វប្បធម៌ ជំនឿ
បុរាណថា ដាក់ក្រូចឆ្មាក្នុងផ្ទះនឹងបង្កើនទ្រព្យសម្បត្តិ បញ្ជៀសឧបទ្រព
ជារឿយៗយើងតែងឮនូវពាក្យចចាមអារ៉ាមអំពីក្រូចឆ្មារ គេជឿថាអ្នកគួរយកវាដាក់ក្នុងចាន ឬពែង ហើយដាក់នៅខាងក្រោយទូ ឬនៅលើតុបរិភោគអាហារប្រហែល ៨-៩គ្រាប់ នឹងជួយបង្កើនទ្រព្យសម្បត្តិ ការងារ ហិរញ្ញវត្ថុ និងការរីកចម្រើនបន្ថែមទៀតនៃជីវិតទៅថ្ងៃមុខ។

ក្រូចឆ្មាក៏ជួយឲ្យមានក្លិនល្អ ដោយអាចជួយដោះស្រាយថាមពលអាក្រក់ ភាពអពមង្គលឬបញ្ចៀសនូវរឿងអាក្រក់ដែលប្រុងនឹងចូលមកសំងំក្នុងផ្ទះលោកអ្នក។
ដាក់ក្រូចឆ្មាបីក្នុងចានមួយនៅលើតុ ឬក្បែរគ្រែរបស់អ្នកជារៀងរាល់យប់មុនពេលចូលគេង។ វានឹងជួយរុញច្រានរឿងអាក្រក់ៗចេញឆ្ងាយ ហើយនឹងជួយទាក់ទាញរបស់ល្អដល់មនុស្សនៅក្នុងផ្ទះ។
ប្រសិនបើយើងមិនចង់នាំថាមពលអាក្រក់មកក្នុងជីវិតរបស់យើង។ ក្រូចឆ្មាត្រូវកាត់ជា ៤ ចំណែក ហើយត្រាំក្នុងអំបិល។ ដាក់វានៅក្រោមគ្រែរបស់អ្នករាល់យប់។ មនុស្សបុរាណបានជឿលើវាថា វានឹងជួយបណ្តេញរឿងអាក្រក់ចេញពីខ្លួនអ្នកជាក់ជាមិនខានទេ។
លើសពីនេះផងដែរ ក្រូចឆ្មាត្រូវបានគេប្រើក្នុងការធ្វើម្ហូបដើម្បីបង្កើតរសជាតិកាន់តែឆ្ងាញ់ និងភាពឈ្ងុយចេញពីក្រូច។ហើយបន្ថែមពីលើអត្ថប្រយោជន៍ដែលល្អសម្រាប់សុខភាពរាងកាយរបស់យើង ក្រូចឆ្មាជាបន្លែដែលមានពណ៌បៃតង និងមានក្លិនក្រអូប។ ដូច្នេះ គេអាចដាក់នៅចំណុចផ្សេងៗក្នុងផ្ទះបានផងដែរ។
ទោះយ៉ាងណាក៏ដោយ ជឿឬមិនជឿ សូមប្រើការវិនិច្ឆ័យរបស់អ្នកមកសម្រចចិត្ត ដោយសារនេះគ្រាន់តែជាវិធីរបស់មនុស្សបុរាណតែប៉ុណ្ណោះ៕

គ្រូ ណុប
ចុចអាន ឃើញត្បូងក្នុងសុបិន យ៊ីអ៊ុនឡើងស្រឺតៗដោយសារតែសំណាងចូលមកដល់ជីវិត

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល