Connect with us

វប្បធម៌ ជំនឿ

សិល្បករបុរាណត្រៀមរួចរាល់សម្រាប់បុណ្យវប្បធម៌នៅថ្ងៃស្អែក

បានផុស

នៅ

សិល្បករបុរាណបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បុណ្យវប្បធម៌នៅថ្ងៃទី ២៨ ខែតុលា ស្អែកនេះ។

យុវតី ស្ងួនកវី សេរីរត្ន័ ជាអ្នករៀបចំក្រុមការងារតាំងឧបករណ៍ពិណ និងតន្ត្រីបុរាណខ្មែរ និងការសម្តែងវង់ភ្លេងពិណពាទ្យបានធ្វើការហាត់សមចំនួន១ដងរួចមកហើយ ដោយបានបញ្ចូលជាមួយឧបករណ៌ចាប៉ីដងវែងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញាបានឱ្យដឹងថា ចំពោះការហាត់សមមានការលំបាកបន្តិច ដោយសារតែឧបករណ៍ចាប៉ីពិបាកក្នុងការបញ្ចូលគ្នារវាងវង់ពិណពាទ្យ ដោយឧបករណ៍ចាប៉ីមានសំឡេងខ្សោយ បូករួមទាំងលេង និងច្រៀងក្នុងពេលតែមួយផង។ ប៉ុន្តែមិនជាថ្វីទេ ការហាត់សមរបស់ក្រុមខ្លួនបានដំណើរការយ៉ាងរលូន។

អ្នកគ្រូ សំ សត្យា មកពីសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ព្រឹទ្ធបុរសរងផ្នែក​មហាវិទ្យាល័យ​សិល្បៈនីតិសាស្ត្រប្រាប់ថា អ្នកគ្រូបានជ្រើសរើសរបាំលក្សីបុទុម ដើម្បីចូលរួមនៅក្នុងកម្មវិធី មហោស្រពនេះ។

អ្នកគ្រូ សំ សត្យាបន្តថា៖ «ខ្ញុំជ្រើសរើសសំណួរទី៣ មកដល់ពេលនេះ ពួកយើងខ្ញុំកំពុងតែត្រៀម​លក្ខណៈដើម្បីហាត់នៅថ្ងៃទី២៧ ចាប់ពីម៉ោង៥ ទៅប្រហែលជាយើងត្រូវហាត់សមរហូតដល់ ម៉ោង៨ ឬ៩យប់ ដោយសារនិស្សិតមួយចំនួនគាត់រៀននៅសាលាមធ្យម អញ្ចឹងនៅសាលាមធ្យម​គាត់មានបេសសកកម្មមួយ គាត់ហាត់ដើម្បីថ្ងៃខួបទី៧០ ៩ វិច្ឆិកាហ្នឹង»។

​សូមជំរាបថា “បុណ្យវប្បធម៌” នឹងមាន ពិព័រណ៍អំពីវប្បធម៌កម្ពុជា ប្រចាំឆ្នាំ២០២៣ ក្នុងគោលបំណង លើកតម្កើង​វប្បធម៌​ អរិយធម៌ខ្មែរ ឱ្យទូលំទូលាយ ផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ខ្មែរទៅ​កាន់ពិភព​លោក ពិសេសចង់ឱ្យអ្នកចូលរួម ​ទទួលបាននូវបទពិសោធន៍ទាក់ទងទៅនឹងវប្បធម៌ខ្មែរ។

“បុណ្យវប្បធម៌” នឹងប្រព្រឹត្តឡើង ពីម៉ោង ៩ព្រឹក ដល់ ៩យប់ នៅថ្ងៃសៅរ៍ អាទិត្យ ទី២៨ ២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនៅ Friend Future Factory (F3) វិថីព្រះអង្គអេង ផ្លូវលេខ១៣ ខាងជើងសារមន្ទីរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម