វប្បធម៌ ជំនឿ
ដូចម្ដេចដែលហៅថា សាសនា?
សាសនា (religion) គឺជាប្រព័ន្ធសង្គមវប្បធម៌ស្ដីអំពីឥរិយាបថ និងការអនុវត្តដែលបានកំណត់ សីលធម៌ ជំនឿ ទស្សនៈពិភពលោក អត្ថបទ ទីកន្លែងពិសិដ្ឋ ការព្យាករ សីលវិជ្ជា ឬស្ថាប័ននានា ដែលភ្ជាប់មនុស្សជាតិទៅនឹងធាតុ ឬ ផ្នែកខាងអធិធម្មជាតិ អតិសេដ្ឋភាព និងស្មារតី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គ្មានការយល់ស្របជាឯកច្ឆន្ទខាងការសិក្សាស្រាវជ្រាវលើអ្វីដែលបង្កើតជាសាសនាច្បាស់លាស់នោះទេ។

សាសនាផ្សេងៗគ្នា អាចមាន ឬមិនមានធាតុនានាដូចគ្នា រាប់ចាប់ពីទេវភាព វត្ថុពិសិដ្ឋ ជំនឿ ភាវ:អធិធម្មជាតិមួយឬច្រើន ឬ «ប្រភេទនៃភាពដាច់ខាតននិងអតិសេដ្ឋភាពដែលនឹងផ្តល់នូវបទដ្ឋាន និងអំណាចអស់មួយជីវិត» ។ ការប្រតិបត្តិសាសនា អាចរួមបញ្ចូលនូវពិធីសាសនា ធម្មទេសនា ពិធីបុណ្យរំលឹកខួប ឬការថ្វាយបង្គំ/ការគោរព (នូវអាទិទេព និង/ឬពួកសន្ត) ការបូជា ពិធីបុណ្យ ព្រឹត្តិការណ៍សាសនា ពិធីបញ្ចូលសមាជិកថ្មី(វិធីបំបួស) សេវាបុណ្យសព សេវាអាពាហ៍ពិពាហ៍ សមាធិ ពាក្យបួងសួង (អធិដ្ឋាន) តន្ត្រី សិល្បៈ របាំ សេវាសាធារណៈ ឬទិដ្ឋភាពផ្សេងទៀតនៃវប្បធម៌របស់មនុស្ស។

សាសនា មានប្រវត្តិ និងរឿងនិទានពិសិដ្ឋ ដែលអាចត្រូវបានរក្សាទុកក្នុងគម្ពីរពិសិដ្ឋ និមិត្តសញ្ញា និងទីកន្លែងបរិសុទ្ធ ដែលភាគច្រើន មានគោលបំណងផ្តល់អត្ថន័យដល់ជីវិត។ សាសនា អាចមានរឿងរ៉ាវជានិមិត្តរូបដែលជួនកាលត្រូវបានអ្នកដើរតាមនិយាយថា ជាការណ៍ពិត ដែលអាចព្យាយាមពន្យល់ពីប្រភពដើមនៃជីវិត ចក្រវាល និងបាតុភូតផ្សេងៗទៀត។ ជាប្រពៃណី ជំនឿលើអាទិទេព ក៏ដូចជាជំនឿលើវិចារណញ្ញាណដែរ ត្រូវបានចាត់ទុកថា ជាប្រភពនៃជំនឿសាសនា។
មានការប៉ាន់ស្មានមួយលើកឡើងថា មានសាសនាផ្សេងៗគ្នាប្រមាណ ១០,០០០ សាសនា នៅទូទាំងពិភពលោក។ ប្រហែល ៨៤% នៃចំនួនប្រជាជនសរុបលើពិភពលោក មានជំនឿលើសាសនាគ្រិស្ត សាសនាអ៉ីស្លាម សាសនាហិណ្ឌូ សាសនាព្រះពុទ្ធ ឬទម្រង់សាសនាបែបបុរាណមួយចំនួនទៀត។ ប្រជាជននានាដែលមិនជឿសាសនា រួមមាន អ្នកដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណថា ជាប់ពាក់ព័ន្ធជាមួយសាសនាជាក់លាក់ណាមួយ អ្នកមិនជឿថា មានព្រះ ឬអាទិទេព(ពួកអទេវនិយម) និងពួកសង្ស័យនិយមអំពីអាទិទេព។


ការសិក្សាអំពីសាសនា មានមុខវិជ្ជាសិក្សាច្រើនប្រភេទ ដូចជា ទេវវិជ្ជា សាសនាប្រៀបធៀប និងការសិក្សាបែបវិទ្យាសាស្ត្រសង្គម។ ទ្រឹស្តីស្ដីអំពីសាសនាផ្តល់នូវការពន្យល់ផ្សេងៗចំពោះដើមកំណើត និងកិច្ចការរបស់សាសនា រួមមាន មូលដ្ឋានខាងទេវវិជ្ជាស្ដីអំពីភាវ:និងជំនឿសាសនា។

តាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថា សាសនាទាំងអស់ ត្រូវបានបង្កើតឡើងដោយមនុស្ស ដោយបានតាក់តែងជាប្រភព ប្រវត្តិទាក់ទងនឹងដំណើររឿង បែបបទ ពិធី ជំនឿ ដោយមានតួអង្គព្រះ ឬអាទិទេព វត្ថុពិសិដ្ឋ ព្រមទាំងបានចងក្រងជាទ្រឹស្ដី និងគម្ពីរ ជាដើម។ តាមពិត អ្វីៗដែលមានចែង និងអះអាងនៅក្នុងសាសនាទាំងអស់ មិនមែនសុទ្ធតែមានសច្ចភាពដាច់ខាតនោះទេ។ ចំណុចខ្លះ ពិត ឬសមហេតុផល និងចំណុចខ្លះទៀត មិនពិត ឬមិនសមហេតុផលនោះឡើយ។ ហេតុនេះ សូមអ្នកជឿទាំងអស់ កុំជឿដោយខ្វះបញ្ញា ខ្វះការពិចារណា និងខ្វះការគិតហ្មត់ចត់ ហើយកុំមានភាពជ្រុលនិយម និងការរើសអើងដល់អ្នកកាន់សាសនាដទៃ ឬអ្នកមិនជឿលើសាសនា។ ប្រសិនបើមិនដូច្នេះទេ អ្នកនឹងក្លាយជាអ្នករងគ្រោះ និងអ្នកបង្កជម្លោះជាមួយសាសនិកដទៃ ឬមនុស្សដទៃទៀត៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា