វប្បធម៌ ជំនឿ
សុបិនឃើញអាយដល មិនមែនសុទ្ធតែជួបសំណាងល្អនោះទេ
សុបិនឃើញតារាសំណព្វចិត្ត ឬជាអាយដលដែលស្រលាញ់ពេញចិត្ត យោងតាមការទស្សន៍ទាយពីបុរាណកាលមកបញ្ចាក់ថា ដំណើរជីវិតរបស់អ្នកនឹងបន្តកើតមានបញ្ហាមិនចេះចប់មិនចេះហើយឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនៅតែអាចដោះស្រាយបានដោយរលូនទៅមុខ។

ក្នុងនោះទៀត ចំពោះមនុស្សមួយចំនួនអាចមានឱកាសទទួលបានលាភសំណាងពីការផ្សងសំណាងណាមួយ ឬអ្នកអាចទទួលបានអ្វីដែលល្អពីមិត្តភេទផ្ទុយយកមកឲ្យដល់ផ្ទះ។ ហើយអ្វីដែលអ្នកត្រូវប្រយ័ត្នគឺក្រុមមនុស្សជិតស្និទ្ធនឹងអ្នក អាចនាំមកនូវបញ្ហានិងទុក្ខទោសដល់ខ្លួនឯង។
ស្នេហា៖ មនុស្សនៅលីវនឹងជួបមនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត។ ពេលនេះគឺជាឱកាសគយររៀនពីគ្នាទៅវិញទៅមក។ ប៉ុន្តែនាងឬគាត់ ក៏ប្រហែលជាមានមនុស្សជាច្រើនទៀតកំពុងស្វែងរកពួកគេដែរ។ ដូច្នេះត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ជាក់ថាអ្នកជាមនុស្សត្រឹមត្រូវឬស្រលាញ់ស្មោះ។
ដោយឡែក សម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហាឬមានដៃគូ ចូរប្រយ័ត្នចំពោះអារម្មណ៍របស់អ្នក។ កាត់បន្ថយភាពឆេវឆាវនិងអារម្មណ៍ធ្ងន់កណ្ដុកមួយឡែកសិន។ បន្ទាប់មកអ្វីៗនឹងប្រសើរឡើងបន្តិចម្តងៗមិនខានឡើយ។
ចំណែកឯហិរញ្ញវត្ថុ ហាក់ដូចជាមិនមានបញ្ហាអ្វីជាដំកំភួននោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះ ត្រូវប្រយ័ត្នកុំឲ្យអ្នកណាខ្ចីលុយ ព្រោះវាអាចជាបំណុលអាក្រក់សងមិនរួច។
បើនិយាយពីការងារក្នុងអំឡុងពេលនេះ អាចនឹងមានបញ្ហាជាបន្តបន្ទាប់មកហូរហែរ។ ប៉ុន្តែអ្នកនឹងអាចឆ្លងកាត់វាបានដោយរលូនមិនខាន។ ប្រសិនបើអ្នកជាប់គាំងក្នុងរឿងអ្វីមួយ ប្រាកដជាមានមនុស្សម្នាក់នឹងឈោងទៅជួយអ្នករហូតដល់ការងារត្រូវបានបញ្ចប់ដោយជោគជ័យ។ ក្នុងអំឡុងពេលនេះអ្នកនឹងជួបនិងនិយាយជាមួយមិត្តភក្តិថ្មី។ វាជាការល្អក្នុងការស្គាល់គ្នា។ ព្រោះពេលអនាគតអ្នកទាំងពីរអាចនឹងធ្វើការជាមួយគ្នាបាន៕

គ្រូ ណុប

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?