Connect with us

វប្បធម៌ ជំនឿ

មុខ​មាត់​ ៥ យ៉ាង ​បញ្ចាក់បាន​ថា ​អ្នក​នឹង​ក្លាយ​ជា​មហាសេដ្ឋី​​ទៅថ្ងៃមុខ

បានផុស

នៅ

មនុស្សដែលមានថ្ងាសធំទូលាយ និងចង្កាពេញ ទំនងជាទទួលបានមរតកទ្រព្យសម្បត្តិដែលបន្សល់ទុកដោយជីដូនជីតា និងឪពុកម្តាយរបស់ពួកគេ។ នេះ​ក៏​ជា​លក្ខណៈ​ពិសេស​មួយ ​ដែល​ងាយ​សម្គាល់​បាន​របស់​អ្នក​មាន​។

យោងទៅតាមសរីរវិទ្យា ក្រឡេកមកមើលមនុស្សមួយចំនួន យើងអាចដឹងបានថា នៅពេលដែលពួកគេកើតមក ពួកគេត្រូវបានគេសន្យាថានឹងមានជីវិតរុងរឿង និងទ្រព្យសម្បត្តិនាពេលអនាគត។ តើ​មនុស្ស​ប្រភេទ​នេះ ​តែង​មាន​ទម្រង់​មុខ​បែប​ណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ មនុស្សដែលមានភ្នែកវែង និងតូច ជ្រុងនៃភ្នែកបែរទៅខាងលើ

ភ្នែកខ្វាច់ និងភ្នែកដូចសត្វ phoenix របស់ចិន ទាំងពីរមានលក្ខណៈដូចជាវែងនិងតូច ដោយជ្រុងនៃភ្នែកបែរទៅទិសខាងព្រះអាទិត្យ។ ភ្នែកអាចមានត្របកភ្នែកតែមួយ ឬពីរ។ ប៉ុន្តែ បើក្រឡេកមើលមុខមាត់ មនុស្សប្រភេទនេះច្រើនតែមានភ្នែកជ្រៅ មើលឃើញឆ្ងាយ មានសមត្ថភាពប្រតិកម្មរហ័សនិងពូកែ ហើយអាចផ្តោតភាពវៃឆ្លាតរបស់ពួកគេលើអាជីវកម្ម ប្រសិនបើពួកគេចេះជំនាញនោះ បើចាប់បានឱកាសត្រឹមត្រូវ បុគ្គលនោះនឹងមានភាពរុងរឿងទៅថ្ងៃខាងមុខ។

២ មនុស្សដែលមានថ្ងាសធំទូលាយ និងចង្កាពេញ

មនុស្សដែលមានថ្ងាសធំទូលាយ និងចង្កាពេញ ទំនងជាទទួលបានមរតកទ្រព្យសម្បត្តិដែលបន្សល់ទុកដោយជីដូនជីតា និងឪពុកម្តាយរបស់ពួកគេ។ នេះ​ក៏​ជា​លក្ខណៈ​ពិសេស​មួយ​ដែល​ងាយ​សម្គាល់​បាន​របស់​អ្នក​មាន​។

តាម​ទស្សនៈ​នរវិទ្យា ចង្កា​តំណាង​ឲ្យកន្លែង​ស្តុក​ទុក​ទ្រព្យ​សម្បត្តិ ចង្កា​រាង​ទ្រលុក មានន័យ​ថា​មនុស្ស​មាន​ផ្ទះ និង​លុយកាក់ច្រើនអនេក ។ ប៉ុន្តែគ្រាន់តែមានចង្កាធំ នឹងមិនអាចជួយឲ្យម្ចាស់ក្លាយជាអ្នកមាននិងថ្លៃថ្នូរបានឡើយ ហើយបុគ្គលនោះក៏ត្រូវមានថ្ងាសធំទូលាយផងដែរ ដើម្បីអាចទទួលបានលាភសំណាងនៅថ្ងៃអនាគត។ មនុស្សដែលមានថ្ងាសធំទូលាយ និងចង្កាពេញ អាចក្លាយជាអ្នកមានបានយ៉ាងងាយ។

៣ មនុស្សដែលមានរោមចិញ្ចើមក្រាស់ដិតខ្លាំង

យើងដឹងហើយថា មនុស្សដែលមានចិញ្ចើមស្ដើងនិងតិច តែងតែចំណាយលុយច្រើន មិនចេះរក្សាលុយ និងងាយខ្ជះខ្ជាយលុយកាក់ណាស់។ មនុស្សដែលមានចិញ្ចើមក្រាស់និងខ្មៅងងឹត មានគំនិតរកស៊ីច្រើន ដោយសារការប្រឹងប្រែងផ្ទាល់ខ្លួន បុគ្គលនោះអាចរកប្រាក់បានច្រើន ហើយថែមទាំងក្លាយជាអ្នកមានយ៉ាងឆាប់រហ័សទៀតផង។

៤ អ្នក​មាន​ច្រមុះ​ធំឬមានសាច់

ច្រមុះគឺជាសញ្ញានៃទ្រព្យសម្បត្តិ ដូច្នេះអ្វីដែលសំខាន់បំផុតដើម្បីមើលថា​​ តើមនុស្សម្នាក់មានទ្រព្យសម្បត្តិឬអត់ គឺអាស្រ័យលើរូបរាងច្រមុះរបស់មនុស្សនោះ។

សម្រាប់ស្ត្រី ច្រមុះគឺជាមេនៃអាពាហ៍ពិពាហ៍ និងទ្រព្យសម្បត្តិ។ ស្ត្រីដែលមានច្រមុះស្អាត មិនត្រឹមតែអាចបង្កើនទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអាជីវកម្មរបស់ស្វាមីរបស់ពួកគេរីកចម្រើនផងដែរ។

សម្រាប់​បុរស ច្រមុះ​តំណាង​ឲ្យ​សំណាង​ ដើម្បី​បាន​ច្រមុះ​ស្អាត ចុង​ច្រមុះ​ត្រូវ​តែ​មូល ហើយ​ស្បែក​ត្រង់​ច្រមុះ​ត្រូវតែ​រលោង​។ ទម្រង់​ច្រមុះ​ជាធម្មតា​ខ្ពស់ និង​ត្រង់ ចុង​ច្រមុះ​វែង​ជាង រាសី​ល្អ មាន​ប្រយោជន៍​សម្រាប់​ជោគជ័យ​ក្នុង​មុខ​ជំនួញ ។ ទន្ទឹម​នឹង​នោះ​ដែរ មនុស្ស​ដែល​មាន​រន្ធ​ច្រមុះ​ទូលាយ​ ក៏​មាន​លាភ​សំណាង​ខ្លាំង​ដែរ ។

សរុបមក យោងទៅតាមសរីរវិទ្យា មនុស្សដែលមានច្រមុះធំធាត់ឬមានសាច់ច្រើន តែងតែមានអាជីពជោគជ័យ រកលុយបានយ៉ាងងាយ គេអាចផ្លាស់ប្តូរជីវិតឲ្យក្លាយជាមហាសេដ្ឋី។

៥ មនុស្សដែលមានមាត់ធំទូលាយ និងជ្រុងមាត់លើកឡើង

ក្រឡេក​មើល​សរីរវិទ្យា​របស់​អ្នក​មាន ចំពោះមនុស្សដែល​មាន​មាត់​ទូលាយ​ ជា​ធម្មតា​នឹង​មាន​សំឡេង​ខ្លាំង។ អ្នក​ចម្រៀង​ជា​ច្រើន​ក៏​មាន​មាត់​ទូលាយ​ដែរ។ មនុស្សបែបនេះច្រើនតែមានជំនាញនិយាយដ៏ប៉ិនប្រសប់ ហើយមានវាសនាក្លាយជាអ្នកមានឆាប់ៗ។

តាម​គ្រូទាយ មនុស្ស​មាត់​ធំ តែង​មាន​ចិត្ត​ទូលាយ​ក្នុង​គ្រប់​ការងារ ធ្វើ​ជំនួញ​ធំ ហើយ​មាន​រាសី​ខ្ពស់ត្រដែត​។ ប្រសិនបើអ្នកណាម្នាក់មានមាត់ធំទូលាយ ប៉ុន្តែជ្រុងនៃមាត់ត្រូវបានលើកឡើងបន្តិច បុគ្គលនោះច្រើនតែមានភាពរួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ មានអាជីពការងារមានស្ថេរភាព ហើយទ្រព្យសម្បត្តិអាចឡើងយ៉ាងឆាប់រហ័ស។

៦ មនុស្សដែលមានត្រចៀកក្រាស់ និងមុខរាងការ៉េ

មនុស្សដែលមានមុខរាងការ៉េ​ ច្រើនតែគួរឲ្យទុកចិត្ត និងរឹងមាំនៅពេលប្រឈមមុខនឹងអ្នកដទៃ។ ប្រសិន​បើ​មនុស្ស​នោះ​មាន​ត្រចៀក​ក្រាស់​ផង នោះ​​នឹង​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ឆាប់​រហ័សបំផុត។ ចំណែក មនុស្សដែលមានត្រចៀកក្រាស់ មានទ្រព្យសម្បត្តិច្រើន ហើយទំនងជាក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស បន្ទាប់ពីរយៈពេលខ្លី។

ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកតាមការលើកឡើងអំពីមុខ​មាត់​ដែលអាច​បង្ហាញ​ថា ​បុគ្គលនោះនឹង​អាច​ក្លាយ​ជាសេដ្ឋី​បាន​យ៉ាង​ងាយ​ ក៏មិនមែនមានន័យថា សុទ្ធតែត្រឹមត្រូវទាំងអស់ដែរ។ បើចង់ក្លាយជាអ្នកមានទ្រព្យធនម្នាក់ វាគួបផ្សំនឹងការខិតខំប្រឹង​ប្រែងប្រកបមុខរបរ និងការព្យាយាមឥតសម្រាក​ ទើបលោកអ្នកអាចក្លាយជាអ្នកមានលុយកាក់ចាយមិនខ្វះដែរ៕

គ្រូ ណុប

ចុចអាន៖សរីរវិទ្យានៃចិញ្ចើមរបស់ស្ត្រី បង្ហាញពីចរិតនិងជោគវាសនាថ្ងៃអនាគត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង២ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ៣ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងសាធារណការ៖ ការផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាប់គាំងព្រោះបញ្ហាលុយវិនិយោគចិន» ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង ICAPP សរសើរកម្ពុជាបន្តរក្សាបានសន្ដិភាព ស្ថិរភាព ខណៈប្រទេសមួយចំនួនក្នុងពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម