វប្បធម៌ ជំនឿ
ទាយចរិតមនុស្សស្រី កើតក្នុងខែទាំង១២
ទោះបីជាពួកគេជាស្ត្រីក៏ដោយ អាកប្បកិរិយា អារម្មណ៍ និងរបៀបគិតរបស់ពួកគេនឹងប្រែប្រួលទៅតាមការចិញ្ចឹមជីវិត ស្ថានភាពសង្គម និងហ្សែន។ ចំពោះខែកំណើតក៏អាចទាយចរិតលក្ខណៈរបស់ស្រីៗផងដែរថា តើពួកនាងមានទំនោរទៅបែបណាក្នុងសង្គមមួយនេះ។

១ មករា
មនុស្សស្រីដែលកើតក្នុងខែនេះ ច្រើនតែជាអ្នកកើតមកដើម្បីជាអ្នកដឹកនាំពោរពេញដោយភាពប៉ិនប្រសប់ និងការគិតពិចារណាយ៉ាងល្អិតល្អន់បំផុត។
២ ខែកុម្ភៈ
ស្ត្រីដែលកើតខែកុម្ភៈ ពួកគេមានភាពច្នៃប្រឌិត និងឯករាជ្យតាំងពីកំណើតមកម៉្លេះ។
៣ ខែមីនា
អ្នកកើតខែនេះច្រើនតែមានភាពអៀនខ្មាស់ ដែលមានទំនោរលួចស្រលាញ់មនុស្សជិតស្និទ្ធតែមិនហ៊ានប្រាប់ម្ខាងទៀត។ ជាធម្មតាកើតឡើងចំពោះអ្នកកើតខែមីនាភាគច្រើន។
៤ មេសា
ក្រុមនេះគឺជាស្ត្រីឆ្លាត និងមានសមត្ថភាពល្អក្នុងការចរចា ឬកសាងទំនាក់ទំនងជាមួយដៃគូឬអតិថិជនបំផុត។
៥ ឧសភា
នេះជាខែកំណើតសម្រាប់ស្ត្រីដែលមានអារម្មណ៍ឡើងចុះខ្លាំងបំផុត។ ប៉ុន្តែនាងក៏ជាមនុស្សសង្គម ដែលមិនព្រមបោះបង់ចោលការជប់លៀងដែរ។ អាចថានាងចូលចិត្តការជួបជុំជាក្រុមៗ។
៦ ខែមិថុនា
ស្ត្រីដែលមានការគិតពិចារណា និងតែងតែមើលឃើញលើសពីអ្វីដែលប៉ះនឹងភ្នែក។ ក្នុងពេលជាមួយគ្នានេះ វាមានភាពស៊ីជម្រៅនិងអារម្មណ៍រសើបផងដែរ។
៧ ខែកក្កដា
ថ្វីត្បិតតែនាងជាស្រីដែលមានចរិតស្លូតបូត ពូកែសម្ដែងក៏ពិតមែន ប៉ុន្តែនាងក៏ជាមនុស្សដែលមានចរិតកំប្លែង ដែលតែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនសើចដែរ។
៨ សីហា
មិនថាអ្នកធ្វើអ្វីទេ។ ស្ត្រីខែសីហា ហាក់ដូចជាបានចាក់គ្រឹះយ៉ាងល្អសម្រាប់អ្វីៗទាំងអស់។ ហើយមិនដែលខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីសូម្បីតែម្ដងណាឡើយ។
៩ ខែកញ្ញា
តំណាងស្ត្រីវ័យក្មេងទាំងអស់។ ហើយនេះជាខែឆ្នាំកំណើតរបស់អ្នកដែលកើតមកមានមន្តស្នេហ៍ជាទីបំផុត។
១០ ខែតុលា
ក្រុមនៃស្រ្តីកើតខែតុលាតំណាងឲ្យមនុស្សដែលប្រកាន់យកច្បាប់ និងវិន័យដូចជាជញ្ចឹងថ្លឹង។ ខែតុលាជាមនុស្សស្រីនិយមចង់ផ្សងព្រេងនៅពិភពខាងក្រៅ និងមានភាពក្លាហានដូចបុរសៗដែរ។
១១ ខែវិច្ឆិកា
ដើម្បីមានភាពស្រស់ស្អាត និងសម្បូរបែប អ្នកត្រូវតែកើតក្នុងខែវិច្ឆិកា។ ព្រោះនេះជាតំណាងមនុស្សស្រីដែលពោរពេញទៅដោយទំនុកចិត្ត និងភាពទាក់ទាញខ្លាំង។
១២ ខែធ្នូ
បុគ្គលិកលក្ខណៈរបស់នាងកើតក្នុងខែធ្នូ គឺដូចនឹងខែដែលនាងកើតដែរ។ ព្រោះនាងជាមនុស្សដែលនាំភាពសប្បាយជាមួយ ពេញដោយសេចក្ដីស្រឡាញ់ និងសប្បុរសចំពោះមនុស្សគ្រប់គ្នា៕

គ្រូ ណុប
ចុចអាន៖ អ្នកកើតនៅចន្លោះម៉ោងប៉ុន្មាននេះ ជោគវាសនាច្រើនភ្ជាប់ជាមួយទេវតាទ្រព្យ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា