Connect with us

វប្បធម៌ ជំនឿ

ជំនឿអំពីការដុត​ផាវ​ពេលបុណ្យចូលឆ្នាំចិន អាចបណ្ដេញអពមង្គលក្នុងគ្រួសារ

បានផុស

នៅ

ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន ​ផាវ​ត្រូវ​បាន​កំណត់​ឲ្យផ្ទុះ​មិនអាចអាក់ខាន ដើម្បី​បណ្ដេញ​សេចក្ដីអាក្រក់ អពមង្គល ​និង​អបអរ​​ឆ្នាំ​ថ្មី។ គេ​និយាយ​ថា​ អ្នកណា​ដែល​ធ្វើ​ឲ្យផាវ​ផ្ទុះ​ដំបូង​នឹង​មាន​សំណាង​ល្អពេញមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជន​ជាតិចិន​​ខ្លះ​ជឿ​ថា ការ​ដុត​ផាវ​​ជា​ការ​ហៅ​ហេងចូលហេងមកក្នុង​​ផ្ទះ ឯ​ខ្លះ​ទៀត​​ថា ផាវដុតឡើង​ដើម្បី​ឲ្យ​ទេវតា​បាន​ឮ ព្រះ​អង្គ​នឹង​បាន​ចុះ​មក​ជួយ​​ថែរក្សា​ឲ្យ​រស់​នៅ​បាន​​ត្រជាក់​ត្រជុំ​ពោរពេញដោយសុភង្គល។

បើយោងទៅតាមរឿងព្រេងនិទានរបស់ចិនតំណាលថា កាលពីយូរលង់មកហើយមាន​សត្វ​សាហាវ​មួយឈ្មោះ នៀន (Nian -年)​ ​​មាឌ​ធំ​​រូប​រាង​ស្រដៀង​នឹង​គោបន្តិច រមាសបន្តិច​ ​ដែល​ចូលចិត្ត​ចេញ​រក​ស៊ី​នៅ​ពេល​​យប់​ក្នុង​ថ្ងៃ​ដែល​មាន​អាកាស​ធាតុរងា។ តំណាលបន្តថា ជំនាន់បុរាណ ថ្ងៃ​ណា​មាន​អាកាស​ធាតុត្រជាក់ អ្នក​ភូមិ​​​​តែង​តែ​នាំ​គ្នា​ចេញ​មក​អង្គុយ​អាំង​ភ្លើង​​ ឬ​អាំង​សាច់​​បរិភោគ​ជុំ​គ្នា​នៅ​កណ្តាល​ភូមិ។​ កាលណោះសត្វចម្លែក នៀន តែងចេញ​​មក​ដណ្តើម​អាហារ​របស់​អ្នក​ភូមិ។​ ភ្លាមៗស្រាប់តែ​ភ្នក់​ភ្លើង​ដែល​ធ្វើ​​ពីបំពង់​ឫស្សីធ្វើឡើងដោយបុរសចំណាស់ម្នាក់​ ក៏​កើត​ចេញ​ជាផ្កា​ភ្លើង​​ផ្ទុះរំពង ជា​ហេតុ​ធ្វើ​ឲ្យ​ នៀន ភ័យ​ខ្លាច​ ហើយ​រត់​គេច​បាត់​​ទៅ។​

​ក្រោយមក អ្នក​ភូមិ​ជឿ​ថា នៀន ខ្លាច​ពណ៌​ក្រហម​របស់​ភ្លើង​ ទើប​នាំ​គ្នា​យក​ក្រណាត់​​ក្រហម និង​ក្រដាស​​ក្រហម ​​មក​សរសេរ​អក្សរ​ដោយ​​ពាក្យ​ដែល​មាន​សិរី​មង្គល​​បិទ​តាម​ជញ្ជាំង​ផ្ទះ ដើម្បី​ឲ្យសត្វចម្លែកឃើញ​ហើយ មិន​ហ៊ាន​ចូល​មក​ជិត​​​។ ចាប់ពីពេលនោះ ការ​សរសេរ​ក្រដាស​​ក្រហមក៏​ក្លាយទៅ​ជាទម្លាប់​ ក៏ដូចជាប្រពៃណីបន្សល់​​ត​មក​ដល់​សព្វថ្ងៃ។

ក្រៅពីដុតផាវ នៅរាត្រីដដែលនោះ គ្រួសារនីមួយៗក៏បានដុតលុយក្រដាស និងដុំមាស ក្លែងក្លាយដើម្បីឧទ្ទិសដល់អ្នកចែកឋាន។ ពួកគេជឿថា ការដុតវត្ថុទាំងនោះនឹងជួយឲ្យ កុងម៉ារបស់ខ្លួនទទួលបាននូវសេចក្ដីសុខនៅជាតិខាងមុខ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អត្ថន័យនៃការឡកម៉ុងសាយ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន

ចុចអាន៖ ទំនៀមទម្លាប់ ១០ យ៉ាង​ដែល​ជនជាតិចិនជឿថា​នាំ​សំណាង​នៅ​​ថ្ងៃចូលឆ្នាំ​ថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម