វប្បធម៌ ជំនឿ
អ្នកកើតឆ្នាំរោង ថប់បារម្ភច្រើន តែអាជីពនិងទំនាក់ទំនងកើនឡើងល្អ
ឆ្នាំ ២០២៤គឺជាឆ្នាំនាគឈើក្នុងរាសីចក្រចិន ម្ល៉េះមានឆុងខ្លះលើមនុស្សកើតឆ្នាំរោង ដែលជានាគដែរ។ លាភសំណាងរបស់អ្នកឆ្នាំរោងនឹងរងឥទ្ធិពលពីការប្រឆាំងខ្លះនាំតារា តៃសួយ (តារាអាយុ) ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកទេ ព្រោះក៏ត្រូវបានថែរក្សាដោយតារាសំណាង Yue De ក្នុងឆ្នាំនេះដែលមកអភិវឌ្ឍន៍អាជីពឱ្យមានភាពរលូន។
ផ្លូវហិរញ្ញវត្ថុតាមរាសីចក្ររបស់អ្នកនឹងរីកចម្រើនក្នុងទិសដៅល្អ ជាពិសេសការរកចំណូលនឹងមានការប្រសើរឡើងគួរឱ្យកត់សម្គាល់ ។
អ្នកឆ្នាំរោងដែលនៅលីវ អ្នកនឹងជួបប្រទះនឹងឧបសគ្គជាច្រើនក្នុងដំណើរការទំនាក់ទំនងជាមួយភេទផ្ទុយ ហើយងាយមានអារម្មណ៍មិនសប្បាយចិត្តក្នុងចំណងស្នេហាឬអាពាហ៍ពិពាហ៍។ មនុស្សមានឆ្នាំកំណើតនាគ អាចប្រឈមមុខនឹងការរឹតបន្តឹង មួយចំនួនដោយសារតែការប៉ះទង្គិចជាមួយនឹងថាមពលរបស់ Tai Sui ប្រុងប្រយ័ត្នបន្ថែមទៀតអំពីគ្រប់ទិដ្ឋភាពនៃជីវិតក្នុងឆ្នាំនេះ ដូចជាការសម្រេចចិត្តធំៗ ការដោះដូរ ឬប្តូរផ្លាស់ ឬរៀបការ។ល។
ចំពោះការប្រកួតប្រជែងនៅកន្លែងធ្វើការ ចូរឧស្សាហ៍ព្យាយាមនិងស្ងប់ស្ងាត់សិន ក្រៅពីនេះត្រូវថែរក្សាសុខភាពរាងកាយរបស់អ្នកឱ្យបានល្អ។
ធាតុសំណាងសម្រាប់មនុស្សឆ្នាំរោងប្រើពេញមួយឆ្នាំ២០២៤៖
ពណ៌ក្រហម និងពណ៌ស្វាយត្រូវបានព្យាករណ៍ថានឹងនាំសំណាង ឬបញ្ចៀសបញ្ហាសម្រាប់រាសីរោង។ មិនថាសម្លៀកបំពាក់ កាបូប ស្បែកជើង ខោអាវខោក្នុង ឬសូម្បីតែស្រោមជើង គ្រឿងតុបតែងលម្អដោយត្បូងពណ៌ក្រហមឬពណ៌ស្វាយ ត្រូវបានគេចាត់ទុកថាល្អសម្រាប់លើកកម្ពស់ទ្រព្យសម្បត្តិហិរញ្ញវត្ថុមនុស្សកើតឆ្នាំនាគ។ ចៀសវាងការជ្រើសរើសរូបរាង នាគ ទន្សាយ ឆ្កែ មកពាក់លម្អ។ ពាក់រូប កណ្តុរ ស្វា ឬមាន់ អាចនាំមក នូវ សំណាងភាព រលូន និងជោគជ័យក្នុងអាជីព ៕

គ្រូ ឯម
ចុចអាន៖រាសីចក្រខ្លាក្នុងឆ្នាំនាគឈើ ជាឆ្នាំមមាញឹក ក្លៀវក្លា គួររក្សាខ្លួនឱ្យស្ងប់

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់