Connect with us

វប្បធម៌ ជំនឿ

ពីនេះដល់ថ្ងៃទី១២ ខែធ្នូ មនុស្សកើតឆ្នាំ «ថោះ ម្សាញ់ មមី មមែ រកា កុរ» រាសីសមប្រកបណាស់

បានផុស

នៅ

អំឡុងជាង២សប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំចំនួន ៦ ​នឹងទទួលបានសំណាង​ល្អខ្ពស់ទាំងផ្នែកលុយកាក់ ទ្រព្យសម្បត្តិ និងស្នេហា។ ឆ្នាំទាំង ៦ នោះរួមមាន៖

ឆ្នាំថោះ (ទន្សាយ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្សាយ​អ្នក​នឹង​បាន​លាភ​សំណាង​ ត្បិតប្រាក់​ចំណូល​នឹង​មាន​ភាព​ប្រសើរ​ឡើង​ ​ដោយ​សារ​ការ​ខិត​ខំ​ឧស្សាហ៍​ព្យាយាម​របស់​ខ្លួន​ឯង និង​សហការី។ ភាពជោគជ័យនៃគម្រោង នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ក្រុមហ៊ុនរបស់អ្នក រួមទាំងប្រាក់ចំណូលផ្នែកហិរញ្ញវត្ថុផងដែរ ហើយទន្សាយនឹងមានកំរៃជើងសារ និងប្រាក់រង្វាន់។

ប៉ុន្តែ​អ្នក​កើត​ឆ្នាំ​ថោះ ​ក៏​នឹង​មាន​ការ​ចំណាយ​ច្រើន​ដែរ​ក្នុង​មួយរយៈនេះ ដូច្នេះវាមិនមែនជាពេលវេលា​សម្រាប់​​សន្សំ​ប្រាក់ឡើយ។

លើស​ពី​នេះ​ទៀត ​គួរ​តែ​តាម​ដាន​សុខភាព​របស់ខ្លួន ​និង​សមាជិក​គ្រួសារ​ផងដែរ។ ប្រសិនបើ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​មិន​ស្រួល ចូរ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​វាកុំ​ឱ្យ​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​មិន​អាច​ព្យាបាល​បាន​។

ឆ្នាំម្សាញ់ (ពស់)

ពស់ទទួលបានលាភសំណាងកាន់តែប្រសើរក្នុងកំលុងពេលនេះ។ បើ​និយាយ​ពី​ស្នេហា​ពស់​ដែល​រៀបការ​ហើយ ឬ​កំពុងមានស្នេហា​នោះ ទំនាក់ទំនង​​ជាមួយ​ដៃគូ​នឹង​មាន​ស្ថិរភាព​ ស្អិតល្មួតផ្អែមល្ហែម ។

ពស់​នៅ​លីវ​​គ្រាន់តែ​យកចិត្តទុកដាក់​លើ​ភេទ​ផ្ទុយ​ឱ្យ​បាន​ច្រើន នោះ​​នឹង​មាន​សំណាង​ក្នុង​រឿង​ស្នេហា ។ បើ​និយាយ​ពី​សុខភាព ឲ្យ​តែ​​ពស់​​មើល​ថែ​ខ្លួន​ឯង​ដូច​ធម្មតា នោះ​នឹង​មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ។

ឆ្នាំមមី (សេះ)

សេះនឹងមានលាភ មានជ័យ ហើយអាចទទួលបានជំនួយ និងសសើរពីអ្នកមានគុណ។ ដូច្នេះហើយ ក្នុងពេលនេះ សេះត្រូវមានឥរិយាបទល្អ មិនត្រឹមតែនៅចំពោះមុខចៅហ្វាយនាយប៉ុណ្ណោះទេ ថែមទាំងមានចិត្តល្អ និងស្មោះត្រង់ចំពោះអ្នកគ្រប់គ្នាផងដែរ ព្រោះអ្នកមិនដឹងថាអ្នកណាជាអ្នកមានគុណរបស់អ្នក ពួកគេអាចជាចៅហ្វាយ ឬសហការី ឬមិត្តភក្តិក្នុងគ្រួសារ។ ដរាបណាអ្នកជឿជាក់លើចំណុចនេះ ការប្រឹងប្រែងរបស់អ្នកនឹងទទួលផលជាក់ជាមិនខាន។

​អ្នក​នៅលីវលើកតែយកចិត្តទុកដាក់​លើ​អ្នក​នៅ​លីវ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្រើន ទើប​អាច​ជួប​ស្នេហា​ពិត និង​គេច​ចេញពី​ភាព​នៅ​លីវ​។

ឆ្នាំមមែ (ពពែ)

ការអភិវឌ្ឍន៍ខ្លួនក្នុងការងារ ទំនាក់ទំនង និងសុខភាពត្រូវបានព្យាករណ៍ថានឹងទទួលបានជោគជ័យ ព្រមទាំងលាភសំណាង ប៉ុន្តែទាល់តែខិតខំ​ប្រឹងប្រែង ​កុំឱ្យ​ខ្ជះខ្ជាយពេល ទើប​លាភ​សំណាង​មិនរត់ចោល ។

បើ​និយាយ​ពី​លាភ​សំណាង​ក្នុង​ការងារ​វិញ ពីនេះទៅមុខ​នឹងចេះតែហូរចូល ហើយ​ជាទូទៅ​មិន​មានការ​រកាំរកូសជាមួយមេកោយ ឬសហការី​អ្វី​ឡើយ។ បុគ្គលិកការិយាល័យ គួរតែខិតខំធ្វើការតូចៗដោយអត់ធ្មត់ នោះប្រសិទ្ធភាពការងារនឹងប្រសើរឡើង ហើយនឹងត្រូវបានសរសើរពីចៅហ្វាយ។ សម្រាប់​អ្នក​ប្រកប​អាជីវកម្ម ​អាចពង្រីកមុខរបដោយជោគជ័យ។

ពពែនៅលីវ កំពុងមើលចិត្តគ្នា អាចឈានដល់ដំណាក់កាលអាពាហ៍ពិពាហ៍។ ចំណែក​សុខភាព​ពពែ​វិញល្អរឹងមាំ ​ ​អាច​ចេញទៅ​ញ៉ាំ​អី​ ឬផឹក​អីបាន​ដោយ​មិនខ្វល់ខ្វាយ។

ឆ្នាំរកា (មាន់)

មនុស្សកើតឆ្នាំរកានឹងមានភាពរលូនល្អជាមួយនឹងទ្រព្យសម្បត្តិ ការងារ ទំនាក់ទំនង និងសំណាងល្អលើគ្រប់វិស័យ។ ចូរមាន់បន្តការខិតខំប្រឹងប្រែង ដើម្បីការពារសំណាងរបស់អ្នក ហើយប្រើវាដើម្បីលើកកម្ពស់គុណភាពជីវិត។

ដោយមានជំនួយ ទាំងអាជីព និងជំនួញនឹងទទួលផ្លែផ្កាដែលមិននឹកស្មានដល់។ ប្រសិនបើអ្នកចេះសន្សំទៀតនេះ សំណាងកាន់តែខ្ពស់ ដោយអាចវិនិយោគលើភាគហ៊ុន ដោយអាចប្រមូលផលធំនាពេលអនាគត។

មាន់នៅលីវដែលលួចស្រលាញ់គេ គួរបង្ហាញភាពក្លាហាន និងបញ្ចេញអារម្មណ៍ប្រាប់មនុស្សដែលអ្នកចូលចិត្តនៅពេលនេះជាការល្អបំផុត។ មាន់​ដែល​ជា​គូ​នឹង​គ្នា​ហើយ ​គួរ​សុំ​រៀប​ការ​ជាមួយ​ដៃ​គូ ត្បិតភាគីទាំងពីរមានហោរាសាស្ត្រអំណោយផល ឈានដល់អាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រង។

ឆ្នាំកុរ (ជ្រូក)

​ការងារ​របស់មនុស្សឆ្នាំកុរ នឹង​កាន់តែ​រលូន​ ដោយសារភាពឆ្លាតវៃ និងការខំប្រឹងរបស់អ្នក។

យ៉ាងណាមិញ សំណាងខាងទ្រព្យសម្បត្តិនឹងមិនស្ថិតស្ថេរទេ ហើយការចំណាយនឹងមានច្រើនណាស់។ ប្រសិនបើមិនរកលុយបន្ថែម អាចនឹងមានពាក់ព័ន្ធជាមួយបំណុល។

យ៉ាងណាមិញ ​សម្រាប់សិស្សនិស្សិត លទ្ធផលការ​សិក្សា​គឺ​ល្អ​ណាស់។ អ្នកនឹងអាចបំប្លែងការខិតខំប្រឹងប្រែងទៅជាពិន្ទុល្អ។ ជ្រូកដែលកំពុងហ្វឹកហាត់ការងារនឹងមានឱកាសរៀនជំនាញបន្ថែមទៀតដែលវាជាគ្រឹះរឹងមាំសម្រាប់ការងារនាពេលអនាគត៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឆ្នាំ៣ ទាំងអាជីពនិងជីវិតនឹងផ្លាស់ប្ដូរនៅដើមឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​លើរាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៥ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម