Connect with us

វប្បធម៌ ជំនឿ

មមែ ពីដើមឆ្នាំដល់ចុងឆ្នាំ នឹងល្អឡើងៗជានិច្ច​

បានផុស

នៅ

ក្នុងខែទី០១ ឆ្នាំ២០២៤ រាសីចក្រចិន មនុស្ស​ឆ្នាំមមែ ​មិន​មាន​សុទិដ្ឋិនិយមចិត្តទេ តែតាមពិត​និន្នាការអាជីពនិងលុយកាក់ តែប្រសើរឡើងៗហើយ​នៅ​ក្នុង​ខែ​កុម្ភៈ រាសី​មនុស្សឆ្នាំពពែនឹង​ឡើង​ខ្ពស់ត្រដែត​ ប្រាក់ចំណេញ និងអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការវិនិយោគ។

ជាមួយនឹងប្រាក់ចំណូលដែលមានស្ថិរភាពពេញមួយឆ្នាំ២០២៤នេះ មមែ នឹងមានផលបូកនៃចំណូលមិនដឹងមុខបន្ថែមពីមនុស្សក្នុងគ្រួសារគេ។

រាសី​ស្រុតចុះខ្លះ​ក្នុង​ទំនាក់ទំនង​ស្នេហានិងគ្រួសារ តែ​ក៏​នឹង​ល្អ​ប្រសើរ​ឡើងជាងកាលពីឆ្នាំ២០២៣ដែរ។ ​ ​ទៅ​វិញ សំណាង​ខាង​សុខភាព​ប្រហែល​មិនសូវ​ល្អ​ដូច​មុន​ទេ​គួរ​តែ​ប្រុង​ប្រយ័ត្ន។

ខែមិថុនា ជាខែដែលមានសំណាងជាងគេ សម្រាប់មនុស្សកើតក្នុងឆ្នាំមមែ ដោយ​ទទួលបានសំណាងបំផុតក្នុងចំណោមខែទាំងអស់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ ក្រៅពីនេះ លាភទ្រព្យសម្បត្តិ និងការងារ ពពែនឹងបានធ្វើដំណើរញឹកញាប់  ហើយស្គាល់មនុស្ស​ថ្មីៗ មានសន្តិភាពផ្លូវចិត្ត​ល្អ។

ឆ្នាំ ២០២៤នេះមិនថាឥណ្ឌាឬចិន  ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​ជា​ឆ្នាំ​ដែល​មាន​លាភ​សំណាង​ចម្រុះ​សម្រាប់​អ្នក​កើត​ឆ្នាំមមែនទាំងផ្នែក​លុយកាក់ និង​ការងារ។ ក្នុងចក្ររាសីឆ្នាំរោង ដែលទំនង​នាំ​មក​នូវ​ឱកាស​ឲ្យ​អ្នកឆ្នាំមមែបានបញ្ចេញនូ​វ​ជំនាញ និង​ទេពកោសល្យ​ក្នុង​ការងារ ពួកគេ​បានការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ ដែលអាចនាំទៅរកឱកាសការងារឡើងតំណែងនិងកាំប្រាក់។ ឆ្នាំរោងអាចនាំមកនូវឱកាសថ្មីសម្រាប់អ្នកកើតឆ្នាំមមែ ក្នុងការប្រើគំនិតច្នៃប្រឌិត និងធនធាន នៅកន្លែងធ្វើការ បើកចិត្តឱ្យទូលាយចំពោះគំនិតថ្មីៗ ហើយមានឆន្ទៈហ៊ានប្រឈម ឬទទួលយកហានិភ័យ។

វត្ថុ Feng Shui ដែលអាចជួយបង្កើនសំណាងអ្នកកើតឆ្នាំមមែ រួមមានការតាំងក្បាលនាគនៅជ្រុងខាងជើងនៃផ្ទះ ឬការិយាល័យដើម្បីបង្កើនសំណាងក្នុងអាជីព និងការដាក់ដើមលុយ​ ឬអាជា​ថូទ្រព្យសម្បត្តិនៅជ្រុងភាគអាគ្នេយ៍នៃផ្ទះ ឬការិយាល័យ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ឯម

ចុចអាន៖រាសីចក្រមមី ​ជួប​ស្នេហ៍​ពិត​គឺ​ខ្ពស់​ណាស់ ក្នុងឆ្នាំ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៩ នាទីutes មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៥២ នាទីutes មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៤ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម