉ុន្មាននេះ ជោគវាសនាច្រើនភ្ជាប់ជាមួយទេវតាទ្រព្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ៦ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១១ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​៤​នាក់​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

Sokha Hotels

ព័ត៌មានពេញនិយម