Connect with us

វប្បធម៌ ជំនឿ

មរតកវប្បធម៌អរូបីចូលក្នុងបញ្ជីយូណេស្កូ ហើយ មិនមែនចប់ រួចខ្លួននោះទេ

បានផុស

នៅ

តាមរយៈ របាយការណ៍អំពីមរតកវប្បធម៌អរូបីដែលបានចុះក្នុងបញ្ជីយូណេស្កូដែលត្រូវការការពារបន្ទាន់ បានបង្ហាញថា មរតកវប្បធម៌អរូបីចូលក្នុងបញ្ជីយូណេស្កូ ហើយ គឺមិនមែនចប់ ហើយរួចខ្លួននោះទេ។ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចូលរួមប្រជុំកិច្ចប្រជុំយូណេស្កូ នៅ ក្រុងកាសានេ ប្រទេស ប៊ូតស្វាណា បានលើកឡើងក្នុងបណ្ដាញសង្គម នៅរាត្រីថ្ងៃទី៧ ខែធ្នូនេះថា រដ្ឋភាគីដែលបានចុះមរតកវប្បធម៌អរូបីក្នុងបញ្ជីយូណេស្កូ ដែលត្រូវការការពារបន្ទាន់ (List of Intangible Cultural Heritage in Need of Urgent Safeguarding) មានភារៈធ្វើរបាយការណ៍រៀងរាល់បួនឆ្នាំម្តង។ របាយការណ៍នោះដាក់ជូនគណកម្មការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំប្រចាំ របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី ឆ្នាំ២០២២ ជាឆ្នាំដែល យូណេស្កូ តម្រូវឱ្យកម្ពុជារៀបចំរបាយការណ៍ អំពី ល្ខោនវត្តស្វាយអណ្តែត ហើយ កម្ពុជាក៏បានរៀបចំរបាយការណ៍ និងបានដាក់ជូនទៅ យូណេស្កូ ហើយដែរ។ ថ្ងៃនេះ (ទី៧ ខែ១២ ឆ្នាំ២០២៣) គណកម្មការអន្តររដ្ឋាភិបាល បានពិនិត្យ និងអនុម័តឯកភាពលើរបាយការណ៍នានា ដែលក្នុងនោះមានរបាយការណ៍របស់កម្ពុជាផង ដោយមានសំណើពីរបីដើម្បីឱ្យកម្ពុជាយកមកពិចារណាក្នុងការការពារលើកស្ទួយ ល្ខោនខោលវត្តស្វាយអណ្តែត។ ទន្ទឹមនោះ ក៏បានស្នើឱ្យកម្ពុជាធ្វើបទអន្តរាគមន៍ខ្លីជូន គណកម្មការអន្តររដ្ឋាភិបាល និងអ្នកចូលរួមក្នុងកិច្ចប្រជុំលើកទី១៨ នៃគណកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី។

លោក ស៊ីយ៉ុន សុភារិទ្ធ លើកឡើងថា៖ “ត្រង់នេះខ្ញុំសូមបញ្ជាក់ថា ការដាក់ មរតកវប្បធម៌អរូបីចូលក្នុងបញ្ជីយូណេស្កូ ហើយ គឺមិនមែនចប់ ហើយរួចខ្លួននោះទេ។ ផ្ទុយទៅវិញ មានការងារច្រើនដែលត្រូវធ្វើ និងតាមដាន ដូចជា ត្រូវតាមដានផែនការការពារថែរក្សាដែលបានស្នើក្នុងឯកសារសំណើទៅ យូណេស្កូ បានអនុវត្តដែរ ឬទេ? ហើយបើមិនបានធ្វើគឺមកហេតុអ្វី? ចំណែកការងារសំខាន់មួយទៀត គឺការរៀបចំរបាយការណ៍ អំពី មរតកដែលបានចុះបញ្ជីមរតកដែលត្រូវការការពារបន្ទាន់ និងការអនុវត្តអនុសញ្ញាជាទូទៅផង។ ទទួលបានកេរ្តិ៍ឈ្មោះពីការចុះបញ្ជី ក៏ទទួលបានការងារដ៏សន្ធឹកសន្ធាប់ដែរ”។

អំពីទម្រង់ និងតម្រូវការ នៃការរៀបចំរបាយការណ៍៖ របាយការណ៍មានពីរ៖ ទី១ គឺរបាយការណ៍ អំពី មរតកវប្បធម៌អរូបី ដែលត្រូវការការពារបន្ទាន់ និងទី២ គឺរបាយការណ៍ នៃការអនុវត្តអនុញ្ញា ២០០៣ ទូទៅ។ របាយការណ៍ អំពី មរតកវប្បធម៌អរូបី ដែលត្រូវការការពារបន្ទាន់ គឺត្រូវធ្វើ ៤ឆ្នាំម្តង បន្ទាប់ពីមរតកវប្បធម៌មួយនោះបានចុះក្នុងបញ្ជីយូណេស្កូ។ ជាឧទាហរណ៍ ល្ខោនខោលវត្តស្វាយអណ្តែត ដែលបានចុះក្នុងបញ្ជីយូណេស្កូ នៅឆ្នាំ២០១៨ យូណេស្កូ តម្រូវឱ្យកម្ពុជារៀបចំ និងដាក់របាយការណ៍វឌ្ឍនភាពឱ្យបានត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ចំពោះពេលវេលា នៃការដាក់របាយការណ៍ នៃការអនុវត្តអនុសញ្ញា យូណេស្កូ បានកំណត់ “វដ្ដរបាយការណ៍តាមវដ្ដតំបន់” (Regional Cycle of Reporting) ដោយចែកជា ៥ តំបន់៖

១. ក្រុមប្រទេសក្នុងតំបន់អាមេរិកឡាទីន និងការ៉ាប៊ៀន ត្រូវធ្វើរបាយការណ៍ ហើយដាក់ជូនលេខាធិការដ្ឋានយូណេស្កូទទួលបន្ទុកមរតកវប្បធម៌អរូបី ត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្រាប់វដ្ត ឆ្នាំ២០២១។

២. ក្រុមប្រទេសអ៊ឺរ៉ុប ត្រូវដាក់ត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្រាប់វដ្ត ឆ្នាំ២០២២។

៣. ក្រុមប្រទេសអារ៉ាប់ ត្រូវដាក់ត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្រាប់វដ្ត ឆ្នាំ២០២៣។

៤. ក្រុមប្រទេសអាហ្រ្វីក ត្រូវដាក់ត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់វដ្ត ឆ្នាំ២០២៤។

៥. ក្រុមប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ត្រូវដាក់ត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់វដ្ត ឆ្នាំ២០២៥។

ឆ្នាំ២០២៦ មិនមានរបាយការណ៍មកពីតំបន់ណាមួយនោះទេ ព្រោះ យូណេស្កូ តាមរយៈគណកម្មការអន្តររដ្ឋាភិបាលយកឆ្នាំនោះមកពិចារណាចំពោះការអនុវត្តអនុញ្ញាកន្លងមក និងរិះរកវិធីទៅមុខទៀត។ កម្ពុជា ស្ថិតនៅក្នុងក្រុមទី៥ ដូច្នេះកម្ពុជាត្រូវត្រៀមរៀបចំរបាយការណ៍ ស្តីអំពី ការអនុវត្តអនុញ្ញានេះ នៅឆ្នាំ២០២៤។ ទោះជាពេលវេលា នៃការរៀបចំរបាយការណ៍ត្រូវកំណត់ជាវដ្ដតំបន់ក៏ដោយ រដ្ឋភាគីនីមួយៗត្រូវរៀបចំរបាយការណ៍ដោយខ្លួនឯង និងដាក់ជូនលេខាធិការយូណេស្កូដែលទទួលបន្ទុកកិច្ចការបេតិកភណ្ឌវប្បធម៌អរូបី។

ការរៀបចំរបាយការណ៍តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រមូលទិន្នន័យ និងដោយត្រូវប្រើរូបភាពផ្សេងៗមានដូចជា ការរៀបចំសិក្ខាសាលា និងជាកម្រងសំណួរជាដើម។ ទន្ទឹមនេះ ដោយសព្វថ្ងៃនេះជាសម័យគិតគូរពីបរិស្ថាននិងសន្សំសំចៃ ដូច្នេះការបំពេញឯកសារត្រូវបញ្ចូលតាមប្រព័ន្ធអនឡាញ។ ថ្វីត្បិតទំហំការរៀបចំរបាយការណ៍មិនដល់ការរៀបចំឯកសារស្នើសុំដាក់មរតកវប្បធម៌អរូបីទៅយូណេស្កូយ៉ាងណាក៏ដោយ តែក៏មិនណយដែរ គឺក្នុងកម្រិត ៧ លើ ១០។

គួរបញ្ជាក់ថា កម្ពុជា មាន​សម្បត្តិបេតិកភណ្ឌ​ពិភពលោក ជាបន្តបន្ទាប់ រួមមាន៖ តំបន់អង្គរវត្ត របាំព្រះរាជទ្រព្យ ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ ប្រាសាទ​ព្រះវិហារ ល្បែង​ទាញព្រ័ត្រ ចាប៉ី​ដងវែង ប្រាសាទ​សំបូរ​ព្រៃគុក ល្ខោនខោលវត្ត​ស្វាយអណ្ដែត ប្រាសាទកោះកេរ ជាដើម។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់ អង្គការយូណេស្កូ បានអនុម័តចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។ កម្ពុជាមានបញ្ជីបេតិកភណ្ឌអរូបីត្រៀមចុះបញ្ជី ហើយនាពេលខាងមុខ យើងត្រៀមចុះបញ្ជី ក្រមា នំបញ្ចុកជាដើម រីឯ សង្ក្រាន្តនៅកម្ពុជា អាចនឹងត្រូវបានចុះបញ្ជីនៅ ឆ្នាំ២០២៦ បើយើងរៀបចំដាក់សំណុំឯកសារនាឆ្នាំក្រោយ ដោយសារនីតិវិធីយូណេស្កូ តម្រូវឱ្យគ្រប់ប្រទេសអាចចុះបញ្ជីបេតិកភណ្ឌអរូបី ២ ឆ្នាំម្តង៕

អត្ថបទ៖ ​ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ព័ត៌មានជាតិ៣ នាទីutes មុន

ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាទៅកាត់ឆុងរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្ដីសុខ នៅវត្តភ្នំ

សន្តិសុខសង្គម៧ នាទីutes មុន

សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក បានបន្តទៅតុលាការកំពូល បន្ទាប់ពីម្ដាយជនជាប់ចោទប្ដឹងសារទុក្ខ

ជីវិតកម្សាន្ដ៧ នាទីutes មុន

លោក លៀក លីដា បញ្ជាក់ថា ក្រុមការងារខ្លួន មានបច្ចេកទេសក្នុងការតាមចាប់អ្នកលួចថតចម្លងរឿង

ជីវិតកម្សាន្ដ១៣ នាទីutes មុន

Zhao Wei តបទៅអតីតស្វាមីវិញ ក្រោយពាក់ព័ន្ធរឿងលុយកាក់ និងការជួញដូរមនុស្ស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម