Connect with us

វប្បធម៌ ជំនឿ

ម្សាញ់នឹងមាន​សំណាងស្ថិតស្ថេរពេញមួយឆ្នាំ ២០២៤

បានផុស

នៅ

ក្នុងឆ្នាំ​២០២៤ រាសី​ជា​ទូទៅ​សម្រាប់​អ្នក​ដែល​កើត​ឆ្នាំ​ម្សាញ់ ​ហាក់​មាន​ស្ថិរភាព​។  នៅក្នុងឆ្នាំនាគឈើនេះ មនុស្សកើតពស់នឹងត្រូវបានហ៊ុំព័ទ្ធដោយតួលេខនៃតារាធំៗមកគាំទ្រ ដែលទាក់ទាញ​ឱ្យអ្នកមានគុណនានាបោះដៃ​ចូលមកក្នុងជីវិតផ្តល់ជំនួយ ។ អាចថា នេះជាពេលវេលា​១៥ឆ្នាំមកហើយ​​ ដែល​មនុស្ស​ឆ្នាំពស់មិនធ្លាប់ទទួលបានថាមពលនៃ​​ព្រលឹង​ដ៏​សប្បុរសដូច្នេះទេ​ នេះ​អាចជាឆ្នាំពិសេស​ខ្លាំង​​សម្រាប់អ្នក។

១ ការព្យាករណ៍អាជីព

បន្ទាប់ពីចូលឆ្នាំ២០២៤មក មនុស្សឆ្នាំម្សាញ់នឹង​រឹងប៉ឹង​ក្នុង​ការ​សម្រេចចិត្ត  ​ធ្វើការ​វិនិច្ឆ័យ​ក្នុង​ការងារ​ដែល​អាច​ឱ្យ​​សម្រេច​កិច្ចការ​បាន​លឿន ត្រូវបានកោតសរសើរនិងទទួលស្គាល់ដោយអ្នកដឹកនាំ រីករាយនឹងការកោតសរសើរជាសាធារណៈ និងឱកាសសម្រាប់ទទួលបានការដំឡើងប្រាក់ខែ។

មនុស្សឆ្នាំម្សាញ់ដែលជា​អ្នក​រកស៊ី អ្នក​នឹង​អាច​ជម្នះ​គ្រប់​ឧបសគ្គសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ និងការរីកចម្រើនក្នុងអាជីព យកឈ្នះលើរយៈពេលជាប់គាំងកន្លងមក៥ឆ្នាំរដឹកជាប់គ្នា​។ ផ្កាយ​សំណាងបានជះ​ភ្លឺ​មក​ ​ប្រទានពរ​ដល់​អ្នកឆ្នាំម្សាញ់​ ធានាបាននូវភាពរលូននៅកន្លែងធ្វើការ ដែលគួរតែចាប់យកឱកាសនេះទៅ សមិទ្ធិផលលេចធ្លោក្នុងអាជីពរវាងរាប់សិបឆ្នាំ។

២ ស្នេហា និងទំនាក់ទំនង

ផ្លូវស្នេហារបស់អ្នកមាននិន្នាការអភិវឌ្ឍជាលំដាប់។ អ្នកនឹងត្រូវបានជួយដោយនរណាម្នាក់ក្នុងការឱ្យតម្លៃនិស្ស័យល្អ និងកែនិស្ស័យអាសក្រក់របស់អ្នក។ អ្នកនឹងមាន​ផ្កាយមន្ត ដែលនឹងជួយមកទាក់ទាញចំណាប់អារម្មណ៍របស់សមាជិក ថែមជួយបាន សម្រេចបាននូវទំនាក់ទំនងល្អថ្មីបន្ថែមទៀត។ ពស់នៅលីវ នឹងជួបគូជីវិត​នៅឆ្នាំនេះ។  នៅចន្លោះរវាងពីខែមេសាដល់ខែសីហា អ្នកនឹងមានឱកាសជួបមនុស្សពិសេស ដែលនឹងក្លាយទៅជាផ្នែកសំខាន់នៃជីវិតរបស់អ្នក។ ប្រសិនបើអ្នកមានដៃគូរួចហើយ អ្នកអាចទទួលបានការភ្ញាក់ផ្អើលរីករាយមួយចំនួន ទាក់ទងនឹងព្រឹត្តិការណ៍ឬក្តីស្រលាញ់នៅក្នុងគ្រួសារ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមនុស្សឆ្នាំម្សាញ់​តែមានភាពរហ័សរហួន និងមិនសូវចេះអត់ធ្មត់ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះទិដ្ឋភាពនានា​ ​ពិចារណា​ពី​អត្តចរិត​របស់​ខ្លួននិងដៃគូ ក៏ដូចជា​ហេតុផល​ផ្សេងៗឱ្យបាន​ត្រឹមត្រូវសិន មុននឹងសម្រេចចិត្ត​។

ធាតុ Feng Shui ដើម្បីបង្កើនសំណាងរបស់មនុស្សឆ្នាំម្សាញ់នៅឆ្នាំ២០២៤ អាចជ្រើជម្រើស Feng Shui ដ៏មានឥទ្ធិពលគឺ៖

លេខសំណាង៖ ២, ៨ និងលេខដែលមានលេខ ២ និង ៨ (ដូចលេខ ២៨ និង ៨២)។

ថ្ងៃនាំសំណាង៖ ថ្ងៃទី 1 និងទី 23 នៃខែតាមច័ន្ទគតិរបស់ចិនត្រូវបានចាត់ទុកថាជាថ្ងៃសំណាង។

ពណ៌នាំសំណាង៖ ខ្មៅ ក្រហម និងលឿង ត្រូវបានគេជឿថានាំសំណាង។

ផ្កា​នាំ​សំណាង៖ ផ្កា​អ័រគីដេ ផ្កា​ត្រសក់ និង​ផ្កា​កុលាប​មាន​ទំនាក់ទំនង​ជាមួយ​លាភ​សំណាង។

ទិស​នាំ​សំណាង ៖ ទិស​ល្អ​គឺ​ទិស​ឦសាន និង​និរតី ។

ខែ​នាំ​សំណាង៖ ខែ​ទី ៤ និង​ទី ៩ តាម​ច័ន្ទគតិ​របស់​ចិន ត្រូវ​បាន​គេ​ជឿ​ថា ជា​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ឯម

ចុចអាន៖អ្នកកើតឆ្នាំរោង ថប់បារម្ភច្រើន តែ​អាជីពនិងទំនាក់ទំនងកើនឡើងល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម