វប្បធម៌ ជំនឿ
ការបញ្ចូល សង្ក្រាន្តឆ្នាំថ្មីថៃ ក្នុងបញ្ជីបេតិកភណ្ឌអរូបីមនុស្សជាតិ ប៉ះពាល់ កម្ពុជា ឬទេ?
មានសាធារណមតិខ្លះមានចម្ងល់លើកឡើងថា តើមានផលប៉ះពាល់អ្វីដែល កម្ពុជា ឬទេ ខណៈអង្គការយូណេស្កូ បានប្រកាសទទួលស្គាល់ និងដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ប្រទេសថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នេះ?

បណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិកា និងអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅមុននេះថា ពាក្យ “សង្ក្រាន្ត” មានចារលើប្រាសាទខ្មែរយើងដែរ ជាពាក្យសំស្ក្រឹត មានន័យថា រង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ពិធី សង្ក្រាន្ត ជាទំនៀមទម្លាប់ប្រពៃណីអនុវត្ត ជាមរតកអរូបី ដែលជាធម្មតា មរកតអរូបី អត់មានអ្វីកំណត់ព្រំដែនទេ។

បណ្ឌិត ស៊ុំ ម៉ាប់ មានប្រសាសន៍បន្តថា៖ ជាទូទៅអត់ប៉ះពាល់ខ្មែរទេ។ សង្ក្រាន្ត ជាប្រពៃណីបានអនុវត្តរាប់ពាន់ឆ្នាំមកហើយ នៅខ្មែរក៏មាន នៅថៃ ឡាវ ភូមាក៏មាន រហូតដល់មួយផ្នែក នៃប្រទេសចិនជាប់ភូមា? ក៏អនុវត្ត សង្ក្រាន្តឆ្នាំថ្មី ដែរ។ អ៊ីចឹង វាជាមរតកអរូបីយរបស់មនុស្សជាតិទាំងមូល”។

បណ្ឌិត ស៊ុំ ម៉ាប់ មានប្រសាសន៍បន្ថែមថា៖ “អ៊ីចឹង ការចុះបញ្ជីរបស់ថៃ មិនប៉ះពាល់អីទេ ព្រោះគេបញ្ជាក់ជាភាសាអង់គ្លេសថា “Songkran in Thailand” អ៊ីចឹងជា សង្ក្រាន្តនៅប្រទេសថៃ។ មិនមែនបានន័យថា បានចុះអ៊ីចឹងហើយ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ថៃទេ គឺគ្រប់ប្រទេសដែលមានប្រពៃណីទំនៀមទម្លាប់ នៅតែអាចចុះបានអ៊ីចឹង។ ថ្ងៃក្រោយ បើកម្ពុជាយើងចង់ចុះ ក៏ចុះបាន ឡាវ ភូមា… ក៏ចុះបាន”។

រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើបញ្ជាក់បន្ថែមថា ប្រទេសនីមួយៗមានអាទិភាពរៀងៗខ្លួន ជាក់ស្ដែងដូចកម្ពុជា តទៅមុខទៀត អាចចុះ ក្រមា នំបញ្ចុក និងអ្វីៗផ្សេងៗទៀត។ បើយើងគិតថា សង្ក្រាន្ត ចាំបាច់ យើងអាចដំឡើងឯកសារស្នើសុំចុះបញ្ជីបាន។ ដូចយើងបានចុះ ល្បុក្កតោ ជាអរូបីយដែរ ហើយថៃ មាន មួយថៃដែរ បើថ្ងៃក្រោយ ថៃចុះ មួយថៃ ក៏បាន ព្រោះជាប្រពៃណីទំនៀមទម្លាប់មរតកអរូបី។

បណ្ឌិត ស៊ុំ ម៉ាប់ មានប្រសាសន៍បន្តថា៖ “ជាគោលការ បើប្រទេសមួយ យកមរកតអរូបីអ្វីចុះបាន ត្រូវរង់ចាំ ២ឆ្នាំទៀត ទើបអាចស្នើចុះបន្តទៀត ខណៈកម្ពុជាបានចុះ គុនល្បុកតោឆ្នាំមុន ដែលត្រូវរង់ចាំ ២ឆ្នាំក្រោយ ទើបចុះបាន។ កម្ពុជាបានត្រៀមចុះបញ្ជី មរតកអរូបី ជាច្រើន គ្រាន់តែមិនទាន់ដល់វេន។ ត្រូវគិតអាទិភាពណាមានភាពសំខាន់ដែលជាអត្តសញ្ញាណយើងពិតប្រាកដ ហើយប្រទេសផ្សេងមានស្រដៀងយើងដែរ ដែលយើងត្រូវសង្វាតចុះមុនគេ”។

គួរបញ្ជាក់ថា កម្ពុជា មានសម្បត្តិបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់ រួមមាន៖ តំបន់អង្គរវត្ត របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ប្រាសាទសំបូរព្រៃគុក ល្ខោនខោលវត្តស្វាយអណ្ដែត និងគុនល្បុក្តតោ៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ