Connect with us

វប្បធម៌ ជំនឿ

របាំក្បាច់បុរាណខ្មែរមាន៤៥០០ក្បាច់ មិនមែន១០៨ក្បាច់នោះទេ

បានផុស

នៅ

បន្ទាប់ពីមានការលើកឡើងពីសំណាក់អ្នកលក់អនឡាញ ដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីពាក់ព័ន្ធ​របាំក្បាច់បុរាណខ្មែរថា មានត្រឹម១០៨ក្បាច់នោះ ទីបំផុតនៅលើផេកផ្លូវការឈ្មោះថា “វប្បធម៌ខ្មែរ” បានចេញមកបញ្ជាក់ច្បាស់ៗថា របាំក្បាច់បុរាណខ្មែរមានរហូតដល់៤៥០០ក្បាច់ មិនមែន១០៨ក្បាច់ ដូចអ្នកបារមីលើកឡើងទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការចេញមកបញ្ជាក់នេះ ដើម្បីកុំឲ្យមានការយល់ច្រឡំដល់មហាជនខ្មែរ ខណ:ផេក”វប្បធម៌ខ្មែរ”បានលើកឡើង​តាមរយ:ខ្លឹមសារថា «គោរពជូនមហាជនខ្មែរទាំងអស់គ្នាថា«ក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ​(របាំក្បាច់​បូរាណខ្មែរ)​មានរហូតទៅដល់៤៥ ០០ក្បាច់» មិនមែន១០៨ក្បាច់ ដូចអ្នកបារមីជជុះបានលើកឡើងឡើយ។ ក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះ រាជទ្រព្យ ឬ យើងតែងតែហៅថា ក្បាច់បាតឆា-បញ្ចុះ ក្បាច់បាតមូលដ្ឋាន​គ្រឹះនេះមានវែង និងមានខ្លី បើគេហាត់ឆាបញ្ជុះវែងអាចដល់៤០នាទីបើខ្លីអាច៨នាទីឬ ១០នាទី ។

ប្រភពបានបន្តពន្យល់ថា ក្បាច់បាតមូលដ្ឋានគ្រឹះ(ឆា- បញ្ចុះ)គឺប្រៀបបានដូចជាការបង្រៀនក្មេងឱ្យចេះអក្សរ ក ខ ដូច្នេះដែរ! នាដកាគ្រប់រូបដែលអាចចេញសម្ដែងបានលុះត្រាតែបានឆ្លងកាត់ ក្នុងការហាត់ពត់លត់​ដំតាំងពីកុមារ​នូវក្បាច់បាតឆា-បញ្ចុះនេះឱ្យស្ទាត់ជាមុនសិនទើបអាចហាត់ របាំតូចៗជាមុន​និងរបាំធំៗ​ឬរឿងនិងចាប់យក​ឫកជាក្រោយ»។

ភ្លេងឆាគឺសំដៅទៅលើភ្លេងយឺត និងភ្លេងបញ្ជុះគឺសំ ដៅទៅលើភ្លេងលឿន ភ្លេងនិងក្បាច់ទាំងអស់ក្នុងក្បាច់បាត មានលាតសន្ធឹងក្នុងរបាំតូចធំនិងរឿងទាំងអស់ ក្នុងទម្រង់សិល្បៈល្ខោនព្រះរាជទ្រព្យ។ ដូច្នេះហើយនាដកាទាំងផ្នែកនាង នាយរោង យក្ស ស្វា ត្រូវតែចេះក្បាច់បាតនេះជាកំហិត។

នៅលើផេក”វប្បធម៌ខ្មែរ”ដដែលក៏បានបន្ថែមថា ក្បាច់បាតមូលដ្ឋានគ្រឹះមានរហូតដល់៤៥០០ក្បាច់ មិនមែនមានត្រឹម១០៨ក្បាច់តាមការប្រមើស្រមៃដូចបារមីបានលើកឡើងឡើយ៕

អត្ថបទ៖ ចាន់រ៉ា


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម