វប្បធម៌ ជំនឿ
សុបិនឃើញបរិភោគមីឆា ជីវិតនឹងមានការផ្លាស់ប្ដូរដ៏ធំ
កាលបើលោកអ្នកគេងយល់សុបិនឃើញទទួលទានមីឆា យោងតាមការទស្សន៍ទាយពីបុរាណកាលមកបញ្ចាក់ពី ហិរញ្ញវត្ថុដែលធ្លាប់ជាប់គាំងនឹងត្រលប់មកជាល្អប្រសើរឡើងវិញ។ ជាពិសេសនាពេលឆាប់ៗនេះ អ្នកនឹងមានការផ្លាស់ប្តូរមួយចំនួននៅក្នុងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើងជាងមុន។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងកំឡុងពេលនេះសូមលោកត្រូវមានការប្រុងប្រយ័ត្នចំពោះមនុស្សវ័យក្មេងនៅក្នុងផ្ទះ អ្នកអាចជួបរឿងអាក្រក់មួយចំនួន ឬការឈ្លោះទាស់តែងគ្នាជាក់ជាពុំខាន។
ចំពោះស្នេហានាពេលនេះ សម្រាប់បេះដូងអ្នកនៅលីវ នឹងប្រែមកជាពណ៌ផ្កាឈូកដោយសារតែមានមនុស្សចាប់ចិត្តប្រតិព័ន្ធលើរូបអ្នក។ ដូច្នេះហើយ ប្រសិនបើអ្នកជ្រើសរើសទំនាក់ទំនងជាមួយនរណាម្នាក់ ចូរមើលដោយប្រុងប្រយ័ត្ន។ ធ្វើការសម្រេចចិត្តយឺតៗ កុំប្រញាប់។
ចំណែកអ្នកដែលមានដៃគូស្នេហាវិញ ហាក់មានបញ្ហាផ្លូវចិត្ត ប៉ុន្តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ។ ក្នុងនោះផងដែរ បើមានជម្លោះត្រូវឈប់ប្រើអារម្មណ៍។ ហើយវាជាការប្រសើរខ្លាំងណាស់ ប្រសិនបើអ្នកទាំងពីរបើកចំហបេះដូងរៀងៗខ្លួនដោយការនិយាយគ្នាហើយប្រើសតិជានិច្ច។
ដោយឡែក ចំពោះហិរញ្ញវត្ថុចាត់ទុកថាល្អប្រសើរជាងពេលមុន មានរបស់ពិសេសក្នុងការចាយវាយដោយមិនខ្វល់ខ្វាយ។ បើអ្នកគិតចង់យកឱកាសនោះ ចាត់ទុកថាជារឿងល្អដែលមានឱកាសឈ្នះច្រើន។ ចំណែកការងារ អាចនឹងមានការផ្លាស់ប្តូរធំឲ្យកាន់តែប្រសើរជាងមុន។ នាពេលនេះអាចមានឱកាសទួលបានលាភសំណាងពីការងារដែលខ្លួនធ្លាប់ធ្វើកន្លងមក។ បើអ្នកគិតចង់វិនិយោគលើអ្វីមួយចាត់ទុកថាល្អ និងមានឱកាសជោគជ័យហើយប្រាកដជានឹងមានផលចំណេញទ្វេរគុណមិនខានឡើយ៕

គ្រូ ណុប

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល