Connect with us

វប្បធម៌ ជំនឿ

បុណ្យកតញ្ញូ ២០២៣ ចុងសប្ដាហ៍នេះ មានកម្មវិធីពិសេសអ្វីខ្លះ?

បានផុស

នៅ

ឆ្នាំ២០២៣នេះ គឺជាខួបទី១៦ នៃការប្រារព្ធ ពិធីបុណ្យកតញ្ញូ ដែលអ្នកមានជំនឿទាំងឡាយ មកជួបជុំគ្នា នៅវត្តព្រះធាតុ (ផ្លូវជាតិលេខ២ ចម្ងាយប្រហែល ១គីឡូម៉ែត្រ ពីរង្វង់មូលស្រីបីកួរស្រូវ) តាមលទ្ធភាព និងសទ្ធារៀងខ្លួន ដោយមិនប្រកាន់សាសនាអ្វីឡើយ ព្រមទាំងដើម្បីរលឹកនឹកគុណដល់ ដួងវិញ្ញាណនៃមហាបុព្វវីរបុរស បុព្វវីរនារីខ្មែរ នាគ្រប់កាលជំនាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យកតញ្ញូឆ្នាំនេះ នឹងប្រារព្ធចំនួន ២ ថ្ងៃ ចាប់ពីព្រឹកថ្ងៃសៅរ៍ ទី៩ រហូតដល់រាត្រីថ្ងៃអាទិត្យ ខែធ្នូ ឆ្នាំ២០២៣។ អ្វីដែលមហាជនចាប់អារម្មណ៍ គឺបន្ថែមពីការរៀបចំពិធីតាមបែបសាសនា គឺមានកម្មវិធីសប្បុរសធម៌ ជាពិសេសគឺការសម្ដែងសិល្បៈគ្រប់ទម្រង់ដោយស្ម័គ្រចិត្តមិនយកកម្រៃ ពីក្រុមសិល្បៈអាជីព និងក្រុមមហាជននានា។

ការបង្ហាញនោះ មានដូចជា ការសម្ដែងសិល្បៈរបាំក្បាច់បុរាណ របាំប្រពៃណី ឈុតខ្លីល្ខោនបាសាក់ យីកេ ខោល សៀក ក្បាច់គុន។ ក្នុងនោះ ក៏មាន បង្ហាញឈុតតំណាង អង្គក្សត្រា ក្សត្រី នៃរាជវង្ស នាគី នាគា ទាំង ៨ទិស ដោយគ្រងនូវមកុដនាគ ក្បាំងនាគ ស្បៃវែង… នឹករលឹកដល់រាជវង្សនាគ គ្រួសារត្រកូលវង្សខាងម្តាយខ្មែរ គឺជាពូជនាគ ព្រះមាតាបិតានាគ ព្រះនាងនាគ… អមដោយការបណ្ដែត ប្រទីប ថ្វាយបូជាព្រះចង្កូមកែវ ដែលតម្កល់នៅស្ថានភុជង្គនាគ… ដោយតារាភាពយន្ត តារាសម្តែង បវរកញ្ញា បុរសឯក ជាច្រើនរូប៕

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម