Connect with us

វប្បធម៌ ជំនឿ

ចម្លាក់តោថ្ម ៦ ក្រោយសម័យអង្គរ ត្រូវបានប្រជាពលរដ្ឋ​ប្រគល់ជូនអាជ្ញាធរ និងមន្ទីរជំនាញ

បានផុស

នៅ

ថ្មីៗនេះ លោក ស៊ុន មានជ័យ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ និងសហការីបានចុះទៅធ្វើពិធីប្រគល់-ទទួលបដិមាតោថ្ម ចំនួន ៦រូប ស្ថិតនៅភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ រៀបចំក្រោមការដឹកនាំដោយ លោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងវត្តមាន លោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ និងសហការី អាជ្ញាធរសង្កាត់វាំងចាស់ ប្រជាពលរដ្ឋ និងអ្នករក្សាបដិមាតោថ្ម ក្នុងភូមិសាស្រ្ដខាងលើ។

ចំពោះបដិមាតោថ្មទាំង ៦នេះ បើតាមការវាយតម្លៃពីមន្រ្ដីជំនាញបានសន្និដ្ឋានជាបឋម លើចំណុចចំនួន ២គឺ៖​​ 

ទី១. សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ (សម័យកណ្ដាល អំឡុងសតវត្សរ៍ទី១៦) ជាសម័យកាលដែលជាងចម្លាក់និយមតែចម្លាក់ឈើ មិនសូវនិយមចម្លាក់ថ្ម ហើយចម្លាក់តោថ្មដែលដាក់លម្អតាមក្លោងទ្វារចូល ផ្ទះ វត្ត ចេតិយ ដែលបន្សល់មកតិចតួច គឺជាចម្លាក់បដិមាតោយកតាមគំរូ នៃសិល្បៈសម័យមុនអង្គរ​។

ទី២. បដិមាតោថ្មទាំង ៦នេះ ប្រហែលជាសិល្បៈចម្លាក់ ស្ថិតក្នុងរចនាបថបាយ័ន ប៉ុន្តែបើតាមស្ថានភាព នៃទម្រង់សិល្បៈចម្លាក់ទាំងនេះ ភាគច្រើនអាចជាស្នាដៃ នៃសិល្បៈចម្លាក់បែបជនប័ទ្ម ឬជាសិល្បៈចម្លាក់ដែលមានការវិវត្តជាបន្តពេលក្រោយៗមកទៀត ដែលយើងមើលទៅមិនមានក្បាច់លម្អតាមសិល្បៈចម្លាក់ដើម។

គួរបញ្ជាក់ថា បដិមាតោថ្មទាំង ៦នេះ ត្រូវបាន លោក ទិត ភុំ និងក្រុមគ្រួសារ បានរក្សាទុកជាច្រើនឆ្នាំកន្លងមកហើយ។  ដោយសារតែលោក និងក្រុមគ្រួសារ មានបំណងប្រគល់ជូន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រក្សាទុកជាបេតិកភណ្ឌវប្បធម៌ជាតិ ទើបក្រុមការងាររបស់មន្ទីរបានទៅធ្វើពិធី-ប្រគល់ទទួល ដើម្បីយកមករក្សាទុកនៅ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តវិញ។

ក្នុងឱកាសនោះដែរ អភិបាលរងបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមន្ទីរ ជាពិសេសប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណ ឬវត្ថុសិល្បៈនានាមកកាន់អាជ្ញាធរ មន្ទីរជំនាញ ដើម្បីយកមកថែរក្សា ការពារ និងអភិរក្ស ទុកបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងសិក្សាស្រាវជ្រាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

វិស័យឯកជនកម្ពុជា-ហ្វីលីពីនប្តេជ្ញាជំរុញពាណិជ្ជ​កម្ម​ទ្វេរភាគីឱ្យ​កើនដល់៨០០លានដុល្លារ

កីឡា១២ នាទីutes មុន

អ្នក​ចាំទី​ឆ្នើម ​ជា ហ្វារីយ៉ា ដាក់​គោល​ដៅ​ទៅ​លេង​នៅជប៉ុន​

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាមូស

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦ ទៅ ៧ ពាន់នាក់ទៀត មិនទាន់ធ្វើតេស្ត និងទទួលបានសេវាព្យាបាលនៅឡើយទេ

ព័ត៌មានជាតិ៣១ នាទីutes មុន

​ព្រែកជីកហ្វូណនតេជោ តម្លៃ ១ ៧០០ លាន​ដុល្លារ ឈាន​ចាប់ផ្តើម​ដោះស្រាយ​ផល​ប៉ះពាល់​

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម