វប្បធម៌ ជំនឿ
សុបិនឃើញទៅបោះតង់តាមព្រៃ នឹងទទួលបានសំណាងល្អដល់ជីវិត
សុបិនឃើញដើរបោះតង់ យោងតាមការទស្សន៍ទាយបញ្ចាក់ថា នេះជាសុបិនល្អ ព្រោះថាអ្នកនឹងមានសំណាង ទទួលបានលាភធំពីការងារដែលខ្លួនកំពុងធ្វើ។ អ្នកពិតជាមានភាពទាក់ទាញចំពោះភេទផ្ទុយនាពេលថ្មីៗនេះ រួមទាំងការទទួលបានការស្រលាញ់ពីមនុស្សពេញវ័យ មានឱកាសធ្វើដំណើរឆ្ងាយដោយមិនដឹងខ្លួន។
ប៉ុន្តែសូមប្រយ័ត្នចំពោះជំងឺដែលអាចកើតមានចំពោះមនុស្សវ័យក្មេងនៅក្នុងផ្ទះ។ ជាពិសេសជាមួយនឹងឆ្អឹងឆ្អែងដោយសារតែយើងរវល់នឹងកចិ្ចការងារទើបភ្លេចមើលថែខ្លួនឯង។

ស្នេហា៖ មនុស្សនៅលីវ ជោគជតារាសីស្នេហារបស់ពួកគេនាពេលនេះមើលទៅល្អ។ មានមនុស្សភេទផ្ទុយចង់បង្កើតទំនាក់ទំនងស្នេហាជាមួយអ្នក។ ប៉ុន្តែអ្នកផ្ទាល់ប្រហែលជាមានការលំបាកក្នុងការសម្រេចចិត្តថាអ្វីដែលត្រូវសម្រាប់អ្នក។ សម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហារួចជាស្រេច ជីវិតស្នេហារបស់អ្នកហាក់បីដូចជាប៉ះទង្គិចគ្នាបន្តិចក្នុងប៉ុន្មានថ្ងៃនេះ។ ជារឿយៗមានជម្លោះ! ដូច្នេះប្រសិនបើអ្នកមានពេល អ្នកទាំងពីរគួរអង្គុយនិយាយគ្នាដើម្បីយល់ចិត្តគ្នាទៅវិញទៅមក។ ព្រោះនៅដំណាក់កាលនេះ មានលទ្ធភាពដែលភាគីទីបីអាចធ្វើអន្តរាគមន៍ក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកជាក់ជាមិនខាន។
ហិរញ្ញវត្ថុ ត្រូវបានគេចាត់ទុកថាល្អ ហើយតែងមានអ្វីដែលត្រូវចំណាយ ពីគម្រោង ឬការងារពិសេសដែលចូលមក វាជាពេលវេលានៃការកសាងឡើង។ ចំពោះការងារ ប្រសិនបើអ្នកជាប់គាំង ឬជួបប្រទះបញ្ហាណាមួយ នឹងមានអ្នកជិតស្និទ្ធនឹងអ្នកមកជួយទំនុកបំរុងការពពារជួយយកអាសារ។ ក្នុងអំឡុងពេលនេះអ្នកត្រូវតែអត់ធ្មត់! ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្លឹមសារនៃការងារ ដោយសារតែអ្នកមានឱកាសទទួលបានតំណែងខ្ពស់ជាងនេះ បើអ្នកគិតចង់វិនិយោគគឺចាត់ទុកថាល្អខ្លាំង ហើយក៏មានឱកាសជោគជ័យខ្ពស់ ងាយរកប្រាក់បានច្រើនពីគម្រោងដែលអ្នកគ្រោងនឹងធ្វើមនាថ្ងៃអនាគតផងដែរ៕
គ្រូ ណុប
ចុចអាន៖សុបិនឃើញសម្អាតអាងចិញ្ចឹមត្រី ជាប្រផ្នូលសែនល្អខ្លាំងក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ