Connect with us

វប្បធម៌ ជំនឿ

លោក ម៉ុង ឫទ្ធី ស្នើអ្នករៀបចំជំនូនជួយប្រាប់ម្ចាស់ដើមការរៀបផលិតផលខ្មែរឱ្យបានច្រើន

បានផុស

នៅ

អ្នកជំនួញដ៏ល្បីល្បាញ គឺលោក ម៉ុង ឫទ្ធី បានស្នើដល់អ្នករៀបចំផ្លែឈើក្នុងពិធីអាពាហ៍ពិពាហ៍ ឱ្យជួយប្រាប់ម្ចាស់ដើមការឱ្យបានច្រើនទាក់ទងនឹងដាក់ផ្លែឈើទាំង ៣៦មុខឱ្យត្រូវបានប្រពៃណីខ្មែរ ព្រោះលោកឃើញថា ភាគច្រើនម្ចាស់ដើមការយកផ្លែឈើពីបរទេសច្រើនជាងផលិតផលខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ នៅក្នុងសំណេរនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៥ ខែធ្នូនេះ។ នៅក្នុងនោះលោកចង់ឱ្យអ្នករៀបចំផ្លែឈើ ប្រាប់ទៅម្ចាស់សាមីដើមការ រៀបផ្លែឈើឱ្យត្រូវតាមទំនៀមទម្លាប់ខ្មែរ ដើម្បីជួយលើកស្ទួយផលិតផលខ្មែរ និងប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិផងដែរ។

ពិតណាស់ តាមការសង្កេត សម័យនេះជាសម័យជឿនលឿន ហើយការរៀបអាពាហ៍ពិពាហ៍ភាគច្រើន នៅក្នុងទីក្រុងគឺមានការកាត់ចោលច្រើនមិនសូវធ្វើតាមប្រពៃណីប៉ុន្មានទេ ព្រោះចំណេញពេលវេលា និងថវិកាផង។ ប៉ុន្តែ ប្រសិនជាមានការកាត់ចោលច្រើនពេក ឬ ធ្វើមិនសូវបានត្រឹមត្រូវតាមប្រពៃណី ក៏អាចធ្វើឱ្យមនុស្សជំនាន់ក្រោយមិនបានយល់ដឹងពីប្រពៃណីបានច្បាស់ជុំវិញនឹងការរៀបអាពាហ៍ពិពាហ៍នេះ ពោលគឺ កាត់ពិធីខ្លះចោលតាមគ្នាកូនខ្មែរជំនាន់ក្រោយនឹងមិនដឹងថា តើមានពិធីអ្វីខ្លះនៅក្នុងថ្ងៃមង្គលការតាមទំនៀមទម្លាប់ខ្មែរ?

ជាមួយគ្នានេះ លោក ម៉ុង ឫទ្ធី បានសរសេរថា គ្រប់ពេលដែលលោកចូលរួមពិធីអាពាហ៍ពិពាហ៍ លោកតែងតែអង្គុយនិយាយជាមួយអ្នកច្រៀង និងស្តាប់ការច្រៀងរៀបរាប់ផ្លែឈើ ៣៦មុខតាមលំនាំបទចៅពា្រហ្ម ដែលអ្នកចម្រៀងបានរៀបរាប់ពីផ្លែឈើខ្មែរជាច្រើន។

លោកសង្កត់ធ្ងន់ថា៖ “តែជាការ​ពិតភាគច្រើន ​ជាផ្លែឈើ​ដែលបាន​នាំចូលមក​ពី​បរទេស​ទៅវិញ​ ខ្ញុំ​បាន​អង្គុយ​និយាយ​សំណូមពរ​​ជាមួយ​អ្នករៀបចំ​ផ្លែឈើ​ សុំ​ឱ្យគាត់​ជួយមាន​សំណូមពរ​ដល់​ម្ចាស់​សាមី​ដើមការ​ សុំឱ្យពួកគាត់​ជួយរៀបដាក់តាំង​ផលិតផល​ខ្មែរ​យើង​អោយបានច្រើន​ ដើម្បី​បានជួយ​លើតំម្កើង​ផលិតផល​ វប្បធម៌​ អរិយធម៌​ របស់​ជាតិ​ខ្មែរ​យើង​អោយបាន​ល្បី​រន្ទឺ​កាន់តែច្រើ​ជាបន្តបន្ទាប់​”។

ពិតណាស់ អ្នកដែលត្រូវបានជួលក្នុងការរៀបអាពាហ៍ពិពាហ៍ មានដូចជាអ្នករៀបផ្លៃឈើ ភ្នួង អាចារ្យជាដើម មានតួនាទីសំខាន់ណាស់ក្នុងការដឹងពីវប្បធម៌ឱ្យបានច្បាស់ និងនិយាយណែនាំម្ចាស់ដើមការ ឬដល់ភ្ញៀវដែលបានជួល។ ទាំងនេះក៏ជាកត្តារួមចំណែកថែរក្សាវប្បធម៌ និងប្រពៃណីមួយផ្នែកដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងការងារ ៖ ខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្មជាង ១ ម៉ឺន ៦ ពាន់កន្លែង ច្រើនជាងគេនៅទូទាំងប្រទេស

ព័ត៌មានជាតិ២៨ នាទីutes មុន

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ ក្នុងទិវាជាតិសុខភាពមាតា ទារក និង កុមារ

ព័ត៌មានជាតិ៣១ នាទីutes មុន

ចម និម្មល៖​​ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ

ព័ត៌មានជាតិ៣៦ នាទីutes មុន

នាយករដ្ឋមន្ត្រីថាស្ថេរភាពនៅកម្ពុជាបង្កើតជំនឿចិត្តដល់ BVLGARI

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនជាតិឥណ្ឌា២០០០នាក់កំពុងធ្វើការជាបុគ្គលិកឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម