Connect with us

វប្បធម៌ ជំនឿ

អត្ថន័យនៃការឡកម៉ុងសាយ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន

បានផុស

នៅ

ម៉ុង​សាយ ​ត្រូវ​បាន​សម្តែង​ឡើង​នៅ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ពិធី​បុណ្យ​ប្រពៃណី​របស់​ជនជាតិ​ចិន​មួយ​ចំនួន​។ ការ​រាំ​ឡក​ម៉ុងសាយ​ក៏ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​ឱកាស​ពិសេស​ផ្សេងទៀតដូចជា ​ការ​បើក​សម្ពោធ​ហាង​ថ្មី ការ​ប្រារព្ធ​ពិធី​បុណ្យ​ពិសេស​ណា​មួយ​ក្នុង​ពិធី​មង្គលការ ឬ​​ទទួល​ភ្ញៀវ​កិត្តិយស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនចិន​ជឿ​ថា ការ​សម្ដែង​ម៉ុងសាយ អាច​បណ្តេញ​ភាព​ចម្រៃ​ឧបទ្រព​ កម្ចាត់​ភាវៈ​អាក្រក់ និងការបន្លាចពី​ព្រលឹង​បិសាច​ឲ្យ​ចេញ​ឆ្ងាយ និងនាំ​យក​នូវលាភ​សំណាង​ល្អដល់ក្រុមគ្រួសារ។

ម៉ុងសាយ​ជា​ក្រុម​របាំ​ប្រពៃណី​ចិន​រួម​សម្ដែង​ដោយ​សិល្បករ​ពាក់​ក្រណាត់​ច្នៃ​ជា​រូប​តោ ហក់​លោត​ធ្វើ​ត្រាប់​តាម​កាយវិការ​សត្វ​សាហាវ​ អម​ដោយ​អ្នក​វាយ​ស្គរ​លាន់​ទ្រហឹង​អឺង​អាប់​ឲ្យ​ស៊ី​ទៅ​នឹង​ចង្វាក់​នៃ​ការ​លោត​ផ្លោះ​របស់​តោ។

ការ​លោត​ម៉ុង​សាយ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ ​តែង​​មាន​​បុរស​មួយ​ក្រុម​​រូប​រាង​មាំ​មួន ​​ដើរ​លោត​ម៉ុង​សាយ​​​ដើម្បី​សុំ​លុយ​​បរិច្ចាគពី​អ្នក​ភូមិ​ (ស្រដៀងនឹងរបាំត្រុដិខ្មែរ ដែលក្រុមរបាំសុំបរិច្ចាគថវិកាតាមភូមិដូចគ្នា) ​ដោយ​ក្នុង​នោះ​​មាន​​បែង​ចែក​ជា​ ក្រុមលេងភ្លេងកំដរ​ ​ក្រុមពាក់​ក្បាល​តោ ​ស្លៀក​​ឈុត​តោ​ និង​មនុស្ស​ពាក់​មុខ​តាប៉ិ​ញញឹម​​កាន់ផ្លិត​។ បន្ទាប់​មក​ក៏​នាំ​គ្នា​​ដើរ​តាមដង​ផ្លូវ​នានា​​ក្នុង​ភូមិ​ស្រុក​​។ លុះ​អ្នក​ភូមិ​បាន​ឮ​សំឡេង​ស្គរ​ នឹង​​នាំ​គ្នា​ចេញ​មក​ដោយ​យក​ស្រោមសំបុត្រ​​អាំង​ប៉ាវ​​ ទៅ​​ចង​នៅ​លើ​បង្គោល​ឈើ​ខ្ពស់​ៗ​​ ដើម្បី​ឲ្យ​ក្រុម​អ្នក​លោត​ម៉ុង​សាយ​​ឡើង​ទៅយក​ ដែល​នេះ​ជា​ទំនៀម​ទម្លាប់​មួយ​​ដ៏​សែន​រីក​រាយសម្រាប់ប្រជាជានចិន។​

ការ​រាំ​ម៉ុង​សាយ​ ភាសាអង់គ្លេសហៅ “Lion Dance”  ​មិនមែនរបាំ​នាគក្នុងភាសាអង់គ្លេសថា Dragon Dance នោះទេ។ ​ម៉ុង​សាយ​ត្រូវ​ការ​មនុស្ស​តែ​ពីរ​នាក់​ទេ ​ផ្ទុយ​ពីរ​បាំ​នាគ​ដែល​គេ​ត្រូវ​ការ​មនុស្ស​ច្រើន។

ប្រវត្តិមួយ​ក្នុងចំណោមប្រវត្តិ ៤ នៃការកើតឡើងរបាំម៉ុងសាយ

កាលពី​ព្រេង​នាយ​មាន​រឿង​ដំណាល​ថា កាល​ពី​រាប់​រយ​ឆ្នាំ​មកហើយ មាន​ភូមិ​តូច​មួយ​ត្រូវ​គំរាម​កំហែង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ដោយ​ក្រុម​ចោរ​ព្រៃដែល​តែង​ខ្លួន​ជា​សត្វ​ព្រៃ​ចម្លែកៗ។ ក្រុម​ចោរ​បាន​បន្លាច​ប្រជាជន​ឲ្យ​រត់​ចេញពីផ្ទះ និងលួច​របស់​របរ​ ព្រមទាំងដី​ស្រែ​ចម្ការពួកគេផងដែរ។ ដោយសារ​អត់​ឃ្លាន អ្នក​ភូមិ​ក៏​បាន​ងើប​ឈរ​ប្រឆាំង​នឹង​ក្រុម​ចោរ​ព្រៃ​មិន​ស្គាល់​មុខ​នោះ និង​បាន​បង្កើត​សម្លៀកបំពាក់​ក្លែង​ក្លាយ​មួយ​ដែល​តំណាង​ឲ្យ​ម៉ុងសាយ (សិង្ហ ឬ តោ) រហូតក្លាយជាប្រពៃណីតរៀងមក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន

ចុចអាន៖ ហូប​អាហារ​សម្រន់​ទាំងនេះ​ក្នុង​កំឡុង​ចូល​ឆ្នាំចិន ​ដូច​នាំ​សុភមង្គល​ចូល​មក​ក្នុង​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

តម្លៃមាសបន្តធ្លាក់ចុះតិចតួច ខណៈវិនិយោគិនចាំមើលការអត្ថាធិប្បាយរបស់ ត្រាំ ថ្ងៃស្បថចូលកាន់តំណែង

កីឡា១៥ នាទីutes មុន

ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បី​ស្តារ​អាជីពឡើងវិញ

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់ ៤៤ ឈានចូល ៤៥ ឆ្នាំ

ព័ត៌មានជាតិ២៣ នាទីutes មុន

បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ស្របរដ្ឋធម្មនុញ្ញកម្ពុជា

សន្តិសុខសង្គម២៦ នាទីutes មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

កីឡា៥ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

Sokha Hotels

ព័ត៌មានពេញនិយម