Connect with us

វប្បធម៌ ជំនឿ

ឃើញម៉ាស៊ីនបោកគក់ថ្មីក្នុងសុបិន ជាប្រផ្នូលរីកចម្រើនផ្នែកទំនាក់ទំនងសង្គម

បានផុស

នៅ

ប្រសិន​យប់មិញ​អ្នកឃើញម៉ាស៊ីនបោកគក់ថ្មីស្អាតនៅក្នុងក្តីសុបិន ជាប្រផ្នូលច្បាស់ការថា ខ្លួនអ្នកកំពុងមានការរីកចម្រើនក្នុងសង្គម ទំនាក់ទំនង​សាធារណៈ ឬទំនាក់ទំនងជាវិជ្ជមានជាមួយមិត្តរួមការងារនិងមិត្តភក្តិរលូនឡើងវិញ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើម៉ាស៊ីននោះចាស់ មានន័យផ្ទុយ ។

ការបោកសម្លៀកបំពាក់របស់អ្នកណាម្នាក់ក្នុងសុបិន​ ជាពិសេសប្រសិនបើមនុស្សនោះជាមនុស្សដែលអ្នកមានមនោសញ្ចេតនាជាមួយ បង្ហាញថាអ្នកកំពុងសម្អាតចំណុច​ខ្វែងគំនិត ពិបាកទាក់ទងនឹងគ្នា ចេញស្អាតឡើងវិញ។

សុបិនឃើញម៉ាស៊ីនបោកគក់វិលអាចបង្ហាញពីនរណាម្នាក់ដែលយកចិត្តទុកដាក់អំពីអារម្មណ៍របស់អ្នកឬអ្វីដែលអ្នកនិយាយក៏អាចបង្ហាញប្រាប់អ្នក អំពីការចាប់ផ្តើមថ្មីស្រស់ស្រាយក្នុងអាជីពដែរ​។

តើមានន័យយ៉ាងណាដែលសុបិនឃើញកំពុងនៅក្នុងបន្ទប់បោកគក់?

ចម្លើយគឺបង្ហាញថាអ្នកត្រូវការការសំអាតជាបន្ទាន់ចាកឆ្ងាយនិងជម្រះគំនិតដើម្បី​ទទួលជោគជ័យ ឧបសគ្គដែលកំពុងកើតមានគ្រាន់តែជាវិញ្ញាសារស្រាលអ្វីៗនឹងសំអាតខ្លួនឯងវាហើយបញ្ហានឹងក្លាយជាអតីតកាល។

សុបិនអំពីសាប៊ូបោកខោអាវមានន័យថា អ្នកនឹង​ត្រូវការរបស់អ្វីមួយដែលមកជួយសម្អាតខ្លួនអ្នក ចាប់ផ្តើមអាជីពថ្មី  ត្រូវផ្លាស់ប្តូរ កែលំអជីវិតហើយនឹង​មានមោទកភាពចំពោះខ្លួនអ្នកដែល​អនាគត​ដើរលើផ្លូវត្រូវ។

ចំណែក​បើ សុបិនពីកន្ត្រកបោកគក់មានន័យថាអ្នកមានផែនការល្អ ត្រូវ នៅក្នុងចិត្តហើយ រីឯភាពរីករាយនឹងជីវិតកាន់តែកើតមាន​ច្រើនទៀត។ បើឃើញកន្ត្រកបោកគក់ពេញដោយសម្លៀកបំពាក់កខ្វក់អ្នកគួរដកឃ្លាសម្រាក​លំហែ៕

គ្រូ ឯម

ចុចអាន៖ ក្រណាត់ក្នុងសុបិន បង្ហាញពីទិសដៅនៃឆាកជីវិត​ទៅអនាគតអាស្រ័យតាមពណ៌

ចុចអាន៖ សុបិនឃើញគេងអង្រឹងតំណាងស្ថានភាពជីវិត​ដែលរៀបរយនឹងគ្រប់គ្រងបានល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម