Connect with us

វប្បធម៌ ជំនឿ

ក្រសួងវប្បធម៌ លើកកម្ពស់គុណភាពយន្តកម្ពុជា ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស

បានផុស

នៅ

ក្រសួងវប្បមធ៌ និងវិចិត្រសិល្បៈ បានជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរូមលើកកម្ពស់គុណភាព នៃការផលិតភាពយន្តក្នុងស្រុក ដើម្បីឧត្តមភាព នៃការប្រកួតប្រជែង និងដើម្បីពង្រីកទីផ្សារភាពយន្តទៅក្រៅប្រទេស សំដៅទ្រទ្រង់ឱ្យឧស្សាហកម្មភាពយន្តកម្ពុជាមានការវិវត្តរីកចម្រើនប្រកបដោយថាមពល និងមាននិរន្តរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលា ស្តីពី “ការលើកកម្ពស់គុណភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស” នៅសណ្ឋាគារ Fairfield នៅថ្ងៃទី១៤ ខែធ្នូនេះ លោក សោម សុគន្ធ រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងរយៈកាលជាង ៣ទស្សវត្សចុងក្រោយនេះ ឧស្សាហកម្មភាពយន្ត កម្ពុជាមានការវិវត្តប្រែប្រួល ផ្លាស់ប្តូរជាបន្តបន្ទាប់ ស្របតាមការវិវត្តរបស់សង្គម និងបច្ចេកវិទ្យា តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ វដ្ត នៃការចាប់កំណើត និងការដួលរលំ នៃឧស្សាហកម្មភាពយន្តក្នុងស្រុកជាច្រើនលើកច្រើនសារ។

លោកបានបន្តទៀតថា៖ “ជាការពិតណាស់ យើងមិនអាចដាក់ចេញនូវវិធានការណាមួយដែលរារាំងដល់ការបង្កើតថ្មី ការបញ្ចេញនូវមតិយោបល់តាមរយៈការផលិត ឬការដាក់វិធានដើម្បីទប់ស្កាត់ រិតត្បិត និងហាមឃាត់ ផលិតផលភាពយន្តបរទេសមិនឱ្យនាំចូល ដើម្បីតែការរស់រៀនរបស់ផលិតករភាពយន្តក្នុងស្រុកបាននោះទេ ព្រោះការធ្វើបែបនេះ នឹងប៉ះពាល់ខ្លាំងទៅដល់ឧស្សាហកម្មភាពយន្តទាំងមូល ហើយក៏ប៉ះពាល់ដល់ការអនុវត្តនានាក្នុងក្របខណ្ឌ នៃយន្តការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងក្របខណ្ឌផ្សេងៗទៀតនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ»។

លោក សោម សុគន្ធ បានណែនាំថា ដើម្បីទ្រទ្រង់ឱ្យឧស្សាហកម្មភាពយន្តកម្ពុជាមានការវិវត្តរីកចម្រើនប្រកបដោយថាមពល និងមាននិរន្តរភាព គប្បីមានការគិតគូរគ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាព ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាបន្ត ជំរុញ គាំពារ និងលើកទឹកចិត្តបន្ថែមទៀតដល់ផលិតករ និងវិស័យឯកជនផ្នែកវិស័យភាពយន្ត ទាំងការសម្របសម្រួលលើបទដ្ឋានគតិយុត្ត ការសម្រួលលើការថតតាមទីតាំងសាធារណៈរបស់រដ្ឋ និងការអនុគ្រោះព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធដារផ្សេងៗ ដោយផ្តោតយកចិត្តទុកជាសំខាន់លើការលើកកម្ពស់គុណភាព នៃការផលិតរបស់ផលិតករភាពយន្តក្នុងស្រុក ដើម្បីឧត្តមភាព នៃការប្រកួតប្រជែង និងដើម្បីពង្រីកទីផ្សារភាពយន្តទៅក្រៅប្រទេស។

លោករដ្ឋលេខាធិការបានទទួលស្គាល់ថា ក្នុងរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ ការវិវត្តរីកចំរើន នៃវិស័យភាពយន្តនៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលធ្វើឱ្យយើងមានក្តីមោទនៈផង និងភាពលំបាករាប់មិនអស់ផង។ ការប្រឹងប្រែងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមនឹងឆន្ទៈ ដ៏មោះមុតរបស់ផលិតករ អាជីវករដែលប្រកបរបរទទួលទានក្នុងវិស័យភាពយន្ត បានរួមចំណែកក្នុងការជំរុញកំណើនផលិតផលស្នាដៃភាពយន្តក្នុងស្រុកសម្រាប់បំពេញតម្រូវការរបស់ ទស្សនិកជនជាតិ ព្រមទាំងបានធ្វើឱ្យបរិយាកាស នៃឧស្សាហកម្មភាពយន្តកម្ពុជាកាន់តែមានភាពល្អប្រសើរ។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិតជាមានក្តីសោមនស្សរីករាយ និងសុទិដ្ឋិនិយមយ៉ាងក្រៃលែងចំពោះកំណើន នៃផលិតផលភាពយន្តរបស់ជាតិយើង ពិសេសការកើនឡើងនូវចំនួនរោង ភាពយន្តនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ដែលសបញ្ជាក់ឱ្យឃើញនូវការកើនឡើងចំណែកទីផ្សារដ៏សំខាន់សម្រាប់ដោះដូរផលិតផលភាពយន្ត និងជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ឧស្សាហកម្មភាពយន្តជាតិ។

ទន្ទឹមនឹងវឌ្ឍនភាពនេះ ក្នុងបរិបទ នៃសម័យឧស្សាហកម្មជំនាន់ទី៤ វិស័យភាពយន្តយើងក៏ប្រឈមនឹងបញ្ហាធំៗមួយចំនួនផងដែរ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ដោះស្រាយរួមគ្នា ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព ភាពយន្តជាតិយើងឱ្យមានការវិវត្តឈានឡើងប្រកបដោយនិរន្តរភាព សំដៅរួមចំណែកលើកកម្ពស់ការ ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ជាតិ ក្នុងបរិយាកាស នៃសង្គមសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

លោក សោក សុគន្ធ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះនឹងក្លាយជាវេទិកាដ៏សំខាន់ ក្នុងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពីលោក លោកស្រី ជាវាគ្មិន។ ជាងនេះទៅទៀត គឺការពិភាក្សាគ្រប់ជ្រុងជ្រោយរបស់អង្គសិក្ខាសាលាទាំងមូល ដែលនឹងបានជាប្រយោជន៍ប្រើប្រាស់ក្នុងការរៀបចំជាគោលនយោបាយជាយុទ្ធសាស្ត្រ វិធានការណ៍ ក៏ដូចជាយន្តការនានា ដើម្បីអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជា ពិសេសការលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក។

លោកសូមអំពាវនាវ និងលើកទឹកចិត្តឱ្យផលិតករភាពយន្ត អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកចែកចាយភាពយន្ត អ្នកវិនិយោគរោងភាពយន្ត ទាំងអស់ មេត្តាចូលរួមពិភាក្សាឱ្យផុលផុសបំផុត ដើម្បីចែករំលែកទស្សនៈ គំនិត យោបល់ ព្រមទាំងបទពិសោធន៍ជាមួយវាគ្មិន និងអង្គសិក្ខាសាលាទាំងមូល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៦ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ជីវិតកម្សាន្ដ៩ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ព័ត៌មានជាតិ៩ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

នយោបាយ៨ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

Sokha Hotels

ព័ត៌មានពេញនិយម