វប្បធម៌ ជំនឿ
សុបិនឃើញក្រចកជើងមានខ្ទុះ មិនអាក្រក់ដូចអ្នកគិតឡើយ
សុបិនឃើញក្រចកជើងមានខ្ទុះច្រើន យោងតាមទំនាយពីបុរាណបញ្ចាក់ថា សំណាងរបស់អ្នកនឹងកើនឡើងជាបន្តបន្ទាប់នាពេលនេះ។ ជីវិតក្នុងរយៈពេលនេះនឹងមានភាពភ្លឺស្វាងជាងមុន ហើយអ្នកនឹងមានឱកាសទទួលបានលាភសំណាងពីមនុស្សភេទដូចគ្នាថែមទៀតផង។

ក្នុងកំឡុងពេលនេះ បើអ្នកគិតចង់ចាប់យកឱកាសនៅខាងមុខ នោះអ្នកមានឱកាសឈ្នះខ្ពស់អាចថាសំណាងពីកំណើតជួយយឹតយោងគ្នាមកជាមួយ។ ហើយបើគិតចង់វិនិយោគលើអ្វីមួយក្នុងអំឡុងពេលនេះចាត់ទុកថាល្អ អ្នកនឹងទទួលបាននូវអ្វីដែលខ្លួនគិតនិងសង្ឃឹមជាយូរ។ ចំណែកឯគូស្វាមីរៀបការយូរឆ្នាំហើយពុំមានបុត្រានិងបុត្រីនឹងគេ ឆាប់ៗនេះអ្នកនឹងមានកូនតាមបំណងប្រថ្នាជាក់ជាមិខាន។
ចំពោះស្នេហា មនុស្សដែលនៅលីវនឹងជួបមនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត ប៉ុន្តែស្នេហារបស់គឺបែបវ័យចំណាស់ មិនមែនជាស្នេហាបែបក្មេងៗនោះទេ។ លើសពីនេះថែមទៀតដែរ ស្នេហារបស់អ្នកនឹងកើតចេញពីការធ្វើដំណើរ និងការសម្រាកលំហែកាយពីកន្លែងណាមួយ។ ចំណែកអ្នកកំពុងមានទំនាក់ទំនងស្នេហាត្រូវប្រយ័ត្នភាគីទីបី អាចនឹងចូលមកបង្កភាពចលាចលក្នុងជីវិតអាពាហ៍ពិពាហ៍ ។ ប៉ុន្តែបុគ្គលនោះនឹងមិនអាចចូលក្នុងជីវិតរបស់អ្នកបានទេ។ ដូច្នេះហើយ ភាពរឹងមាំ និងភាពជឿជាក់ គឺជារឿងសំខាន់ណាស់ ដែលអ្នកគួរតែមានជាមួយគ្នា។
សម្រាប់បញ្ហាហិរញ្ញវត្ថុ ប្រាក់ចំណូលនាពេលនេះត្រូវបានចាត់ទុកថាល្អប្រសើរច្រើន អ្នកចេះលៃលកនិងមានភាពបត់បែនក្នុងការចំណាយក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែអ្នកត្រូវប្រយ័ត្នចំពោះចិត្តទន់ជ្រាយដែលអាចបង្កើតបញ្ហាដូចជាការឲ្យលុយទៅអ្នកដទៃខ្ចីជាដើម។
ចំណែកការងារវិញចាត់ទុកថាល្អគួរសមខ្លះៗដែរ ហើយអ្នកនឹងមានឱកាសល្អក្នុងការឈានមុខក្នុងអាជីពការងារ ។ ការងារដែលអ្នកធ្វើនឹងមានភាពរុងរឿងដល់ជីវិត នេះត្រូវបានចាត់ទុកថាជាពេលវេលាដ៏ល្អក្នុងជីវិត។ សម្រាប់អ្នកដែលគិតចង់វិនិយោគក៏ត្រូវបានចាត់ទុកថាល្អដូចគ្នា ហើយអាជីវកម្មនឹងទទួលបានផលចំណេញជាក់ជាមិនខានទេ៕

គ្រូ ណុប

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី