វប្បធម៌ ជំនឿ
បម្រាម ៣ ចំពោះទេសចរជាតិ អន្តរជាតិ ពេលឡើង កំពូលកណ្ដាលអង្គរវត្ត
ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលឡើងទៅទស្សនា និងថ្វាយគ្រឿងសក្ការៈបូជា នៅលើ រួតបាកាណ ឬកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរ ត្រូវអនុវត្ត បម្រាមចំនួន ៣ នៅពេលចង់ឡើងទៅ រួតបាកាណនោះ។

លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។

ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី ១០០នាក់ទេ ក្នុងពេលទស្សនាម្ដងៗ ដើម្បីបង្ការពីសុវត្ថិភាពរបស់ភ្ញៀវ និងដើម្បីការពារប្រាសាទ។

ទី២ តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម (ក្រមប្រតិបត្តិអង្គរ) មិនស្លៀកពាក់ខ្លីមិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនាទៀតសោត គឺមិនលើសពី ១៥នាទីឡើយ។

ទី៣ ហាមក្មេងដែលមានអាយុក្រោម ១២ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូងឡើងទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរមានរាងចោតខ្លាំង។

គួរបញ្ជាក់ថា រួតបាកាណ ជាកន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា។ រួតបាកាណ ឬកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត មានកម្ពស់ប្រមាណ ៧០ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា៕





-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ