Connect with us

វប្បធម៌ ជំនឿ

ក្រសួង ណែនាំអ្នកបង្កើតមាតិកាកម្សាន្ត លើកតម្លៃវប្បធម៌ និងសីលធម៌សង្គម

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំឱ្យសាធារណជន យុវជន ពិសេសអ្នកបង្កើតមាតិកាកម្សាន្ត ឱ្យងាកមកយកចិត្តទុកដាក់លើតម្លៃវប្បធម៌ និងសីលធម៌សង្គមឡើងវិញ ខណៈបច្ចុប្បន្នកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយសារចរន្តសាកលភាវូបនីយកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលាស្តីពី “ការលើកតម្លៃវប្បធម៌៖ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ផ្សព្វផ្សាយវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយសង្គម” នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាង បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ប្អូនៗ ក្មួយៗទាំងអស់គ្នាពិតជាធ្លាប់បានជួបប្រទះ ហើយក៏កំពុងធ្វើជាសាក្សី នៃការបាត់បង់ ឬការឈានទៅបាត់បង់ នៃមរតកវប្បធម៌ ពិសេសមរតកវប្បធម៌អរូបី ដែលជាសញ្ញាបង្ហាញអំពីការធ្លាក់ចុះ ឬខ្វះការលើកតម្លៃវប្បធម៌ជាតិ។ ទន្ទឹមនេះ សីលធម៌សង្គមក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលបណ្តាលមកពីចរន្តសាកលភាវូបនីយកម្ម បច្ចេកវិជ្ជាទំនើប និងជាពិសេសគឺការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល ដោយពុំបានគិតគូរដល់ផលប៉ះពាល់នានានាពេលបច្ចុប្បន្ន ស្របជាមួយនឹងការផ្សព្វផ្សាយលើកតម្លៃសីលធម៌សង្គមនៅមានកម្រិត។

លោក ហាប់ ទូច មានប្រសាសន៍បន្តថា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ និងក្នុងចរន្ត នៃការចាប់យកប្រព័ន្ធព័ត៌មានវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជា បាន និងកំពុងប្រើប្រាស់បណ្តាញព័ត៌មានសង្គមមាន Facebook, TikTok, YouTube, Instagram, Telegram ។ល។ ដើម្បីជាមធ្យោបាយភ្ជាប់ទំនាក់ទំនងគ្នា ជាវេទិកាជជែកកម្សាន្ត ជាប្រភពទទួល និងចែករំលែកព័ត៌មាន រូបភាព វីដេអូ ព្រមទាំងអាចធ្វើអាជីវកម្មរកប្រាក់ចំណូលបានតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផល និងសេវាកម្មផងក៏មាន។

លោក ហាប់ ទូច មានប្រសាសន៍បន្តទៀតថា៖ “ជាការពិតណាស់ថា ការរីកចម្រើន នៃបច្ចេកវិជ្ជា ជាពិសេសបច្ចេកវិជ្ជាផ្នែកឌីជីថលនៅក្នុងសាកលលោកបច្ចុប្បន្ន ជួយឱ្យទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និងសង្គមកាន់តែខិតជិតគ្នា និងជីវភាពរស់នៅក្នុងសង្គមកាន់តែមានភាពងាយស្រួល ព្រមទាំងមានប្រយោជន៍សម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ប៉ុន្តែបញ្ហាប្រឈមមួយចំនួនក៏កើតឡើងមានគួរឱ្យព្រួយបារម្មផងដែរ ដូចជាការបំប្លែងព័ត៌មានខុសការពិត នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសិទ្ធិបុគ្គល ពិសេសសិទ្ធិស្ត្រី និងកុមារ ការចែកចាយ ផ្សព្វផ្សាយរូបភាពដែលមានខ្លឹមសារប៉ះពាលដល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គមជាដើម។ល។ ដែលបណ្តាលមកពីអ្នកប្រកបអាជីវកម្មអនឡាញ អ្នកតែងនិពន្ធបទចម្រៀង អ្នកបង្កើតមាតិកាកម្សាន្ត អ្នកផលិតវីដេអូខ្លីមួយចំនួន ពិសេសអ្នកផលិតវីដេអូជ្រកក្រោមពាក្យវីដេអូអប់រំ បានធ្វើការផ្សព្វផ្សាយ ចែករំលែកនូវស្នាដៃដែលមានរូបភាព ខ្លឹមសារអាសអាភាសប្រាសចាកពីក្រមសីលធម៌សង្គម»។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ មានប្រសាសន៍ថា សកម្មភាពទាំងនេះ គឺជាភាពអនាធិបតេយ្យក្នុងការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ មាតិកាកម្សាន្តលើបណ្តាញផ្សព្វផ្សាយសង្គម ព្រោះជាការបង្កើតដោយគ្មានប្រភពច្បាស់លាស់ គ្មានការអប់រំ គ្មានវិជ្ជាជីវៈត្រឹមត្រូវ និងមិនបានគិតពីផលប៉ះពាល់ដែលកើតចេញពីទង្វើរបស់ខ្លួនចំពោះវប្បធម៌ និងសង្គមជាតិ។

លោក ប៉ុក បូរក្ស មានប្រសាសន៍បន្តថា ដោយពិនិត្យឃើញសកម្មភាពអវិជ្ជមានទាំងនេះ និងដើម្បីបញ្ចៀសបាននូវ​ផលប៉ះពាល់ ព្រមទាំងរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសដើម្បីចូលរួមការពារនូវផលប៉ពាល់ចំពោះស្រ្តី និងកុមារ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីខេត្ត ពិសេសក្នុងក្របខណ្ឌក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានធ្វើការកោះអញ្ជើញក្រុមផលិតវីដេអូខ្លី និងមាតិកាកម្សាន្តជាច្រើនក្រុម មកធ្វើការពន្យល់ អប់រំណែនាំ ពីគោលការណ៍ នៃការផលិត ព្រមទាំងក្រមសីលធម៌របស់សិល្បករក្នុងការសម្តែងផងដែរ។

លើសពីនេះ ក្រុមផលិតវីដេអូខ្លី និងមាតិកាកម្សាន្តមួយចំនួនទៀតក៏បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផលិត និងផ្សព្វផ្សាយស្នាដៃវីដេអូ ឬមាតិកាកម្សាន្ត ដែលមានខ្លឹមសារប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសីលធម៌សង្គម។  ក្រោយមានការពន្យល់អប់រំណែនំាជាច្រើនលើកច្រើនសារ សង្កេតឃើញក្រុមផលិតវីដេអូខ្លី ឬមាតិកាកម្សាន្តមួយចំនួនធំបានបញ្ឈប់សកម្មភាពរបស់ខ្លួន ប៉ុន្តែក៏លេចឡើងនូវក្រុមផលិតថ្មីៗមួយចំនួនទៀតធ្វើសកម្មភាពផលិត ផ្សព្វផ្សាយស្នាដៃវីដេអូខ្លី និងមាតិកាកម្សាន្តដែលមានផលប៉ះពាល់ដល់វប្បធម៌ និងសីលធម៌សង្គមដែរ។

លោក ហាប់ ទូច សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងក្លាយជាវេទិកាមួយយ៉ាងសំខាន់ក្នុងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិន។ ជាងនេះទៅទៀត គឺការពិភាក្សាគ្រប់ជ្រុងជ្រោយរបស់អង្គសិក្ខាសាលាទាំងមូល ដែលនឹងបានជាប្រយោជន៍ប្រើប្រាស់ក្នុងរៀបចំជាគោលនយោបាយ វិធានការណ៍ ក៏ដូចជាយន្តការនានាដើម្បីលើកតម្លៃវប្បធម៌និងសីលធម៌សង្គម។

លោករដ្ឋលេខាធិការប្រចាំការ សូមអំពាវនាវ និងលើកទឹកចិត្តសិល្បករសិល្បការិនី និងប្អូនៗអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញផ្សព្វផ្សាយសង្គមទាំងអស់ ដែលមានវត្តមាននៅពេលនេះ មេត្តាចូលរួមពិភាក្សាឱ្យផុលផុសបំផុតដើម្បីចែករំលែក ទស្សនៈ គំនិត យោបល់ ព្រមទាំងបទពិសោធន៍ជាមួយវាគ្មិន និងអង្គសិក្ខាសាលាទាំងមូលដើម្បីចូលរួមលើកកម្ពស់តម្លៃវប្បធម៌ និងសីលធម៌សង្គមជាតិឱ្យកាន់តែផូរផង់៕

អត្ថបទ៖ សំអឿន                                                                            

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម