វប្បធម៌ ជំនឿ
បដិមាស័ក្តិសិទ្ធិ អ្នកសៀមរាបហៅសេនាការពារអង្គរ មានតេជះក្រៃលែង
សៀមរាប ៖ ច្រកចេញចូលទៅកាន់អង្គរមានបី ក្នុងចំណោមច្រក៥ទៀត។ ច្រកទាំងបី មានដាក់តាំងរូបបដិមាបី គឺតាពេជ្រ ឬយាយសួស និងតារាជ ដែលប្រជាពលរដ្ឋខេត្តសៀមរាប តែងតែនិយាយថា ជាសេនាការពារអង្គរ។
ក្នុងវាក្យសព្ទខ្មែរពាក្យ តា និយាយសំដៅទៅឪពុករបស់មាតា ឬបិតា និងជាពាក្យហៅមនុស្សប្រុសចាស់ ដែលអាចចាត់ទុកដូចជីតាខ្លួន។ ចំណែករាជ ក្លាយពីភាសាបាលី/សំស្ត្រឹតមានន័យថា «អ្នករុងរឿងដោយវិសេស ព្រោះមានតេជះក្រៃលែង» គឺស្តេច។ សរុបសេចក្តីមក តារាជ មានន័យថា «អ្នកតាស្តេច» ជាឈ្មោះដែលអ្នកស្រុកសៀមរាបហៅតៗគ្នាជាច្រើនជំនាន់ ប្រហែលក្រោយសម័យអង្គរមកម្ល៉េះ។ បដិមានេះបែរព្រះភក្ត្រញញឹមទៅលិច មានកម្ពស់ប្រហែល ៤ ម៉ែត្រកម្ពស់លើទម្រង់ថ្មភក់។

ចម្លាក់នេះ មានភ្នួងសក់ (គ្មានព្រះអមិតភៈ) លម្អដោយអង្កាំព័ទ្ធជុំវិញ ព្រះភក្ត្រញញឹមសម្លឹងចុះក្រោមក្នុងភាពសមាធិ ស្រដៀងព្រះភក្ត្រព្រះពោធិសត្វក្នុងរចនាបថបាយ័ន ទងត្រចៀកវែងគ្មានក្រវិល។ ដងខ្លួនគ្មានសំលៀកបំពាក់ គ្រឿងអលង្ការ និងព្រះពោធិសត្វតូចៗទេ។ ចំណែកព្រះហស្តទាំង ៨ ឃើញមានផ្កាឈូក និងវត្ថុរាង ដូចស្លាបព្រាប្រហាក់ប្រហែលបដិមាអវលោកិតេស្វរៈ មកពីភ្នំដី (សៀមរាប)។ រូបចម្លាក់ មានសំពត់ឆ្នូតផ្កា រាងកន្ទុយត្រីមួយជាន់ភ្ជាប់មកខ្សែក្រវ៉ាត់ក្បាលមានចម្លាក់ក្បាច់ដកចន្ទន៍ ក្នុងរចនាបថបាយ័ន។ ស្ទើរតែគ្រប់ការបោះពុម្ពផ្សាយតារាជត្រូវគេបរិយាយថា ព្រះវិស្ណុដោយសំអាងលើព្រះបាទសូយ្យិវម្មិទី២ (១១១៣-១១៥០ គស) ជាស្ថាបនិក កាន់ព្រហ្មញ្ញសាសនាគឺ វិស្ណុនិយម។

ក្រោយពីបានសិក្សារួច ចម្លាក់តារាជមក យើងអាចធ្វើការបកស្រាយបំភ្លឺថា បដិមាពិតជា ព្រះពោធិសត្វ អវលោកិតេស្វរៈ ដោយសំអាងលើរូបនេះ គ្មានកេតនភណ្ឌដូចព្រះវិស្ណុ រចនាបថបាយ័ន និងការតុបតែងលម្អគ្រឿងអលង្ការឥរិយាបថផ្ទាល់តែម្តង។ នាមរបស់ព្រះពោធិសត្វ ដែលពួកពុទ្ធសាសនានិកាយមហាយាន សន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួនប្រកាសជំនឿថា ធំខាងការបីបាច់ថែរក្សាលោកក្នុងសាសនា សក្យមុនីគោតមផ្លូវធៀបនឹងមហាព្រហ្ម ឬវិស្ណុរបស់ពួកព្រាហ្មណ៍ហៅថា អវលោកេស្វរៈ ក៏បាន។ ពាក្យ អវលោកិតេស្វរៈ (សំស្ត្រឹត) អវលោកិត «ដែលប្រមើលមើក + ឦស្វរៈ »ដែលធំលើសគេ» មានន័យថា ព្រះពោធិសត្វធំលើសគេ មានកាយវិការសមាធិប្រមើលមើលនិស្ស័យ និងជួយសង្គ្រោះសត្វលោកជូនកាលគេហៅថា លោកកេស្វរៈ ដោយ (សំស្ក្រឹត) < លោក «ពិភពលោក» + ឦ្វរៈ «ដែលធំលើសគេ» អ្នកដែលធំជាងគេក្នុងលោក ឬជាងសត្វគឺនាមព្រះពោធិសត្វ ដែលប្រសើរជាងសត្វ។ ក្នុងបដិមាសាស្ត្រខ្មែរគេតែងតែឆ្លាក់រូបលោកិតេស្វរៈមាន ព្រះពុទ្ធអមិតភៈ (អ្នកមានពន្លឺអមតៈ) ជានិមិត្តរូបនៃពន្លឺគ្មានព្រំដែន គង់នៅទិសខាងលិចជាអ្នកប្រោសបាបកម្មសត្វលោក៕
អត្ថបទ ៖ កញ្ញា វ៉ាត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា